យើងខ្ញុំ ឣ៊ុង មាស
សូមឆ្លើយពីរៀបឈ្មោះ និងទីលំនៅឣ្នកតា ដូចមានរាយខាងក្រោមនេះ៖
ខ.១. ដើមហេតុឈ្មោះឣ្នកតាឣារក្សព្រះជ្រៃ។
ខ.២.ទីលំនៅឣ្នកតានោះ នៅនឹងដើមជ្រៃ បានជាសន្មតហៅថាឣ្នកតាព្រះជ្រៃ។
ខ.៣. ឣំពីរូប ឣ្នកតានោះគ្មានទេ។
ខ.៤. ឣំពីឡើងឣ្នកតានោះ មានភ្លេងទ្រប៉ី និងមនុស្សច្រៀង។
ខ.៥. ឣំពីតង្វាយមាន ជមស្លឹកត្នោត១គូ ស្លាធម៌១គូ និងតង្វាយផ្សេងៗ ក្រៅពីនេះទៀតតាមចិត្តឣ្នកតាត្រូវការ។
ខ.៦. ឣាហារដែលឣ្នកតាចូលចិត្តសេពសោយនោះ មានបាយសម្ល សាច់គោក្របី និងក្បាលជ្រូក។
ត្រង់ដែលហៅថាឣ្នកតាព្រះជ្រៃនោះ កាលណោះមានស្តេចមួយ ព្រះឣង្គព្រះនាមហៅថា(កំហែងបូរីស្នាត់) មុតជើងហើយបានបន់ឣ្នកតាឣារក្សព្រះជ្រៃឱ្យតែជាសះជើងនឹងចាប់ស្តេចចំណុះ ១២១ របស់ទ្រង់ថ្វាយឣ្នកតានោះ។ ត្រង់នេះមានក្នុងគម្ពីព្រះធម្មគោរព ត្រង់ប្រការ ១.២.៣.៤.៥ និង៦ ឣស់តែប៉ុណ្ណេះ។
ហើយខ្ញុំបាទសូមឣធិប្បាយជាក្រោយនេះមកទៀត តាមទំនៀមទម្លាប់ស្រុករបស់ខ្មែរដូចយ៉ាងឃុំវិហារហ្លួង ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម មានឈ្មោះឣ្នកតា១ ជាទីធំបំផុត។ ដើមឡើយហៅថាឣ្នកតាឣង្គរជុំ ដល់ក្រោយមកទៀតមានយកដើមបេងមកឆ្លាក់ធ្វើជារូបឣ្នកតា ដូចមានគូររូបភាពជាប់មកជាមួយនេះ ទើបហៅថាឣ្នកតាបេងដរាបដល់សព្វថ្ងៃនេះ។ ឯរបៀបដែលឡើងឣ្នកតានេះ មានរណ្តាប់ជមស្លឹកត្នោត១គូ ស្លាធម៌ដូង ធាងចេក១គូ សំពត់ដាក់ថាំងតែមានប្រេងដាក់ និងពែងដាក់ឣំបោះព្រលឹងមានភ្លេងទ្រប៉ីឣ្នកច្រៀង មានបាយ សម្លសាច់ក្របីច្រនូច ១០០ចង្កាក់ រួចឣុជធូបឧទ្ទិសសែនថ្វាយឣ្នកតាបេងនោះដើម្បីសុំឱ្យបានសេចក្តីសុខក្នុងស្រុកភូមិ តាមទំនៀម ១ឆ្នាំម្តង។
ឣំពីរឿងរាវឣ្នកតានោះមានសំដែងក្នុងគម្ពីរ (បណ្ដូលសារពេជ្រ) ត្រង់មហាសេដ្ឋីធ្វើបុណ្យ ហើយទៅជម្រាបឣ្នកតានៅដើមព្រះជ្រៃនោះឱ្យ ឣញ្ជើញទៅជួយទំនុកបម្រុង។
ខ្ញុំបាទសូមឆ្លើយឣស់តែប៉ុណ្ណេះ។