សេចក្ដីលោភជាអន្តរាយដល់កុសលធម៌ទាំងឡាយ

រសៀលថ្ងៃចន្ទ ១៥កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីនាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម លើប្រធានបទ សេចក្ដីលោភជាអន្តរាយដល់កុសលធម៌ទាំងឡាយ សម្តែងដោយព្រះក្រចេះធម្មគន្ធាភិរម្យមុនី អ៊ួច រិទ្ធីក្រៃ ព្រះរាជាគណៈថ្នាក់កិត្តិយស ជាព្រះចក្កវរគុណ ព្រះមេគណ គណៈធម្មយុត្តិកនិកាយខេត្តក្រចេះ គង់នៅវត្តផល្លារាមទួលមនោរម្យ ស្ថិតក្នុងសង្កាត់ក្រគរ ក្រុងក្រចេះ ខេត្តក្រចេះ ២-សេចក្តីទុក្ខក្រៅពីកាមមិនមាន សម្ដែងដោយ ព្រះទស្សន៍ទានមុនី សួន តេង ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះជំនួយការផ្ទាល់សម្តេចព្រះមហា សង្ឃរាជ គង់នៅវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ៣-ព្រះមហាព្រហ្មមុនី ទូច សាទរ ព្រះរាជាគណៈថ្នាក់ទោ ជាព្រះមេគណស្ដីទី គណៈធម្មយុត្តិកនិកាយរាជ ធានីភ្នំពេញ គង់នៅវត្តព្រះធម៌កំពូលត្រ័យភព ស្ថិតក្នុងឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ជាប្រធានសម្របសម្រួល និគមវចនៈ សរុបខ្លឹមសារ ដែលមានការនិមន្តសម្ដែងព្រះធម៌ទេសនាពីព្រះសង្ឃគណៈធម្មយុត្តិកន ០៣អង្គ ជាធម្មកថិកាចារ្យ និងមានការនិមន្ត-អញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្រ្តីរាជការ ព្រះសង្ឃ តាជី យាយជី និងសិស្សានុសិស្សយ៉ាងច្រើនកុះករផងដែរ។

  ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការសម្តែងព្រះធម៌ទេសនានេះពិតជាបានចូលរួមចំណែកយ៉ាងធំធេងដល់ការអប់រំ ដល់សង្គមរួមមាន៖

  ១- ការយល់ដឹងនូវព្រះធម៌ ដើម្បីនាំយើងឱ្យគិតត្រូវ និយាយត្រូវ និងធ្វើត្រូវ ហើយប្រកាន់ខ្ជាប់នូវ សីលធម៌ សុជីវធម៌ គុណធម៌ក្នុងសង្គម។ 

  ២-ផ្សព្វផ្សាយអំពីវិធានការបង្ការនិងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

  ៣-បង្ការការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍។ 

  ៤-ចៀសផុតពីការសេពគ្រឿងញៀន គ្រឿងស្រវឹង, និងការជួញដូរមនុស្ស។

  ៥-ចៀសផុតពីអំពើហិង្សាក្នុងគ្រួសារ និងក្នុងសង្គម។ 

  ៦-បង្ការគ្រោះថ្នាក់ចរាចរ។

  ៧-រួមចំណែករក្សា ភូមិ ឃុំ មានសុវត្ថិភាព។ 

  ៨-អក្ខរកម្មឆ្ពោះទៅរកការសិក្សាពេញមួយជីវិត។

  ៩-ការចិញ្ចឹមកូនបែបវិជ្ជមាន។ 

  ១០-ចូលរួមផ្សព្វផ្សាយព្រះធម៌ ព្រះវិន័យ ដើម្បីពង្រឹងព្រះពុទ្ធសាសនាដែលជា សាសនារបស់រដ្ឋឱ្យបានរឹងមាំនិងតាំងនៅឋិតថេរជានិច្ចនិរន្តរ៍។

Flag Counter