ពុទ្ធសាសនបណ្ឌិត្យ

ទិវាពុទ្ធសាសនាអន្តរជាតិ ៨ មេសា ឆ្នាំ២០២២

ព្រឹកថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ព្រមទាំងលោកជំទាវ រួមជាមួយសម្ដេចព្រះអគ្គមហាសង្ឃរាជទាំងពីរគណៈ បានយាងនិមន្ត-អញ្ជើញចូលរួមក្នុងទិវាពុទ្ធសាសនាអន្តរជាតិ ៨ មេសា ឆ្នាំ២០២២។   

  ក្នុងនោះដែរ ក៏មានការយាងនិមន្ត-អញ្ជើញចូលរួមពីសំណាក់ សម្ដេចព្រះសង្ឃនាយក  សម្ដេចព្រះសង្ឃនាយករង សម្ដេចព្រះរាជាគណៈ ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងប្រទេសអ្នកគោរពប្រតិបត្តិព្រះពុទ្ធសាសនា នាយកខុទ្ទកាល័យ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ព្រះមេគណ ព្រះគ្រូអនុគណ ព្រះមន្រ្តីសង្ឃគ្រប់ឋានានុក្រម ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ប្រធាននាយកដ្ឋាន ប្រធានមន្ទីរធម្មការ និងសាសនា ទូទាំង២៥ រាជធានី-ខេត្ត តាមប្រព័ន្ធនិម្មិត (Zoom)។

  គួរបញ្ជាក់ផងដែរថា ការប្រារព្ធទិវាពុទ្ធសាសនា ៨ មេសានេះ គឺរំលឹកនូវព្រះរាជបូជនីយកិច្ចដ៏ឧដុង្គថ្លៃថ្លារបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ដែលទ្រង់បានរួមចំណែកជំរុញការផ្សព្វផ្សាយ ការផ្ទេរចំណេះដឹង ចំណេះធ្វើ ជំនាញ បទពិសោធន៍ បច្ចេកទេស ទេពកោសល្យ វប្បធម៌ ចរិយាធម៌ បំផុសស្មារតី និងមនសិការដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវបព្វជិត យុវពុទ្ធសាសនិក  ដែលជាទំពាំងស្នងឫស្សី ដើម្បីចូលរួមការពារ ថែរក្សា ទ្រទ្រង់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឱ្យបានគង់វង់។ 

  ជាមួយគ្នានេះ សម្ដេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ព្រះអរិយវង្ស ហង្ស សាវី ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី និងឯកឧត្តមរដ្ឋមន្រ្តី អានសារថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

  ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ចំពោះព្រះពុទ្ធសាសនា ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ។ សម្ដេចតេជោនាយករដ្ឋមន្រ្តី បានផ្ដល់តម្លៃដល់សន្តិភាពថា «សន្តិភាពមានតម្លៃជាងអ្វីៗទាំងអស់ សន្តិភាពគឺជាអ្វីៗដែលស្រស់ស្រាយបំផុត សន្តិភាពផ្ដល់នូវក្ដីសង្ឃឹម និងស្នាមញញឺមដល់មនុស្សជាតិគ្រប់រូប។ បើគ្មានសន្តិភាព ក៏គ្មានការអភិវឌ្ឍ បើគ្មានការគោរពសិទ្ធិមនុស្ស ក៏មិនមានលិទ្ធិប្រជាធិបតេយ្យនោះដែរ។

Read more: ទិវាពុទ្ធសាសនាអន្តរជាតិ ៨ មេសា ឆ្នាំ២០២២

សិក្សាការវិវត្តប្រវត្តិសាស្ត្រខ្មែរតាមរយ:ឯកសារមហាបុរសខ្មែរ: ពង្សាវតារ ប្រវត្តិសាស្ត្រ និងរឿងព្រេង

