ពុទ្ធសាសនបណ្ឌិត្យ

ឯកឧត្តម ឈិត សុខុន បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រសួងធម្មការ និងសាសនា នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនិងក្រសួងមហាផ្ទៃ(គណៈកម្មាធិការសាសនារដ្ឋាភិបាល)នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

ប្រទេសវៀតណាម ព្រឹកថ្ងៃចន្ទ ១៣រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រសួងធម្មការ និងសាសនា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងមហាផ្ទៃ(គណៈកម្មាធិការសាសនារដ្ឋាភិបាល)នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅទីក្រុងហូជីមិញ។

Read more: ឯកឧត្តម ឈិត សុខុន បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រសួងធម្មការ និងសាសនា...

ពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលសុវត្តិភាពកុមារតាមវត្តអារាម

ខេត្តបាត់ដំបង: រសៀលថ្ងៃពុធ ៨ រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែ វិច្ឆិកាឆ្នាំ២០២២ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលសុវត្តិភាពកុមារតាមវត្តអារាមស្ដីពីការផ្សព្វផ្សាយយុទ្ធនាការ(គ្រួសាររឹងមាំ)លើកកម្ពស់ការយល់ដឹងដើម្បីលុបបំបាត់អំពើហិង្សាលើកុមារនិងទប់ស្កាត់ការបំបែកកុមារចេញពីគ្រួសារដោយមិនចាំបាច់ដែលមានសិក្ខាកាមចូលរួមចំនួន១៣០អង្គ/នាក់ដែលមានការចូលរួមពីឯកឧត្តម លោក លោកស្រីជារដ្ឋលេខាធិការ អនុរដ្ឋលេខាធីការ អភិបាលរង ប្រធាននាយកដ្ឋាន និងលោកគ្រូបង្គោល និងលោកស្រីតំណាងអង្គការUNICEFសរុបចំនួន២០០អង្គ/នាក់ នៅសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជបាត់ដំបង។

ទន្ទឹមនោះ ឯកឧត្តមរដ្ឋមន្ត្រី មានជំនឿថា វគ្គបណ្តុះបណ្តាលនេះ បានពិភាក្សាផ្លាស់ប្ដូរទស្សនៈ គំនិតយោបល់ និងចែករំលែកបទពិសោធន៍ល្អៗ ជាប្រយោជន៍ ដើម្បីប្រមូលផ្ដុំនូវសំណុំគំនិត បញ្ញាញាណ និងវិធានការដ៏ទូលំទូលាយ និងសមស្របសម្រាប់រួមចំណែកលើកស្ទួយព្រះពុទ្ធសាសនានៅកម្ពុជា តាមរយៈការទប់ស្កាត់ កាត់បន្ថយ និងលុបបំបាត់ រាល់អំពើហិង្សាគ្រប់រូបភាពក្នុងសង្គម និងសំដៅរក្សាបាននូវសុខសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពដ៏ពេញលេញទាំងផ្លូវកាយ ផ្លូវចិត្ត និងស្មារតី ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិសម្រាប់ជាផលប្រយោជន៍រួមប្រកបដោយសុខដុមរមនាតរៀងទៅ និងសូមសំដែងនូវការកោតសរសើរ និងអរគុណ ចំពោះតំណាងអង្គការ UNICEFប្រចាំនៅកម្ពុជានិងលោកស្រី ចាន់ កញ្ញា ដែលបានជួយគាំទ្រ ទាំងស្មារតី សម្ភារ: និងថវិកាដល់វគ្គបណ្តុះបណ្តាល ធ្វើឲ្យដំណើការទៅដោយរលូន និងទទួលបានជោគជ័យដ៏ធំធេងគួរឱ្យអបអរសាទរ។

នាពេលនេះ យើងទាំងអស់គ្នាកំពុងអបអរសាទរកិច្ចប្រជុំកំពូលអាស៊ានក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ និងជាប្រធានកិច្ចប្រជុំ ដែលមានមេដឹកនាំប្រទេសមហាអំណាចធំៗ លើសកលលោកបានមកចូលរួមប្រកបដោយជោគជ័យនិងផ្លែផ្កាគួរជាទីមោទនក្រៃលែង និងកំពុងអបអរសាទរនូវសមិទ្ធិផលនៃសុខដុមនីយកម្មក្នុងវិស័យសាសនាដែលបានកំណត់ក្នុងច្បាប់ ដូចដែលមានបញ្ញតិក្នុងច្បាប់រដ្ឋធម្មនុញ្ញ  រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

Read more: ពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលសុវត្តិភាពកុមារតាមវត្តអារាម

សេចក្តីជូនដំណឹង ពុទ្ធសាសនបណ្ឌិត្យប្រកាសចាប់ផ្ដើមទទួលស្នាដៃពានរង្វាន់អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យលើកទី៦ ឆ្នាំ២០២៣

សេចក្តីជូនដំណឹង

ដោយមានការអនុញ្ញាតពីថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា ពុទ្ធសាសនបណ្ឌិត្យមានកិត្តិយសសូមជូនដំណឹងដល់សាធារណជនមេត្តាជ្រាបថា ពុទ្ធសាសនបណ្ឌិត្យប្រកាសចាប់ផ្ដើមទទួលស្នាដៃពានរង្វាន់អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យលើកទី៦ ឆ្នាំ២០២៣ ក្រោមប្រធានបទ «ការលោភលន់នាំមកនូវសេចក្ដីវិនាស» ក្នុងទម្រង់ជារឿងខ្លី និងកំណាព្យរឿងខ្លី។ 

ឈប់ទទួលយកស្នាដៃនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ជាកំហិត។ សូមមេត្តាជួយផ្សព្វផ្សាយបន្ថែមឲ្យបានទូលំទូលាយ។ សូមអរព្រះគុណ និងអរគុណ

សូមចុចលើលីងខាងក្រោមដើម្បីទទួលបានព័ត៌មាននានាពីពុទ្ធសាសនបណ្ឌិត្យ តាមតេឡេក្រាម។

https://t.me/BuddhistInstitute

sorsokny[at]gmail.com

www.budinst.gov.kh

 

Flag Counter