ពុទ្ធសាសនបណ្ឌិត្យ

នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់ នឹងសង្គមលើកទី២៤៦

រសៀលថ្ងៃព្រហស្បតិ៍ ១៥ កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៨  ខែ មីនា ឆ្នាំ២០២១ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងលោកជំទាវ  បានអញ្ជើញចូលរួមជាអធិបតីស្តាប់ព្រះធម៌ទេសនា ក្នុងនាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់ នឹងសង្គមលើកទី២៤៦ លើប្រធានបទព្រឹត្តិការសំខាន់ៗនៃបុណ្យមាឃបូជា ។ 

កម្មវិធីសម្តែងព្រះធម៌ទេសនានេះ ក៏មានគោលបំណងរួមចំណែកដល់ការអប់រំទូន្មាន ពុទ្ធបរិស័ទឱ្យយល់ដឹងអំពី៖ ១.ការប្រកាន់ខ្ជាប់នូវអំពើល្អ សីលធម៌ សុជីវធម៌ គុណធម៌ ក្នុងសង្គម ២-ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ៣-បង្ការការរីករាលដាលមេរោគអេដ៍ និងជំងឺអេដ៍ ៤-ចៀសផុតពីការសេពគ្រឿងញៀន គ្រឿងស្រវឹង, និងការជួញដូរមនុស្ស ៥-ចៀសផុតពីអំពើហិង្សាក្នុងគ្រួសារ និងក្នុងសង្គម។ ៦-បង្ការគ្រោះថ្នាក់ចរាចរ ៧-រួមចំណែករក្សា ភូមិ ឃុំ មានសុវត្ថិភាព ៨-អក្ខរកម្មឆ្ពោះទៅរកការសិក្សាពេញមួយជីវិត និងទី៩-ការចិញ្ចឹមកូនបែបវិជ្ជមាន៕ ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្រ្តីរាជការ  សីលវន្ត សីលវតី  លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងពុទ្ធបរិស័ទ នៅទីស្តីការក្រសួង។

 

Flag Counter