រសៀលថ្ងៃចន្ទ ៩កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីក្នុងពិធីបិទការផ្សព្វផ្សាយសង្ឃប្រកាសអនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងរាជធានីភ្នំពេញលើកទី៣០ ដែលមានការនិមន្ត អញ្ជើញចូលរួមពីសម្តេច ព្រះរាជាគណៈ ព្រះមន្រ្តីសង្ឃគ្រប់ឋានានុក្រម នៃសាលាគណរាជធានីភ្នំពេញ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក និង សីលវន្ត សីលវតី នៅសាលសន្និសិទ្នចតុម្មុខ។
សេចក្ដីជូនដំណឹង
សូមគោរពនិមន្ត និងអញ្ជើញចូលរួមស្ដាប់បាឋកថាប្រចាំខែមករា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ប្រាសាទនិងសិលាចារឹកប្រាសាទគុកល្វាទេរ (K. ១០៤២ , K. ១៤៦១ និង K. ១៤៦២)» ដោយលោកស្រី ឆោម គន្ធា, លោក ហ៊ុន ឈុនតេង និងលោក សួន សុភ័ក្ត្រា នាថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង៩ព្រឹក។
សូមចូលរួមបាឋកថាតាម Google Meet តាមរយៈការស្កេន QR កូដដែលមាននៅលើបណ្ណប្រកាសនោះ ព្រមទាំងមានផ្សាយផ្ទាល់លើផេកហ្វេសប៊ុកពុទ្ធសាសនបណ្ឌិត្យ។ សូមអរព្រះគុណ និងអរគុណ
សូមចុចលើលីងខាងក្រោម ដើម្បីទទួលបានព័ត៌មាននានាពីពុទ្ធសាសនបណ្ឌិត្យ តាមតេឡេក្រាម។
https://t.me/BuddhistInstitute
sorsokny[at]gmail.com
www.budinst.gov.kh
រសៀលថ្ងៃសុក្រ ៧រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាលើរបាយការណ៍ប្រចាំឆ្នាំ២០២២ ដើម្បីត្រៀមរៀមចំសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារបន្តឆ្នាំ២០២៣ ដែលមានការនិមន្ត និងអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ព្រះតេជគុណ លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ព្រះសាកលវិទ្យាធិការង អគ្គនាយករង សាកលវិទ្យាធិការរង ព្រះប្រធានផ្នែក ប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញ នៅទីស្តីការក្រសួង។
«វត្តទាំងឡាយ ព្រះសង្ឃគ្រប់អង្គ មានតួនាទី និងភារកិច្ចជួយបន្តមរតកវប្បធម៌តាំងពីសម័យបុរាណកាលមក នៅពេលរុងរឿង ក៏ដូចជានៅពេលអន់ថយ វត្ត និងព្រះសង្ឃ នៅតែឱ្យតម្លៃខ្ពស់ខាងស្មារតីរបស់មនុស្ស…»។ នេះជាទស្សនាទានរបស់លោកតាព្រឹទ្ធាចារ្យ ឆេង ផុន អតីតរដ្ឋមន្ត្រីវប្បធម៌ និងព័ត៌មាន និងជាអតីតប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ស្រង់ចេញពីសៀវភៅកម្ពុជសុរិយា បោះពុម្ពផ្សាយដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាពេលបច្ចុប្បន្ន គឺជាកូនប្រសាររបស់លោកតាព្រឹទ្ធចារ្យ។ ទោះបីលោកតាព្រឹទ្ធាចារ្យបានធ្វើមរណកាលទៅកាន់លោកខាងមុខក្ដី ប៉ុន្តែមរតកទស្សនៈ និងគតិអប់រំរបស់លោកតាជាច្រើននៅតែត្រូវបានកូនខ្មែរចងចាំ ហើយតែងតែលើកយកមកវែកញែកជាហូរហែដោយភ្ជាប់ទៅនឹងព្រឹត្តិការណ៍សង្គម ទាំងវិជ្ជមានផង និងអវិជ្ជមានផង។មួយរយៈចុងក្រោយនេះ វត្តអារាមមួយចំនួន បានប្រែធាតុពីកន្លែងថែរក្សាមករតកវប្បធម៌ ទៅជាកន្លែងមានការគំរាមកំហែងដល់មរតកវប្បធម៌ជាតិទៅវិញ។ ព្រះវិហារ កុដិ ចេតិយ ដែលមានអាយុកាលច្រើនជាង១០០ឆ្នាំ ត្រូវបានវាយកម្ទេចចោលក្រោមហេតុផ្សេងៗ រួមទាំងហេតុផលថ្មីចុងក្រោយមួយទៀតដែលមានព្រះសង្ឃថា«ច្រឡំ»វាយចេតិយបុរាណនៅវត្តបុទមវតី។ មានទស្សនៈជំទាស់ជាច្រើនបានផ្ទុះឡើង ហើយហួសចិត្តនឹងហេតុផលដែលថាច្រឡំវាយចេតិយបុរាណនោះ។ សៀវភៅ កម្ពុជសុរិយា លេខ៣ ឆ្នាំ២០២២ បានពិពណ៌នាអំពី តួនាទីវត្តអារាមព្រះពុទ្ធសាសនា ដោយអ្នករៀបរៀង បានលើកយកទស្សនៈលោកតាព្រឹទ្ធាចារ្យមានប្រសសាន៍ថា វត្តជាសារមន្ទីរសិល្បៈ ដ្បិតក្បួនខ្នាត គំនូរ ចម្លាក់ តន្រ្តី ចម្រៀង សំណង់ក្បូរក្បាច់ទាំងឡាយ ត្រូវបានថែរក្សាក្នុងវត្ត សំណង់ទាំងឡាយក្នុងវត្ត ការតុបតែង រៀបចំលម្អ រចនាពណ៌សម្បុរទាំងឡាយនៅក្នុងវត្តច្រើនតែរក្សាបាន តំណាងបានឱ្យអ្វីដែលជាចរិតជាតិ ជាពណ៌សម្បុរជាតិ និងជាអត្តសញ្ញាណជាតិ។ ការលើកឡើងខាងលើនេះ គ្រាន់តែជាការរួមចំណែកពញាក់ស្មារតីឆ្លើយតបទៅនឹងនិន្នាការនៃកំហុសឆ្គងមួយចំនួនដែលកើតមាននៅតាមទីអារាមពាក់ព័ន្ធនឹងការងារអភិរក្សថែរក្សាមរតកវប្បធម៌ជាតិប៉ុណ្ណោះ។ មែនទែនទៅ ព្រះសង្ឃ និងវត្តអារាមបានរួមចំណែកច្រើនឥតគណនា និងជាច្រើនជំនាន់មកហើយក្នុងកិច្ចការពារសម្បត្តិវប្បធម៌ជាតិ និងមរតកតូនតានេះ។ ប៉ុន្តែទោះកំហុសឆ្គងនោះតិចតួចធៀបនឹងសមិទ្ធផល ក៏គ្រប់គ្នាមិនអាចបណ្ដែតបណ្ដោយ ឬសំងំឈរមើលនោះដែរ។ អ្នកស្រាវជ្រាវជាច្រើនខិតខំណាស់ដើម្បីចងក្រងឯកសារពាក់ព័ន្ធនឹងវប្បធម៌ខ្មែរនាសម័យមុនៗ ឱ្យអ្នកជំនាន់នេះ និងទៅអនាគតបានសិក្សាស្រាវជ្រាវ ក្នុងនោះក៏មានប្រវត្តិកសាងព្រះវិហារ កុដិ ចេតិយ ពីជំនាន់មួយទៅជំនាន់មួយដែរ។ មានឯកសារខ្លះយោងតែលើការលើកឡើងពីចាស់ទុំ ឬឯកសារអ្នកជំនាន់មុនបានបញ្ជាក់តៗមកប៉ុណ្ណោះ គឺគ្មានភស្តុតាងបង្ហាញជាក់ស្ដែងទេ។ តើមានប៉ុន្មានវត្តនៅស្រុកខ្មែរ ដែលមានចេតិយបុរាណ និងសាង់តាមក្បួនខ្នាតដូចចេតិយដែលត្រូវបានវាយកម្ទេចនៅវត្តបុទមវតី? ចុះហេតុម្ដេចបានជាសំណង់បុរាណៗដែលគួរត្រូវបានរក្សាទុកឱ្យអ្នកជំនាន់ក្រោយឃើញ និងសិក្សារៀនសូត្រ មិនត្រូវបានគេរក្សា? ហេតុអ្វីបានជាព្រះសង្ឃ និងវត្តអារាម ដែលមានតួនាទី និងភារកិច្ចចូលរួមការពារ និងអភិរក្សមរតកដូនតា បែរទៅជាជ្រុលខ្លួនប្រែធាតុដើមក្លាយជាកន្លែងមានហានិភ័យសម្រាប់មរតកដូនតាទៅវិញ? បើសូម្បីតែវត្តអារាម និងព្រះសង្ឃ មិនស្រលាញ់ មិនថែរក្សាផង តើឱ្យមរតកទាំងនោះទៅជ្រកនៅឯណាទៀត…? រឿងដែលគួរអន់ចិត្តបំផុតនោះ សូម្បីតែទីអារាមដែលគ្រប់គ្រងដោយថ្នាក់ដឹកនាំសង្ឃ ក៏កើតមានករណីវាយកុដិ វាយចេតិយបុរាណ ខណៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានត្រឹមតែសម្ដែងការសោកស្ដាយម្ដងហើយម្ដងទៀត។ អនុសំវច្ឆរមហាសន្និបាតសង្ឃថ្មីៗនេះ រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងថ្នាក់ដឹកនាំសង្ឃគណៈមហានិកាយ និងធម្មយុត្តិកនិកាយ ក៏មិនបានបង្ហាញកំណត់សម្គាល់សោះដែរ អំពីបញ្ហាវាយកុដិ ព្រះវិហារ និងចតិយបុរាណតាមវត្តអារាម…។