ពុទ្ធសាសនបណ្ឌិត្យ

ពិធីប្រគល់​ទទួល​ម៉ាស់

កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៩ព្រឹក នៅពុទ្ធសាសនបណ្ឌិត្យ នៃក្រសួងធម្មការ និងសាសនា មានរៀបចំកម្មវិធីប្រគល់-ទទួលម៉ាស់ចំនួន៦០០០ (ប្រាំមួយពាន់ម៉ាស់) ដែលជាអំណោយរបស់មជ្ឈមណ្ឌលវប្បធម៌ចិននៅកម្ពុជា ដល់ក្រសួងធម្មការ និងសាសនា និងពុទ្ធសាសនបណ្ឌិត្យ។ 

ពិធីនេះ បានប្រព្រឹត្តទៅដោយមានវត្តមានឯកឧត្ដម ផ្លោក ផន រដ្ឋលេខាធិការប្រចាំការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា, ឯកឧត្ដមរដ្ឋលេខាធិការ, ឯកឧត្ដមអនុរដ្ឋលេខាធិការ, ឯកឧត្ដមអគ្គនាយកទាំងពីរ, ប្រធានពុទ្ធសាសនបណ្ឌិត្យ និងមន្ត្រីរាជការក្រោមឱវាទ។ មជ្ឈមណ្ឌលវប្បធម៌ចិននៅកម្ពុជា តំណាងដោយលោក ឈាន យានកាង និងឯកឧត្ដមបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន។

នាឱកាសនោះ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការបានថ្លែងអំណរគុណចំពោះភាគីមជ្ឈមណ្ឌលវប្បធម៌ចិននៅកម្ពុជានិងរដ្ឋាភិបាលចិន ដែលតែងគិតគូជួយដល់ប្រទេសកម្ពុជាលើគ្រប់វិស័យ ជាពិសេសក្នុងកាលៈទេសៈដែលកម្ពុជា និងប្រទេសទាំងអស់កំពុងប្រឈមនឹងវិបត្តិជំងឺឆ្លង Covid-19 ។ អំណោយម៉ាស់នេះនឹងប្រើជាប្រយោជន៍ក្នុងការពារមន្រ្តីរាជការនៃក្រសួងធម្មការ និងសាសនា ដែលកំពុងបម្រើការងារប្រចាំថ្ងៃ ដើម្បីបង្ការពីការរីករាលដាលឆ្លង នៃជំងឺCovid-19។

 

Flag Counter