ព្រឹកថៃ្ងព្រហស្បតិ៍ ៨រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញចូលរួមក្នុងពិធីថ្វាយពានរង្វាន់ «សៅសេមាធម្មចក្រ» ដ៏ឧត្តុង្គឧត្តម ចំពោះសម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ពីព្រះអង្គអម្ចាស់ក្សត្រីយ៍ មហាចក្រីសិរិនថន នៃព្រះរាជាណាចក្រថៃឡង់ដ៏ ដែលមានឯកឧត្តម ប៉ាន់យ៉ារ៉ាក់ ភូនសាប់ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រថៃឡង់ដ៏ប្រចាំព្រះរាជាណាចក្រកម្ពុជាជាព្រះរាជតំណាង និងមានការយាង-និមន្ត អញ្ជើញចូលរួមពី សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេច ព្រះរាជាគណៈ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ ឯកអគ្គរដ្ឋទូត អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក និងប្រធាននាយកដ្ឋាន នៅស្ថានទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានសម្ដែងនូវការអបអរសាទរ និងអនុមោទនាចំពោះការ ទទួលបាននូវពានរង្វាន់ដ៏ឧត្តុង្គឧត្តមនេះរបស់សម្តេចព្រះមហាសុមេធាធិបតីជាអម្ចាស់ ហើយក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាមួយនឹងការកោតសរសើរ និងវាយតម្លៃខ្ពស់ ព្រមទាំងការគាំទ្រយ៉ាងមុតមាំចំពោះការសម្រេចចិត្តរបស់ព្រះអង្គអម្ចាស់ក្សត្រីយ៍ មហាចក្រីសិរិនថន នៃព្រះរាជាណាចក្រថៃឡង់ដ៏ក្នុងការថ្វាយពានរង្វាន់ដ៏ខ្ពស់បំផុតនេះដែលជាមហាកិត្តិយសដ៏ធំធេងក្រៃលែង។ឯកឧត្តមរដ្ឋមន្រ្តី ក៏បានមានប្រសាសន៍បន្តទៀតថា ដើម្បីអភិរ័ក្ស និងការពារព្រះពុទ្ធសាសនាឱ្យបានឋិតថេរ យូរអង្វែងនៅក្នុងប្រទេសទាំងពីរកម្ពុជា-ថៃ និងនៅលើពិភពលោកចាំបាច់យើងត្រូវរួបរួមគ្នា ធ្វើសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងមិត្តភាព សាមគ្គីភាព ជំហររឹងមាំ សំដៅរក្សាឱ្យបាននូវតម្លៃព្រះពុទ្ធសាសនា និងរិះរកគ្រប់មធ្យោបាយផ្សព្វផ្សាយ ព្រះបរមពុទ្ធោវាទឱ្យបានទូលំទូលាយដល់ពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន។
Read more: ពិធីថ្វាយពានរង្វាន់ «សៅសេមាធម្មចក្រ» ដ៏ឧត្តុង្គឧត្តម ចំពោះសម្តេចព្រះមហាសុមេធាធិបតី...
ព្រឹកថ្ងៃចន្ទ ៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតិឱ្យឯកឧត្តមព្រឹទ្ធបូជាចារ្យ ហេង ចេង ព្រឹទ្ធបូជាចារ្យជាន់ខ្ពស់ និងជាប្រធានក្រុមប្រឹក្សាប្រិយសម្ព័ន្ធគ្រីស្ទបរិស័ទកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំក្រុមប្រឹក្សាចាស់ទុំពួកជំនុំព្រេសប៊ីធេរានកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង។
Read more: ឯកឧត្តមរដ្ឋមន្រ្តី បានអនុញ្ញាឱ្យព្រឹទ្ធបូជាចារ្យជាន់ខ្ពស់...
