ពិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ ព្រះមន្រ្តីសង្ឃ និងមន្រ្តីកិច្ចសន្យាទាំងអស់នៃក្រសួងធម្មការ និងសាសនាសម្រាប់ដូសលើកទី២ នៅទីស្ដីការក្រសួង

នាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា រួមជាមួយក្រុមការងារបច្ចេកទេសរបស់ក្រសួងសុខាភិបាលបានរៀបចំកន្លែងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ ព្រះមន្រ្តីសង្ឃ និងមន្ត្រីកិច្ចសន្យាទាំងអស់នៃក្រសួងធម្មការ និងសាសនាសម្រាប់ដូសលើកទី២ នៅទីស្ដីការក្រសួង ដែលមានរយៈពេល០២ថ្ងៃគឺចាប់ពីថ្ងៃទី១៥-១៦ ខែមេសា ឆ្នាំ២០២១។ក្នុងនោះដែរ អនុគណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌក្រសួងធម្មការ និងសាសនា បានបញ្ជាក់ថា សូមឱ្យមន្រ្តីរាជការទាំងអស់ ចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការទប់ស្កាត់ «៣កុំ និង៣ការពារ»  ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្រ្តី៕

Flag Counter