សេចក្ដីជូនដំណឹង

សូមគោរពនិមន្ត និងអញ្ជើញចូលរួមស្ដាប់បាឋកថាប្រចាំខែមីនា ឆ្នាំ២០២២ ក្រោមប្រធានបទ «សិក្សាការវិវត្តប្រវត្តិសាស្ត្រខ្មែរតាមរយ:ឯកសារមហាបុរសខ្មែរ: ពង្សាវតារ ប្រវត្តិសាស្ត្រ និងរឿងព្រេង» ដោយលោកបណ្ឌិត ធុន ធារ៉ា នាថ្ងៃសុក្រ ទី៨ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង៩ព្រឹក។

សង្ខេប៖

សៀវភៅរបស់លោក អេង សុត គឺ ឯកសារមហាបុរសខ្មែរ ជាអត្ថបទភាសាខ្មែរដ៏ល្បីល្បាញមួយស្ដីពីប្រវត្តិសាស្ត្រកម្ពុជា ប្រហែលតាំងពីស.វ.ទី១២ ដល់ ស.វ.ទី១៩។ ដោយបានបោះពុម្ពជាដំបូងនៅឆ្នាំ១៩៦៩នោះ ឯកសារនេះត្រូវបានបោះពុម្ពឡើងវិញជាច្រើនដង ហើយថ្មីៗនេះ ក្រសួងអប់រំយុវជន និងកីឡា បានទទួលយកដើម្បីធ្វើជាឯកសារជំនួយសម្រាប់សិស្សថ្នាក់មធ្យមសិក្សា។ បើសិនជាធ្វើការសិក្សាពីដើមកំណើត ខ្លឹមសារ និងការទទួលយក ការធ្វើបទបង្ហាញនៅពេលនេះនឹងបង្ហាញថា ឯកសារមហាបុរសខ្មែរមានសភាពត្រឹមត្រូវតិចតួចបែបប្រវត្តិសាស្ត្រ តែប្រជាប្រិយភាពរបស់ឯកសារនេះវិញ  បានជះឥទ្ធិពលយ៉ាងវែងអន្លាយក្នុងប្រពៃណីកត់ត្រាពង្សាវតាររបស់ខ្មែរ ដល់គំនិតក្នុងការប្រមូលចងក្រងប្រវត្តិសាស្ត្រសម័យទំនើប។

Eng Soth’s book, Ekkasār Mahāburas’ Khmer, is one of the most popular Khmer texts on Cambodia’s history from roughly the 12th until the 19th centuries. Initially published in 1969, it has been reprinted multiple times and recently adopted by the Ministry of Education as a textbook to assist high school students in Cambodia. Examining its origins, content and reception, this presentation argues that Ekkasār Mahāburas’ Khmer carries very little sense of historical accuracy while its popularity suggests how the long-held Khmer chronicle tradition influences modern Cambodia's collective historical thought.

សូមចូលរួមបាឋកថាតាម Google Meet តាមរយៈការស្កេន QR កូដដែលមាននៅលើបណ្ណប្រកាស។

សូមអរព្រះគុណ និងអរគុណ

សូមចុចលើលីងខាងក្រោម ដើម្បីទទួលបានព័ត៌មាននានាពីពុទ្ធសាសនបណ្ឌិត្យ តាមតេឡេក្រាម។

https://t.me/BuddhistInstitute

sorsokny[at]gmail.com

www.budinst.gov.kh

ឯកឧត្តម ឈិត សុខុន រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា និងលោកជំទាវ អមដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក នាយករង នាយិការង និងប្រធាននាយកដ្ឋាន បានអញ្ជើញទៅថ្វាយព្រះពរសម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង

