ព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញចូលរួមជាអធិបតីក្នុងវេទិកាប្រជុំតុមូលព្រះពុទ្ធសាសនា ដើម្បីបង្កើតវេទិកាអន្តរជាតិសម្រាប់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការព្រះពុទ្ធសាសនាបង្ហាញពីជំនឿសន្និភាព និងសេចក្តីស្រឡាញ់ សុខុមាលភាពរបស់ប្រជាជន នៅសណ្ឋាគារហ្គាឌិនស៊ីធីភ្នំពេញ។
សូមគោរពនិមន្ត និងអញ្ជើញចូលរួមស្ដាប់បាឋកថាប្រចាំខែធ្នូ ឆ្នាំ២០២២ ក្រោមប្រធានបទ «ប្រវត្តិសាស្ត្រខ្មែរសតវត្សរ៍ទី១៤៖ គួរតែគ្មានរឿងតាត្រសក់ផ្អែម និងស្តេចអយុធ្យាសោយរាជ្យនៅអង្គររវាងពាក់កណ្តាលសតវត្សរ៍នេះទេ» ដោយសាស្ត្រាចារ្យបណ្ឌិត វង់ សុធារ៉ា ជាសាស្ត្រាចារ្យផ្នែកសិលាចារឹក និងប្រវត្តិសាស្ត្រខ្មែរនិងអាស៊ីអាគ្នេយ៍ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ នាថ្ងៃសៅរ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង៩ព្រឹក។
ក្នុងប្រវត្តិសាស្ត្រខ្មែរជាប្រពៃណី ដែលអ្នកប្រាជ្ញបារាំងបានរៀបចំទុកឱ្យ បានបង្ហាញអំពីការប្រែប្រួលរាជវង្សស្តេចអង្គរនៅមុនពាក់កណ្តាលសតវត្សរ៍ទី១៤ ព្រោះនៅសម័យកាលនេះព្រះមហាក្សត្រអង្គរ មិនបានបន្សល់ទុក សិលាចារឹកច្រើន ដូចពេលមុន។ ប្រវត្តិវិទូបារាំងបានងាកទៅចាប់យកពង្សាវតារ ដែលអ្នកចេះដឹងខ្មែរនៅសតវត្សរ៍ទី១៩បានតាក់តែងឡើងនោះ មកធ្វើជាប្រភពឯកសារប្រវត្តិសាស្ត្រ វិញ។ រឿងព្រេងនិទានតាត្រសក់ផ្អែម ដែលជាអ្នកដាំត្រសក់បានសម្លាប់ស្តេចដោយអចេតនា ហើយត្រូវបានមន្ត្រីលើកធ្វើជាស្តេចនៅអង្គរ ត្រូវបានអ្នកប្រាជ្ញបារាំងយកមកភ្ជាប់រជ្ជកាលតពីព្រះបាទជយវម៌្មទី៩ នៅទសវត្សរ៍ឆ្នាំ១៣៣០។ បន្ទាប់ពីនោះ ព្រះរាជាអង្គរ ជាចៅរបស់តាត្រសក់ផ្អែម ដែលសោយរាជ្យនៅអំឡុង ពាក់កណ្តាលសតវត្សរ៍ទី១៤នោះ បានរងការវាយប្រហារ ពីសំណាក់ស្តេចអយុធ្យា (ត្រឹង-ងា ១៩៧៣៖ ១៨០) ដែលពង្សាវតារសៀម នៅសតវត្សរ៍ទី១៩ អះអាងថា ជារដ្ឋថៃ។ ចម្បាំងក្នុងរាជ្យព្រះបាទ លំពង់រាជានេះ បាននាំឱ្យស្តេច រាមាធិបតី របស់សៀមអយុធ្យា អាចកាន់កាប់ និងដាក់បុត្រាបីអង្គឱ្យឡើង សោយរាជ្យបន្តបន្ទាប់គ្នា ពីឆ្នាំ១៣៥៣ ដល់១៣៥៧។
នៅពេលពិនិត្យព្រឹត្តិការណ៍ទាំងអស់នេះឡើងវិញ និងវិភាគទៅលើប្រភពពង្សាវតារខ្មែរ អយុធ្យា និងឡាវ ព្រមជាមួយសិលាចារឹកមួយចំនួនតូច ឡើងវិញ ខ្ញុំបានមើលឃើញថា រឿងតាត្រសក់ផ្អែម បានឡើងធ្វើស្តេចនោះ គ្រាន់តែជារឿងព្រេងនិទានចម្លងមកពីមននៅភូមាកាលពីសតវត្សរ៍ទី១០ ដូចការសង្ស័យរបស់ប្រវត្តិវិទូ ហ្សកសឺដេស មែន។ ចំណែក ចម្បាំងឈ្លានពាន អង្គរ ដោយអយុធ្យា ពីឆ្នាំ១៣៥១ដល់១៣៥៧គ.ស. រឹតតែជារឿងប្រឌិតថែមទៀត បើយើងលើកយក ប្រភពឯកសារអយុធ្យា និងពង្សាវតារឡាវ មកពិចារណា។
ហេតុនេះ បទបង្ហាញអំពីប្រធានបទនេះ នឹងផ្ដោតសំខាន់លើប្រភពឯកសារផ្សេងៗគ្នា ព្រមទាំងការបកស្រាយព្រឹត្តិការណ៍មិនទំនងមួយចំនួន ដោយអ្នកសរសេរពង្សាវតារខ្មែរ។
សូមចូលរួមបាឋកថាតាម Google Meet តាមរយៈការស្កេន QR កូដដែលមាននៅលើបណ្ណប្រកាស។
សូមចុចលើលីងខាងក្រោម ដើម្បីទទួលបានព័ត៌មាននានាពីពុទ្ធសាសនបណ្ឌិត្យ តាមតេឡេក្រាម។
https://t.me/BuddhistInstitute
sorsokny[at]gmail.com
www.budinst.gov.kh
សារលិខិតគោរពជូនពររបស់ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងធម្មការ និងសាសនា ជូនសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ៕
សូមអរគុណជាអនេកដល់លោកអ្នកទាំងអស់ដែលបាន ចូលមកមើលស្តង់ពិព័រណ៍សៀវភៅរបស់ពុទ្ធសាសនបណ្ឌិត្យ លេខ ១០១ នៅបណ្ណាល័យជាតិ។ ក្នុង រយៈពេលបីថ្ងៃ នេះ (៩-១១ធ្នូ២០២២) មាន លោក លោកស្រីចំនួនជាងប្រាំពីររយនាក់ បានចូលមកទទួលសៀវភៅពីពុទ្ធសាសនបណ្ឌិត្យ ជាង មួយពាន់ប្រាំរយក្បាល ដែលជាអំណោយរបស់ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា។
Read more: កម្រងរូបភាពតាំងពិព័រណ៍សៀវភៅរបស់ពុទ្ធសាសនបណ្ឌិត្យនៅបណ្ណាល័យជាតិ(៩-១១-២០២២)