នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម លើប្រធានបទ «ព្រះធម៌បាទនៃគាថា»

រសៀលថ្ងៃព្រហស្បតិ៍ ១៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីនាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម លើប្រធានបទ «ព្រះធម៌បាទនៃគាថា» គឺ៖១-ពួកជនពាលអប្បឥតប្រាជ្ញា តែងប្រកបរឿយៗ នូវសេចក្ដីប្រមាទ សម្តែងដោយ ព្រះកំពង់ចាមជ័យអម្ពមុនី កង ប៊ុនហៃ ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តកំពង់ចាម គង់នៅវត្តអម្ពវត្យារាម ២-ការប្រហែសធ្វេស ជាមន្ទិលរបស់អ្នកថែរក្សា សម្ដែងដោយ ព្រះទេសន៍ប្រជានិយម ផាយ រិទ្ធី ព្រះបាឡាត់គណ គណៈធម្មយុត្តិកនិកាយខេត្តប៉ៃលិន គង់នៅវត្តប៉ៃលិន ៣- សរុបខ្លឹមសារ និងសម្របសម្រួល និគមវចនៈ ដោយ ព្រះមហាព្រហ្មមុនី ទូច សាទរ ព្រះរាជាគណៈថ្នាក់ទោ ជាព្រះមេគណស្ដីទីរាជធានីភ្នំពេញ គង់នៅវត្តព្រះធម៌កំពូលត្រ័យភព ដែលមានការនិមន្តសម្ដែងព្រះធម៌ទេសនាពីព្រះសង្ឃគណៈធម្មយុត្តិកនិកាយ ០៣អង្គ ជាធម្មកថិកាចារ្យ និងមានការនិមន្ត-អញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្រ្តីរាជការ ព្រះសង្ឃ តាជី យាយជី និងសិស្សានុសិស្សយ៉ាងច្រើនកុះករផងដែរ។ 

ឆ្លៀតឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ការស្តាប់ព្រះធម៌ទេសនានេះនាំមកនូវ៖ ១-ព្រះធម៌ទេសនាជួយអប់រំទូន្មាន កូនខ្មែរគ្រប់រូបឱ្យប្រកាន់ខ្ជាប់នូវអំពើល្អ សីលធម៌ គុណធម៌ ចរិយាធម៌ សេចក្ដីថ្លៃថ្នូរនៅក្នុងសង្គម។ ២-ផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ ៣-បង្ការការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍។ ៤-ចៀសផុតពីការសេពគ្រឿងញៀន គ្រឿងស្រវឹង, និងការជួញដូរមនុស្ស។ ៥-ចៀសផុតពីអំពើហិង្សាក្នុងគ្រួសារ និងក្នុងសង្គម។ ៦-បង្ការគ្រោះថ្នាក់ចរាចរ។ ៧-រួមចំណែករក្សា ភូមិ ឃុំ មានសុវត្ថិភាព។ ៨-អក្ខរកម្មឆ្ពោះទៅរកការសិក្សាពេញមួយជីវិត។ ៩-ការចិញ្ចឹមកូនបែបវិជ្ជមាន។ ១០-ជួយផ្សព្វផ្សាយពីហានីភ័យ ដែលកើតឡើងពីផ្សែងធូប ផ្សែងភ្លើងទៀន ក៏ដូចជាផ្សែងដុតក្រដាសចិនសែ ធ្វើយ៉ាងណាឱ្យពួកគាត់កាត់បន្ថយ ការបង្កគ្រោះថ្នាក់ដល់សុខភាពខ្លាំងក្លា។

Flag Counter

https://www.hulusungaiselatankab.go.id/slot+gacor+thailand/