ពុទ្ធសាសនបណ្ឌិត្យ

ឯកឧត្តម ដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានអនុញ្ញាតឲ្យបុគ្គលិកពុទ្ធសាសនបណ្ឌិត្យ ព្រមទាំងលោក ទេសុកៈ កូជិ តំណាងអង្គការរីស្សូ កូសី-កៃ នៃប្រទេសជប៉ុន ដើម្បីចូលសម្ដែងការគួរសមក្នុងឱកាសឆ្នាំថ្មីនេះ

  • Print

ព្រឹកថ្ងៃចន្ទ ទី៤ ខែមេសា ឆ្នាំ២០២២ មន្ត្រីបុគ្គលិកពុទ្ធសាសនបណ្ឌិត្យ ព្រមទាំងលោក ទេសុកៈ កូជិ តំណាងអង្គការរីស្សូ កូសី-កៃ នៃប្រទេសជប៉ុន ទទួលបានការអនុញ្ញាតពីឧត្ដមរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ដើម្បីចូលសម្ដែងការគួរសមក្នុងឱកាសឆ្នាំថ្មីនេះ។ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតារក្សាព្រះរាជាណាចក្រកម្ពុជា ជាពិសេសទេវតាឆ្នាំថ្មី ព្រះនាម កិរិណីទេវី សូមប្រោះព្រំសព្ទសាធុការពរ បវរសួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរជូន ឯកឧត្ដម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងលោកជំទាវ សូមទទួលបាននូវពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងសូមបានសម្រេចជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងដំណើរការដឹកនាំក្រសួងធម្មការ និងសាសនា។