ពុទ្ធសាសនបណ្ឌិត្យ

ទិវាពុទ្ធសាសនាអន្តរជាតិ ៨ មេសា ឆ្នាំ២០២២

  • Print

ព្រឹកថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ព្រមទាំងលោកជំទាវ រួមជាមួយសម្ដេចព្រះអគ្គមហាសង្ឃរាជទាំងពីរគណៈ បានយាងនិមន្ត-អញ្ជើញចូលរួមក្នុងទិវាពុទ្ធសាសនាអន្តរជាតិ ៨ មេសា ឆ្នាំ២០២២។   

  ក្នុងនោះដែរ ក៏មានការយាងនិមន្ត-អញ្ជើញចូលរួមពីសំណាក់ សម្ដេចព្រះសង្ឃនាយក  សម្ដេចព្រះសង្ឃនាយករង សម្ដេចព្រះរាជាគណៈ ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងប្រទេសអ្នកគោរពប្រតិបត្តិព្រះពុទ្ធសាសនា នាយកខុទ្ទកាល័យ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ព្រះមេគណ ព្រះគ្រូអនុគណ ព្រះមន្រ្តីសង្ឃគ្រប់ឋានានុក្រម ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ប្រធាននាយកដ្ឋាន ប្រធានមន្ទីរធម្មការ និងសាសនា ទូទាំង២៥ រាជធានី-ខេត្ត តាមប្រព័ន្ធនិម្មិត (Zoom)។

  គួរបញ្ជាក់ផងដែរថា ការប្រារព្ធទិវាពុទ្ធសាសនា ៨ មេសានេះ គឺរំលឹកនូវព្រះរាជបូជនីយកិច្ចដ៏ឧដុង្គថ្លៃថ្លារបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ដែលទ្រង់បានរួមចំណែកជំរុញការផ្សព្វផ្សាយ ការផ្ទេរចំណេះដឹង ចំណេះធ្វើ ជំនាញ បទពិសោធន៍ បច្ចេកទេស ទេពកោសល្យ វប្បធម៌ ចរិយាធម៌ បំផុសស្មារតី និងមនសិការដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវបព្វជិត យុវពុទ្ធសាសនិក  ដែលជាទំពាំងស្នងឫស្សី ដើម្បីចូលរួមការពារ ថែរក្សា ទ្រទ្រង់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឱ្យបានគង់វង់។ 

  ជាមួយគ្នានេះ សម្ដេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ព្រះអរិយវង្ស ហង្ស សាវី ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី និងឯកឧត្តមរដ្ឋមន្រ្តី អានសារថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

  ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ចំពោះព្រះពុទ្ធសាសនា ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ។ សម្ដេចតេជោនាយករដ្ឋមន្រ្តី បានផ្ដល់តម្លៃដល់សន្តិភាពថា «សន្តិភាពមានតម្លៃជាងអ្វីៗទាំងអស់ សន្តិភាពគឺជាអ្វីៗដែលស្រស់ស្រាយបំផុត សន្តិភាពផ្ដល់នូវក្ដីសង្ឃឹម និងស្នាមញញឺមដល់មនុស្សជាតិគ្រប់រូប។ បើគ្មានសន្តិភាព ក៏គ្មានការអភិវឌ្ឍ បើគ្មានការគោរពសិទ្ធិមនុស្ស ក៏មិនមានលិទ្ធិប្រជាធិបតេយ្យនោះដែរ។