ពិធីប្រកាសថ្វាយគោរម្យ៍ងារនាមាភិធេយ្យ «អភិធជអគ្គមហាសទ្ធម្មជោតិកៈ»

នារសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញចូលរួមក្នុងកម្មវិធីប្រកាសថ្វាយគោរម្យ៍ងារនាមាភិធេយ្យ «អភិធជអគ្គមហាសទ្ធម្មជោតិកៈ» របស់ក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋសហភាព មីយ៉ាន់ម៉ា ថ្វាយ  សម្ដេចអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលមានការយាង អញ្ជើញចូលរួមពី សម្ដេចព្រះសង្ឃនាយករង សម្ដេច ព្រះរាជាគណៈ ឯកឧត្តម លោកជំទាវ ជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ ព្រះមេគណ ព្រះបាឡាត់គណ ព្រះគ្រូអនុគណ  មហាឧបាសក-មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ពុទ្ធបរិស័ទ និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ នាសាលសន្និសីទចតុមុខ រាជធានីភ្នំពេញ។

 

Flag Counter