ពុទ្ធសាសនបណ្ឌិត្យ

សិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយសារាចរណ៍ណែនាំស្តីពីការអនុវត្តច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២២

ព្រឹកថ្ងៃអង្គារ ៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយសារាចរណ៍ណែនាំស្តីពីការអនុវត្តច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២២ និងការរៀបចំ របាយការណ៍សមិទ្ធិកម្ម” ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន និងប្រធានមន្ទីរធម្មការ និងសាសនា នៅទីស្ដីការក្រសួងធម្មការ និងសាសនា។ ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្ដល់អនុសាសន៍មួយចំនួន ដើម្បីស័ក្តិសិទ្ធភាព និងប្រសិទ្ធភាពនៅក្នុងការស្រូបយកចំណេះដឹង ចំណេះអនុវត្ត  ដូច្នេះសមាជិក សមាជិកា នៃអង្គសិក្ខាសាលាទាំងអស់ ត្រូវ ៖

១- យកចិត្តទុកដាក់ស្តាប់ការពន្យល់របស់វាគ្មិនជំនាញ និងលើកជាសំណួរ ឬ បញ្ហាលំបាកទាំងឡាយ ដែលសម្តេច ព្រះមន្ត្រីសង្ឃ លោក លោកស្រី ជាសិក្ខាកាមក្នុងវគ្គនេះ ធ្លាប់ប្រឈមនឹងការអនុវត្តការងារជាក់ស្តែង ដើម្បីឱ្យវាគ្មិនជួយបញ្ជាក់បន្ថែមឱ្យកាន់តែច្បាស់ថែមទៀត។

២- យកបទពិសោធន៍ដែលទទួលបានពីការអនុវត្តកន្លងមក ភាពងាយស្រួល ភាពលំបាក ការប្រឈមផ្សេងៗ មកបូកផ្សំនឹងចំណេះដឹងដែលទទួលបានពីវគ្គសិក្ខាសាលានេះ ទៅបង្កើនសមត្ថភាព និង ការយល់ដឹងបន្ថែមទៀតដើម្បីអនុវត្តការងារឱ្យទទួលបានជោគជ័យ។

៣- ផ្តួចផ្តើមគំនិតជជែក ពិភាក្សា ផ្លាស់ប្តូរយោបល់ជាមួយអ្នកជំនាញដែលមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីរិះរកនូវវិធានការ និងដំណោះស្រាយសមស្របដើម្បីអនុវត្តការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។

Flag Counter