ថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ នៅអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារពុទ្ធិកសិក្សាសម្រាប់ឆ្នាំសិក្សា២០២១-២០២២ និងលើកទិសដៅបន្ត ក្រោមព្រះអធិបតីភាពសម្តេចព្រះពោធិវ័ង្ស អំ លីមហេង ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះមហាសុមេធាធិបតីកិតិ្តឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ព្រះអគ្គាធិការ នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងឯកឧត្តម សេង សុមុនី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ត ម ឈិត សុខុន រដ្ឋមន្រ្តី ក្រសួងធម្មការនិងសាសនា ដោយមានការនិមន្ត និងអញ្ជើញចូលរួមប្រជុំដោយផ្ទាល់នៅសាលប្រជុំ អ.ព.ស.ជ ពីសំណាក់ សម្តេចព្រះអគ្គាធិការរង ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ព្រះមន្ត្រីសង្ឃ និងមន្ត្រីរាជការសរុបចំនួន ១០៨ អង្គ/នាក់ និងចូលរួមប្រជុំតាមរយៈប្រព័ន្ធ ZOOM Meeting ពីសំណាក់ព្រះមេគណ ព្រះបាឡាត់គណ ព្រះមន្ត្រីសង្ឃ និងមន្ទីរធម្មការនិងសាសនារាជធានី ខេត្តទាំង២៥ សរុបចំនួន ១០០ អង្គ/នាក់។
ខ្លឹមសារនិងរូបថត៖ អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ
សូមអរព្រះគុណ សូមអរគុណ
Read more: កិច្ចប្រជុំបូកសរុបលទ្ធផលការងារពុទ្ធិកសិក្សាសម្រាប់ឆ្នាំសិក្សា២០២១-២០២២
នារសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញចូលរួមក្នុងកម្មវិធីប្រកាសថ្វាយគោរម្យ៍ងារនាមាភិធេយ្យ «អភិធជអគ្គមហាសទ្ធម្មជោតិកៈ» របស់ក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋសហភាព មីយ៉ាន់ម៉ា ថ្វាយ សម្ដេចអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលមានការយាង អញ្ជើញចូលរួមពី សម្ដេចព្រះសង្ឃនាយករង សម្ដេច ព្រះរាជាគណៈ ឯកឧត្តម លោកជំទាវ ជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ ព្រះមេគណ ព្រះបាឡាត់គណ ព្រះគ្រូអនុគណ មហាឧបាសក-មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ពុទ្ធបរិស័ទ និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ នាសាលសន្និសីទចតុមុខ រាជធានីភ្នំពេញ។
Read more: ពិធីប្រកាសថ្វាយគោរម្យ៍ងារនាមាភិធេយ្យ «អភិធជអគ្គមហាសទ្ធម្មជោតិកៈ»