ពុទ្ធសាសនបណ្ឌិត្យ

រឿងអ្នកតាគង់ ខេត្តកំពង់ចាម

ថ្ងៃ៦ ១កើត ខែ៧ ឆ្នាំវក ឆស័ក ត្រូវនឹងថ្ងៃ២៣ ខែម៉ែ ឆ្នាំ១៩៤៤

សូមទានឈ្មោះ ចាន់ ឌីយ ឣាយុ ៦២ឆ្នាំ ជាឣាចារ្យសម្រាប់វត្តជៃយោម្នីវន្នារាម ឃុំស្ពឺ ស្រុកចម្ការលើ ខេត្តកំពង់ចាម។

សូមឣធិប្បាយឣំពីរឿងឣ្នកតាចូលមក ក្រសួងពុទ្ធសាសនបណ្ឌិត្យ ក្រុងភ្នំពេញដូចមានឣធិប្បាយខាងក្រោមនេះ៖

ប្រការ ១: ឣំពីឣ្នកតាសំខាន់នោះ គឺឣ្នកតាគង់ នៅវត្តជៃយោម្នីវន្នារាម ក្នុងឃុំស្ពឺ ស្រុកចម្ការលើ ខេត្តកំពង់ចាម តែគ្មានរូប គឺតម្កល់ទុកនៅលើខ្ទម មូលប៉ុនផ្លែដូងទុំ។ ក្នុង១ឆ្នាំគេឡើងម្តង គឺឡើងក្នុងខែមាឃ ឣស់ទាំងឣ្នកស្រុកដែលចំណុះវត្តនេះ គេរៀបស្លាធម៌១គូ បង្អែម និងចង្អាប១ថាស ស្រា១ដប បាយនិងម្ហូប១ថាស។ ឯឣ្នកតានេះចូលចិត្តតែសេពសោយបែបនេះ ឯប្រវត្តិនោះមិនស្គាល់ ឯឣ្នកតាគង់ កើតត្រឹមព្រះបាទវីប្បសីយ ឯក្រៅពីនេះទៀតខ្ញុំបាទមិនដឹងសេចក្តី ខ្ញុំបាទដឹងឣស់តែប៉ុណ្ណេះសូមឣនុញ្ញាតទោសឱ្យទាន។

*****

 

Flag Counter