ព្រឹកថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា និងលោកជំទាវ អមដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក នាយករង នាយិការង និងប្រធាននាយកដ្ឋាន បានអញ្ជើញទៅថ្វាយព្រះពរសម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ខាងមុខនេះ នៅវត្តសុវណ្ណមុនី (ហៅចំពុះក្អែក)។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បាននាំយកនូវបច្ច័យ និងទេយ្យទានជាច្រើនមុខទៅវេរថ្វាយសម្តេច ព្រះពោធិវ័ង្ស កិត្តិឧទ្ទេសបណ្ឌិត រួមមាន៖ ១.ផ្លែឈើចំនួន  ១កន្ត្រក  ២. មីចំនួន   ២កេះតូច ៣.  ទឹកផ្លែឈើចំនួន ២កេះ ៤.  អង្ករចំនួន  ៥០ គីឡូក្រាម ៥. ទឹកបរិសុទ្ធគូលែនចំនួន  ១ កេះ ៦. ទឹកដោះគោ Ensure USA ចំនួន ១ កេះ ៧. បច្ច័យចំនួន  ១ លានរៀល ដើម្បីឧទ្ទិសកុសលជូនទៅដល់វិញ្ញាណក្ខន្ធបុព្វការីជនមាន មាតាបិតា ជីដូន ជីតា ញាតិការទាំង៧សន្តាន ពិសេសដើម្បីឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ របស់ឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុរំដោះជាតិ និងប្រជាពលរដ្ឋ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយជាពិសេសជាងនេះទៅទៀត គឺប្រជាជនស្លូតត្រង់ ដែលទទួលទុក្ខទារុណកម្មយ៉ាងព្រៃផ្សៃ និងស្លាប់យ៉ាងអយុត្តិធម៌នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ សូមឱ្យដួងវិញ្ញាណក្ខន្ធអ្នកទាំងនោះបានទទួលយកនូវកុសលផលបុណ្យទៅកើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ឯកឧត្តម ឈិត សុខុន រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា និងលោកជំទាវ អមដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក នាយករង នាយិការង និងប្រធាននាយកដ្ឋាន បានអញ្ជើញថ្វាយព្រះពរសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសប

ព្រឹកថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា និងលោកជំទាវ អមដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក នាយករង នាយិការង និងប្រធាននាយកដ្ឋាន បានអញ្ជើញថ្វាយព្រះពរសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ខាងមុខនេះ នៅវត្តឧណ្ណាលោម វត្តស្វាយពពែ វត្តបទុមវតីរាជវរារាម ។

  ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បាននាំយកនូវបច្ច័យ និងទេយ្យទានជាច្រើនមុខទៅវេរថ្វាយសម្តេច ដោយក្នុងមួយព្រះអង្គរួមមាន៖ ១. ផ្លែឈើចំនួន  ១កន្ត្រក  ២. មីចំនួន   ២កេះតូច ៣.  ទឹកផ្លែឈើចំនួន ២កេះ ៤.  អង្ករចំនួន  ៥០ គីឡូក្រាម ៥. ទឹកបរិសុទ្ធគូលែនចំនួន  ១ កេះ ៦. ទឹកដោះគោ Ensure USA ចំនួន ១ កេះ ៧. បច្ច័យចំនួន  ១ លានរៀល ដើម្បីឧទ្ទិសកុសលជូនទៅដល់វិញ្ញាណក្ខន្ធបុព្វការីជនមាន មាតាបិតា ជីដូន ជីតា ញាតិការទាំង៧សន្តាន ពិសេសដើម្បីឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ របស់ឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុរំដោះជាតិ និងប្រជាពលរដ្ឋ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយជាពិសេសជាងនេះទៅទៀត គឺប្រជាជនស្លូតត្រង់ ដែលទទួលទុក្ខទារុណកម្មយ៉ាងព្រៃផ្សៃ និងស្លាប់យ៉ាងអយុត្តិធម៌នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ សូមឱ្យដួងវិញ្ញាណក្ខន្ធអ្នកទាំងនោះបានទទួលយកនូវកុសលផលបុណ្យទៅកើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

Read more: ឯកឧត្តម ឈិត សុខុន រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា និងលោកជំទាវ អមដោយ ឯកឧត្តម លោកជំទាវ លោក...

Flag Counter