ពុទ្ធសាសនបណ្ឌិត្យ

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតឱ្យគណៈគ្រប់គ្រងពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ចូលជួបសម្តែងការគួរសម

រសៀលថ្ងៃសុក្រ ១រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣  ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតឱ្យគណៈគ្រប់គ្រងពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដឹកនាំដោយឯកឧត្តម ងួន សេ្តចភក្តី រដ្ឋលេខាធិការ តំណាងសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និមន្ត និងអញ្ជើញចូលជួបសម្តែងការគួរសម ជូនពរនិងអបអរសាទរ ចំពោះឯកឧត្តមរដ្ឋមន្រ្តី នៅទីស្តីការក្រសួង។

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាន់ កាម៉ុល ចូលជួបសម្តែងការគួរសម

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាន់ កាម៉ុល សមាជិកក្រុមប្រឹក្សាភិបាល និងតំណាងអង្គការKKS នៅកម្ពុជាដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម និងបង្ហាញពីគម្រោងគាំពារមនុស្សចាស់។

Read more: ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាន់ កាម៉ុល...

ពិធី បិទវគ្គបណ្តុះបណ្តាលគ្រូពុទ្ធិកបឋមសិក្សា សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤

នៅរសៀល  ថ្ងៃ ពុធ ១៤កេីត  ខែស្រាពណ៍  ឆ្នាំ ថោះ  បញ្ចស័កព.ស.២៥៦៧  ត្រូវ នឹង ថ្ងៃទី ៣០  ខែ សីហា  ឆ្នាំ ២០២៣ នេះ អគ្គាធិការ ដ្ឋាន ពុទ្ធិកសិក្សាជាតិបានរៀបចំកម្មវិធីបិទវគ្គបណ្តុះបណ្តាលគ្រូពុទ្ធិកបឋមសិក្សា  សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤  និងពិធីប្រគេន  ជូននូវវិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់គរុសិក្ខាកាមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត  អំ  លីមហេង  ព្រះអគ្គាធិការរង  ទទួលបន្ទុកពុទ្ធិកសិក្សាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត  នន្ទ  ង៉ែត  សម្ដេច ព្រះ អគ្គាធិការ  និងឯកឧត្តម  ចាយ  បូរិន  រដ្ឋមន្ត្រីក្រសួងធម្មការ  និងសាសនា ។

ពុទ្ធសាសនបណ្ឌិត្យបានទទួលសៀវភៅ២ក្បាល ពីឯកឧត្ដមបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ

សូមគោរព និងថ្លែងអំណរគុណចំពោះឯកឧត្ដមបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ ជាទីប្រឹក្សាផ្ទាល់ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់សៀវភៅមានចំណងជើង «កម្ពុជាក្នុងយុទ្ធសាស្ត្រមហាអំណាច» ចំនួន០២ក្បាល ដល់បណ្ណាល័យពុទ្ធសាសនបណ្ឌិត្យ ដើម្បីជាប្រយោជន៍សាធារណៈ តាមរយៈលោកស្រីបណ្ឌិត ជា វណ្ណី កាលពីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។ សូមគោរពជូនពរឯកឧត្ដមបណ្ឌិត្យសភាចារ្យ មានសុខភាពល្អ។

Flag Counter

https://www.hulusungaiselatankab.go.id/slot+gacor+thailand/