រសៀលថ្ងៃអង្គារ ១៥រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីនាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម លើប្រធានបទ សេចក្ដីក្រោធជាហេតុឱ្យកើតសេចក្ដីវិនាស សម្តែងដោយព្រះពោធិធម្មមុនី ហួត សុធា ព្រះរាជាគណៈថ្នាក់កិត្តិយស ជាព្រះពោធិសត្វមហាមគ្គានុរក្ស ព្រះមេគណ គណៈធម្មយុត្តិកនិកាយខេត្តពោធិ៍សាត់ គង់នៅវត្តលលកសសុខារាម ស្ថិតក្នុងសង្កាត់ព្រែកត្នោត ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ២-សេចក្ដីក្រោធគ្របសង្កត់នូវជនណា សេចក្តីងងឹតរមែងមានប្រាកដដល់ជននោះ ក្នុងកាលនោះដែរ សម្ដែងដោយព្រះចំរុងបំរុងរតន៍សាសន៍សក្ខាមុនី វ៉ឹង ចំរ៉ុង ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះធម្មធរគណគណៈធម្មយុត្តិកនិកាយខេត្តតាកែវ និងជាព្រះអនុគណគណៈធម្មយុត្តិកនិកាយ ស្រុកព្រៃកប្បាស គង់នៅវត្តធម្មវិនយារាម ស្ថិតក្នុងឃុំស្ងោរ ស្រុកព្រៃកប្បាស ខេត្តតាកែវ ៣-ព្រះអរិយវង្ស ហង្ស សាវី ព្រះរាជាគណៈថ្នាក់ត្រី ជាព្រះប្រធានព្រះរាជលេខាធិការដ្ឋាន នៃសម្តេចព្រះ មហាសង្ឃរាជ គង់នៅវត្តបទុមធម្មយុត្ត ស្ថិតក្នុងសង្កាត់ភូមិចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាប្រធានសម្របសម្រួល និគមវចនៈ សរុបខ្លឹមសារ។ ដែលមានការនិមន្តសម្ដែងព្រះធម៌ទេសនាពីព្រះសង្ឃគណៈធម្មយុត្តិកនិកាយ ០៣អង្គ ជាធម្មកថិកាចារ្យ និងមានការនិមន្ត-អញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្រ្តីរាជការ ព្រះសង្ឃ តាជី យាយជី និងសិស្សានុសិស្សយ៉ាងច្រើនកុះករផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការសម្តែងព្រះធម៌ទេសនានេះពិតជាបានចូលរួមចំណែកយ៉ាងធំធេងដល់ការអប់រំ ដល់សង្គមរួមមាន៖
១- ផ្តល់ការអប់រំបន្ថែម អំពីគុណតម្លៃនៃអំពើល្អ សេចក្តីល្អ ការរស់នៅប្រកបដោយ សីលធម៌ គុណធម៌ និងសុជីវធម៌ដល់ប្រជាពុទ្ធបរិស័ទទូទៅ
២-បណ្តុះភាពកត្តញ្ញូ និងកតវេទិតាធម៌ក្នុងស្រទាប់មហាជន ថ្វាយចំពោះព្រះមហាក្សត្រ ថ្នាក់ដឹកនាំជាតិ ឳពុកម្តាយ និងបុព្វការីជន
៣-ផ្ដល់ការអប់រំបន្ថែម អំពីទស្សនៈវិជ្ជាព្រះពុទ្ធសាសនាសម្រាប់ការប្រតិបត្តិប្រចាំថ្ងៃ កុំឱ្យប្រព្រឹត្តអំពើអបាយមុខផ្សេងៗ មានស្រី ស្រា ល្បែងស៊ីសង និងសេពគប់បាបមិត្រ ចៀសវាងពីការប្រើប្រាស់គ្រឿងញៀន ការជួញដូរមនុស្ស អំពើហិង្សាលើ កុមារ និងស្ត្រីក្នុងសង្គមជាតិ
៤-ចូលរួមចំណែកក្នុងនាមជាពលរដ្ឋ ដើម្បីថែរក្សា ភូមិ ឃុំ ឱ្យមានសុវត្ថិភាព ផ្ដល់ ឱកាសដល់ខ្លួនឯង ក្រុមគ្រួសារ បានសិក្សារៀនសូត្រ ដើម្បីជាចំណេះដឹងបន្ថែម ឆ្ពោះទៅការលុបបំបាត់អនក្ខរៈកម្ម (ការសិក្សាពេញមួយជីវិត)
៥-រួមចំណែកផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ ឱ្យយល់ដឹងការប្រើប្រាស់ផ្លូវសាធារណៈ និងហានិភ័យដែលកើតឡើងពីផ្សែងធូប ភ្លើងទៀន ជាហេតុបង្កឱ្យកើតជាគ្រោះ អគ្គីភ័យ និងភយន្តរាយផ្សេងៗ
៦- ចូលរួមជំរុញឱ្យកុលបុត្របួស សិក្សារៀនសូត្រធម៌វិន័យ ត្រៃសិក្ខា ពិសេស លើកស្ទួយវិស័យពុទ្ធិកសិក្សាមានការសិក្សាភាសាបាលី ភាសាសំស្ក្រឹតឱ្យបានចេះដឹងជ្រៅជ្រះ។