នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម លើប្រធានបទ «បញ្ញាវគ្គ »

 រសៀលថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម នរៈ រតនវឌ្ឍនោ រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីក្នុងកម្មវិធីនាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម លើប្រធានបទ «បញ្ញាវគ្គ » គឺ៖១-បញ្ញាហ្នឹងឯង ប្រសើរជាងទ្រព្យ សម្តែងដោយ ព្រះសិរីមុនី ស៊ុន ច័ន្ទសុធា ព្រះរាជាគណកិត្តិយស ព្រះបាឡាត់គណខេត្តខេត្តព្រៃវែង និងជាព្រះចៅអធិការវត្តមេសប្រចណ្ឌ ស្រុកពារាំង ខេត្តព្រៃវែង ២-មនុស្សខ្ជិលរមែងមិនបាននូវផ្លូវនៃបញ្ញាឡើយ សម្ដែងដោយ ព្រះមហាជយបណ្ឌិតោ លាង សុវណ្ណ ព្រះធម្មកថិកាចារ្យ គង់នៅវត្តសំពៅមាស សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ  ៣- សរុបខ្លឹមសារ និងសម្របសម្រួល និគមវចនៈ ដោយ ព្រះបវរសត្ថា ហួរ សារិទ្ធិ ព្រះរាជាគណៈថ្នាក់ចត្វា ព្រះគ្រូសូត្រស្ដាំ និងជាព្រឹទ្ធបុរសរងពុទ្ធិកមហាវិទ្យាល័យទស្សនវិជ្ជា និងសាសនា នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ គង់នៅវត្តលង្កាព្រះកុសុមារាម រាជធានីភ្នំពេញ ដែលមានការនិមន្តសម្ដែងព្រះធម៌ទេសនាពីព្រះសង្ឃគណៈមហានិកាយ ០៣អង្គ ជាធម្មកថិកាចារ្យ និងមានការនិមន្ត-អញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្រ្តីរាជការ ព្រះសង្ឃ តាជី យាយជី និងសិស្សានុសិស្សយ៉ាងច្រើនកុះករផងដែរ។ 

  ឆ្លៀតឱកាសនោះផងដែរ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ការស្តាប់ព្រះធម៌ទេសនានេះនាំមកនូវ៖ ១-ព្រះធម៌ទេសនាជួយអប់រំទូន្មាន កូនខ្មែរគ្រប់រូបឱ្យប្រកាន់ខ្ជាប់នូវអំពើល្អ សីលធម៌ គុណធម៌ ចរិយាធម៌ សេចក្ដីថ្លៃថ្នូរនៅក្នុងសង្គម។ ២-បង្ការការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍។ ៣-ចៀសផុតពីការសេពគ្រឿងញៀន គ្រឿងស្រវឹង, និងការជួញដូរមនុស្ស។ ៤-ចៀសផុតពីអំពើហិង្សាក្នុងគ្រួសារ និងក្នុងសង្គម។ ៥-បង្ការគ្រោះថ្នាក់ចរាចរ។ ៦-ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ។ ៧-រួមចំណែករក្សា ភូមិ ឃុំ មានសុវត្ថិភាព។ ៨-អក្ខរកម្មឆ្ពោះទៅរកការសិក្សាពេញមួយជីវិត។ ៩-ការចិញ្ចឹមកូនបែបវិជ្ជមាន។ ១០-ដើម្បីរួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ (COVID-19) និងអនុវត្តវិធានការ «៣ការពារ និង៣កុំ»។ ១១-ជួយផ្សព្វផ្សាយពីហានីភ័យ ដែលកើតឡើងពីផ្សែងធូប ផ្សែងភ្លើងទៀន ក៏ដូចជាផ្សែងដុតក្រដាសចិនសែ ធ្វើយ៉ាងណាឱ្យពួកគាត់កាត់បន្ថយ ការបង្កគ្រោះថ្នាក់ដល់សុខភាពខ្លាំងណាស់។

   ស្តាប់នូវព្រះធម៌ទេសនាកើតនូវបញ្ញា និងរួចចាកផុតទុក្ខទាំងឡាយទាំងពួង !!!

 

Flag Counter

Unauthorized

Error 401

This bucket cannot be viewed

You are not authorized to view this bucket

This bucket does not exist or is not publicly accessible at this URL. Check the URL of the bucket that you’re looking for or contact the owner to enable Public access.

Learn how to enable Public Access