ពុទ្ធសាសនបណ្ឌិត្យ

សេចក្ដីជូនដំណឹង ការ​ទទួល​ស្នាដៃ​ពាន់​រង្វាន់​អក្សរសិល្ប៍​ពុទ្ធសាសនបណ្ឌិត្យ​លើក​ទី​៤

គណៈកម្មការទទួលស្នាដៃពានរង្វាន់អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យលើកទី៤ ឆ្នាំ២០២១ សូមគោរពជម្រាបសាធារណជន និងអ្នកតែងនិពន្ធដែលបានដាក់ថ្នាដៃមកប្រកួតប្រជែង មេត្តាជ្រាបថា កាលបរិច្ឆេទទទួលស្នាដៃបានកន្លងផុតទៅហើយកាលពីថ្ងៃទី៣០ ខែមេសា      ឆ្នាំ២០២១។ គណៈកម្មការបាននិងកំពុងផ្ទៀងផ្ទាត់មើលនូវបញ្ជីរឿងខ្លី និងកំណាព្យខ្លីដែលទទួលបាន។ ប៉ុន្តែដោយសារស្ថានភាពកូវីដ-១៩ និងការបិទខ្ទប់រាជធានីភ្នំពេញនាពេលនេះ ធ្វើឲ្យមន្ត្រីពុទ្ធសាសនបណ្ឌិត្យទាំងអស់ មិនអាចទៅបំពេញការងារនៅក្នុងការិយាល័យបាន សូម្បីតែម្នាក់។ គណៈកម្មការ នឹងផ្សព្វផ្សាយបញ្ជីរឿងដែលទទួលបាននៅពេលសមស្របខាងមុខ ព្រមទាំងដំណើរការកែស្នាដៃរកជ័យលាភីតែម្ដង។

សូមគោរពជូនជ្រាបជាដំណឹង ដោយសេចក្ដីអនុគ្រោះ។

សូមអរព្រះគុណ និងអរគុណ

Flag Counter