សូមគោរពនិមន្ត និងអញ្ជើញចូលរួមស្ដាប់បាឋកថាប្រចាំខែកក្កដា ឆ្នាំ២០២២ ក្រោមប្រធានបទ «ការវិវត្តស្ថាននាមសំខាន់ៗក្នុងរាជធានីភ្នំពេញចន្លោះឆ្នាំ១៩៥៣-១៩៧០» ដោយលោកបណ្ឌិត គួយ សូគាន ជាអ្នកស្រាវជ្រាវ និងជាសាស្ត្រាចារ្យ នាថ្ងៃសុក្រ ទី២២ ខែឧកក្កដា ឆ្នាំ២០២២ វេលាម៉ោង៩ព្រឹក។
យើងដឹងហើយថា ឆ្នាំ១៩៥៣ ជាឆ្នាំដែលព្រះរាជាណាចក្រកម្ពុជាទទួលបានឯករាជ្យពីប្រទេសបារាំង។ រាជធានីភ្នំពេញ គឺជារាជធានីនៃព្រះរាជាណាចក្រកម្ពុជា។ អ្នកស្រាវជ្រាវខ្លះបានរកឃើញថា តាមរយៈស្លាកស្នាម បុរាណវត្ថុនានា រាជធានីភ្នំពេញជាស្ថាននាមទីកន្លែងមួយយ៉ាងហោចណាស់មានតាំងពីមុនសម័យអង្គរទៅទៀត។ តើស្ថាននាមសំខាន់ៗដែលមាននៅរាជធានីភ្នំពេញបានវិវត្តន៍យ៉ាងណានៅចន្លោះឆ្នាំ១៩៥៣ ដល់ឆ្នាំ១៩៧០?
សូមចូលរួមបាឋកថាតាម Google Meet តាមរយៈការស្កេន QR កូដដែលមាននៅលើបណ្ណប្រកាស។
សូមចុចលើលីងខាងក្រោម ដើម្បីទទួលបានព័ត៌មាននានាពីពុទ្ធសាសនបណ្ឌិត្យ តាមតេឡេក្រាម។
https://t.me/BuddhistInstitute
sorsokny[at]gmail.com
www.budinst.gov.kh
ព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញគោរពវិញ្ញាណក្ខន្ធអតីតនាយករដ្ឋមន្ត្រីជប៉ុន ឯកឧត្ដម អាបេ ស៊ីនហ្សូ (Shinzo Abe) ដែលបានទទួលមរណភាព កាលពីរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពីរងការបាញ់ប្រហារកំឡុងពេលថ្លែងសុន្ទរកថាមួយក្នុងទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា។
នៅក្នុងឱកាសនៃការអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តមរដ្ឋមន្រ្តី បានសម្ដែងនូវការសោកស្តាយ និងអាឡោះអាល័យជាពន់ពេកចំពោះការបាត់បង់រដ្ឋបុរសជប៉ុនលេចធ្លោមួយរូប ដែលត្រូវបានគេទទួលស្គាល់ និងលើកសរសើរយ៉ាងទូលំទូលាយចំពោះភាពជាអ្នកដឹកនាំប្រកបដោយសមត្ថភាព ក្នុងការជំរុញវឌ្ឍនភាពរបស់ជប៉ុន និងការចូលរួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោកទាំងមូល ជាពិសេសឯកឧត្តម អាបេ ស៊ីនហ្សូ (Shinzo Abe) ក៏ជាអ្នកដែលធ្លាប់បានរួមចំណែកជួយកសាងពង្រឹងទំនាក់ទំនងល្អប្រសើររវាងរដ្ឋាភិបាល និងប្រជាជនប្រទេសទាំងពីរកម្ពុជា-ជប៉ុន ផងដែរ។
នៅក្នុងឱកាសនោះដែរ ក្នុងនាមឯកឧត្តមរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការទាំងអស់នៃក្រសួងធម្មការ និងសាសនា សូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ ជាមួយរដ្ឋាភិបាលជប៉ុន ប្រជាជនជប៉ុន និងគ្រួសារសព និងបានឧទ្ទិសបួងសួងជូនវិញ្ញាណក្ខន្ធឯកឧត្តម អាបេ ស៊ីនហ្សូ (Shinzo Abe) បានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។