ពុទ្ធសាសនបណ្ឌិត្យ

សេចក្ដីជូនដំណឹងស្ដីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីក្របខណ្ឌ

សេចក្ដីជូនដំណឹងស្ដីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីក្របខណ្ឌឲ្យចូលបម្រើការងារនៅក្នុងក្របខណ្ឌ ក្រសួងធម្មការនិងសាសនា សម្រាប់ឆ្នាំ២០២៣

ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតប្រគេន ជូនដល់កម្មសិក្សាការីវិក្រឹតការមន្ត្រីជាន់ខ្ពស់ និងវិក្រឹតការមន្ត្រីមធ្យម ចូលជួបសម្តែងការគួរសម

ព្រឹកថ្ងៃពុធ ១០រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតប្រគេន ជូនដល់កម្មសិក្សាការីវិក្រឹតការមន្ត្រីជាន់ខ្ពស់ និងវិក្រឹតការមន្ត្រីមធ្យម ចូលជួបសម្តែងការគួរសម និងរាយការណ៍អំពីលទ្ធផលដែលទទួលបានការបណ្តុះបណ្តាលវគ្គវិក្រឹតការនៃសាលាភូមិន្ទរដ្ឋបាល ឆ្នាំសិក្សា២០២២ ក្របខណ្ឌក្រសួងធម្មការ និងសាសនា ព្រមទាំងទទួលនូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្រ្តី នៅទីស្តីការក្រសួង។

Read more: ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតប្រគេន...

ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតឱ្យឯកឧត្តម ឈើតកៀត អត្ថាករ ឯកអគ្គរាជទូតវិសាមញចូលជួបសម្តែងការគួរសម

រសៀលថ្ងៃអង្គារ ៩រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតឱ្យឯកឧត្តម ឈើតកៀត អត្ថាករ ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាពប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូស្ថានទូតចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង។

Read more: ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតឱ្យឯកឧត្តម ឈើតកៀត អត្ថាករ...

រឿងខ្លីបែបណាដែលទទួលបានជ័យលាភី

សេចក្ដីជូនដំណឹង

សូមគោរពនិមន្ត និងអញ្ជើញចូលរួមស្ដាប់បាឋកថាប្រចាំខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមប្រធានបទ «រឿងខ្លីបែបណាដែលទទួលបានជ័យលាភី?» ដោយលោកសាស្ត្រាចារ្យ យូ សុភា នាថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង២៖៣០នាទីរសៀល។

ខ្លឹមសារ

ការយល់ច្បាស់ពីប្រធានបទដែលតម្រូវឲ្យសរសេរ គឺជាចំណុចផ្តើមដ៏សំខាន់ក្នុងដំណើរការកសាងបញ្ហារឿង។ អត្ថន័យ អត្ថរូប អត្ថរស ជាធាតុដ៏សំខាន់ដែលពុំអាចខ្វះខាតបានក្នុងនិម្មិតកម្មស្នាដៃអក្សរសិល្ប៍។ ចំណេះដឹង ការអប់រំ សោភ័ណ ជា មុខងារដ៏សំខាន់របស់អក្សរសិល្ប៍។

សូមចូលរួមបាឋកថាតាម Google Meet តាមរយៈការស្កេន QR កូដដែលមាននៅលើបណ្ណប្រកាសនោះ ព្រមទាំងមានផ្សាយផ្ទាល់លើផេកហ្វេសប៊ុកពុទ្ធសាសនបណ្ឌិត្យ។ សូមអរព្រះគុណ និងអរគុណ

សូមចុចលើលីងខាងក្រោម ដើម្បីទទួលបានព័ត៌មាននានាពីពុទ្ធសាសនបណ្ឌិត្យ តាមតេឡេក្រាម។

https://t.me/BuddhistInstitute

sorsokny[at]gmail.com

www.budinst.gov.kh

Flag Counter