អត្តសញ្ញាណព្រះពុទ្ធសាសនា និងការប្រតិបត្តិនៅក្រុមប្រាសាទបាកាន្ត

សេចក្ដីជូនដំណឹង

សូមគោរពនិមន្ត និងអញ្ជើញស្ដាប់បាឋកថាប្រចាំខែឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ «ព្រះពុទ្ធប្រក់នាគ៖ អត្តសញ្ញាណព្រះពុទ្ធសានា និងការប្រតិបត្តិនៅក្រុមប្រាសាទបាកាន្ត"» នៅថ្ងៃអង្គារ ទី២៩ ខែមិថុនា វេលាម៉ោង៩:០០នាទីព្រឹក ដោយលោក ហ៊ួន សាវង។ 

បាឋកថានេះ វាគ្មិននឹងសាកល្បងលើកបង្ហាញអំពីព្រះពុទ្ធប្រក់នាគ  តាមព្រះពុទ្ធប្រវត្តិ និងពិនិត្យមើលត្រួសៗតាមរយៈបដិមា ដែលលេចឡើងក្នុងសិល្បៈព្រះពុទ្ធសាសនា។ ទន្ទឹមនឹងនេះ វាគ្មិននឹងបង្ហាញភស្តុតាងព្រះពុទ្ធប្រក់នាគមួយចំនួនដែលរកឃើញ  នៅក្នុងក្រុមប្រាសាទបាកាន្ត និងស្លាកស្នាមនៃការគោរពប្រតិបត្តិ ព្រះពុទ្ធបដិមាប្រក់នាគទាំងនោះតរៀងមក ។

សូមជួយផ្សព្វផ្សាយបន្តដោយអនុគ្រោះ។

សូមអរព្រះគុណ និងអរគុណ

សូមចុចលើលីងខាងក្រោមដើម្បីទទួលបានព័ត៌មាននានាពីពុទ្ធសាសនបណ្ឌិត្យ តាមតេឡេក្រាម។

https://t.me/BuddhistInstitute

This email address is being protected from spambots. You need JavaScript enabled to view it.

www.budinst.gov.kh

Flag Counter