សិប្បកម្មប្រពៃណីក្នុងសង្គមខ្មែរ

សេចក្ដីជូនដំណឹង

សូមគោរពនិមន្ត និងអញ្ជើញចូលរួមស្ដាប់បាឋកថាប្រចាំខែមីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ «សិប្បកម្មប្រពៃណីក្នុងសង្គមខ្មែរ» ដោយលោក ហ៊ួន សាវង, មន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នាថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង៩:០០នាទីព្រឹក។

ខ្លឹមសារ

សិប្បកម្មប្រពៃណី គឺជាកិច្ចការហត្ថកម្មប្រកបដោយសិល្បៈ និងការច្នៃប្រឌិតដែលតាមគ្រួសារក្នុងភូមិខ្លះតែងផលិត ដើម្បីប្រើប្រាស់និងដោះដូរជំនួយសេដ្ឋកិច្ចគ្រួសារ។ វត្ថុទាំងឡាយនោះមានច្រើនរាប់មិនអស់ដូចជា តម្បាញសូត្រ អំបោះ រពាក់ ឫស្សី ស្មូន ដាប់ស្បែក ដំដែក ឆ្លាក់ឈើ និងថ្ម ។ល។ ហើយភាគច្រើនកើតពីចំណេះរៀនសូត្របន្តគ្នាក្នុងគ្រួសារ ឬក្នុងភូមិ។ មិនតែប៉ុណ្ណោះ សិប្បកម្មប្រពៃណីក៏រាប់បានថាជា “មត៌កវប្បធម៌អរូបី” ដែលជាអត្តសញ្ញាណជាតិ និងត្រូវការថែរក្សាការពារផងដែរ។ ថ្មីៗនេះ រាជរដ្ឋាភិបាលបានចាត់ទុកវិជ្ជាទាំងនោះគឺជា “វិជ្ជាជីវៈដូនតា” ឬ “ជំនាញដូនតា” ដែលត្រូវបញ្ចូលក្នុងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈដល់យុវជន។

សូមចូលរួមបាឋកថាតាម Google Meet តាមរយៈការស្កេន QR កូដដែលមាននៅលើបណ្ណប្រកាសនោះ ព្រមទាំងមានផ្សាយផ្ទាល់លើផេកហ្វេសប៊ុកពុទ្ធសាសនបណ្ឌិត្យ។ សូមអរព្រះគុណ និងអរគុណ

Flag Counter