ឯកឧត្តម ម៉ុម ជឹមហ៊ុយ ចុះឈ្វេងយល់សកម្មភាពការងារ រចនាសម្ព័ន្ធ តួនាទីភារកិច្ចរបស់ពុទ្ធសាសនបណ្ឌិត្យ

នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា អមដំណើរដោយឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញចុះឈ្វេងយល់អំពីសកម្មភាពការងារ រចនាសម្ព័ន្ធ តួនាទីភារកិច្ចរបស់ពុទ្ធសាសនបណ្ឌិត្យ និងសួរសុខទុក្ខមន្ត្រីបម្រើការ នៅពុទ្ធសាសនបណ្ឌិត្យ។
ក្រោយពីបានស្តាប់សេចក្តីរាយការណ៍របស់លោក ស សុខនី ប្រធានពុទ្ធសាសនបណ្ឌិត្យ រួចមក ឯកឧត្តមប្រធាន បានថ្លែងកោតសរសើរ និងលើកទឹកចិត្តដល់មន្ត្រីដែលបម្រើការងារនៅទីនោះឱ្យបន្តខិតខំបំពេញការងារឱ្យបានកាន់តែប្រសើរថែមទៀត លើការងារស្រាវជ្រាវ ចងក្រង រៀបចំទុកដាក់បណ្ដុំឯកសារ ទិនានុប្បវត្តិ ព្រឹត្តិប័ត្រ និងទស្សនាវដ្ដីវប្បធម៌ប្រពៃណីខ្មែរ គម្ពីរព្រះត្រៃបិដក សាស្ត្រាស្លឹករឹត និងច្បាប់បោះពុម្ព ដែលសុទ្ធតែមានតម្លៃ ចំពោះជាតិ និងការផ្តល់សេវាដល់មហាជនក្នុងការអានសៀវភៅ។
ឯកឧត្តមប្រធានបានបន្តថា នាពេលខាងមុខករណីមានការបោះពុម្ភឯកសារផ្សេងៗ ឯកឧត្តមនឹងជួយឧបត្ថម្ភតាមលទ្ធភាពជាក់ស្តែង។
ប្រភព៖ លេខាធិការដ្ឋានអមគណៈកម្មការទី៧ ព្រឹទ្ធសភា
សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន
 

Flag Counter