ពុទ្ធសាសនបណ្ឌិត្យ

ពីគម្ពីរទៅជា​ការ​សម្តែង​ក្នុង​កិច្ច​ពិធី

  • Print

សេចក្ដីជូនដំណឹង

សូមគោរពនិមន្ត និងអញ្ជើញស្ដាប់បាឋកថាប្រចាំខែមេសា ឆ្នាំ២០២១ ក្រោមប្រធានបទ «ពីគម្ពីរទៅជាការសម្តែងក្នុងកិច្ចពិធី» នៅថ្ងៃសុក្រ ទី១១ ខែមិថុនា វេលាម៉ោង៩:០០នាទីព្រឹក ដោយលោក ព្រាប ចាន់ម៉ារ៉ា។ 

បាឋកថានេះ បង្ហាញអំពីពិធីផ្សេងៗក្នុងប្រពៃណីខ្មែរ ដែលមានការសម្តែងជាសកម្មភាពផ្សេងៗក្នុងន័យជា «កិច្ច»។ កិច្ចនៃការសម្តែងនោះ គឺគេផ្អែកលើដំណើររឿងក្នុងគម្ពីរ ក្បួនច្បាប់ ឬទំនៀមដែលមានមកតាមលំដាប់។ ក្នុងនេះមានលើកជាឧទាហរណ៍ខ្លះដូចជា៖ ការសាងផ្នួស, ពិធីអភិសេកព្រះ, សូត្រព្រហ្ម។ល។ ពោលគឺគេធ្វើពីគម្ពីរ ទៅជាការសូត្រ រហូតដល់ការសម្តែង និងមានគូរឬឆ្លាក់ឲ្យឃើញស្តែងនៅជាអចិន្ត្រៃយ៍។

សូមជួយផ្សព្វផ្សាយបន្តដោយអនុគ្រោះ។

សូមអរព្រះគុណ និងអរគុណ

សូមចុចលើលីងខាងក្រោមដើម្បីទទួលបានព័ត៌មាននានាពីពុទ្ធសាសនបណ្ឌិត្យ តាមតេឡេក្រាម។

https://t.me/BuddhistInstitute

This email address is being protected from spambots. You need JavaScript enabled to view it.

www.budinst.gov.kh