ពុទ្ធសាសនបណ្ឌិត្យ

កិច្ចប្រជុំពិនិត្យពិភាក្សាលើការរៀបចំយន្តការស្ថាប័នគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា

រសៀលថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនាបានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើការរៀបចំយន្តការស្ថាប័នគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ជាមួយសម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយករងទី១ ព្រះអគ្គាធិការរងពុទ្ធិកសិក្សា និងសម្តេច ព្រះមន្រ្តីសង្ឃ មន្រ្តីជំនាញ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក និងមន្រ្តីខុទ្ទកាល័យ នៅទីស្តីការក្រសួង។

ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក្រោមឱវាទក្រសួង

រសៀលថ្ងៃសុក្រ ៩កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក្រោមឱវាទក្រសួង ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា ជំនួយការក្រសួង អគ្គនាយក ព្រមទាំងលោក លោកស្រី ជាអគ្គនាយករង សកលវិទ្យាធិការរង ប្រធាននាយកដ្ឋាន ប្រធានផ្នែក នាយកពុទ្ធិកមជ្ឈមណ្ឌលគរុកោសល្យ ព្រឹទ្ធបុរស អនុប្រធាននាយកដ្ឋាន អនុប្រធានផ្នែក នាយករងពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ព្រឹទ្ធបុរសរង ប្រធានការិយាល័យ  និងប្រធានមន្ទីររាជធានី-ខេត្ត នៅទីស្ដីការក្រសួង។

Read more: ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក្រោមឱវាទក្រសួង

តម្លៃអប់រំតាមរយៈអក្សរសិល្ប៍ជប៉ុន

សេចក្ដីជូនដំណឹង

សូមគោរពនិមន្ត និងអញ្ជើញចូលរួមស្ដាប់បាឋកថាប្រចាំខែកក្កដា ឆ្នាំ២០២៣ ក្រោមប្រធានបទ «តម្លៃអប់រំតាមរយៈអក្សរសិល្ប៍ជប៉ុន» ដោយលោកស្រី ផាត់ ច័ន្ទមុនីរដ្ឋា ជាអ្នកស្រាវជ្រាវ និងជាអនុប្រធានពុទ្ធសាសនបណ្ឌិត្យ នាថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៩:០០នាទីព្រឹក ។ ក្នុងបាឋកថានេះ វាគ្មិននឹងពិនិត្យមើលរឿងចំនួន៤   ពីសៀវភៅកម្រងអក្សរសិល្ប៍ជប៉ុនល្អៗ បកប្រែសម្រួលដោយ លោកស្រីសាស្ត្រាចារ្យបណ្ឌិត ប៉ែន សេដ្ឋារិន ដើម្បីសិក្សាពីតម្លៃអប់រំសីលធម៌ ដែលមាននៅក្នុងរឿងទាំងនោះ។

-រឿងតុងស៊ីធាន(Toshishun តូស៊ីស៊្យូន)

-រឿងកូនកន្សែងដៃ(Hankechi ហាំងគេជិ) 

-រឿងសរសៃសំបុកពីងពាង(Kumo no Ito គឹម៉ុណុអ៊ីតូ)

-រឿងសាំងសូដៃយូ (Sansho Daiyu សាំងសូដៃយូ)

សូមចូលរួមបាឋកថាតាម Google Meet តាមរយៈការស្កេន QR កូដដែលមាននៅលើបណ្ណប្រកាសនោះ ព្រមទាំងមានផ្សាយផ្ទាល់លើផេកហ្វេសប៊ុកពុទ្ធសាសនបណ្ឌិត្យ។ សូមអរព្រះគុណ និងអរគុណ

សូមចុចលើលីងខាងក្រោម ដើម្បីទទួលបានព័ត៌មាននានាពីពុទ្ធសាសនបណ្ឌិត្យ តាមតេឡេក្រាម។

https://t.me/BuddhistInstitute 

sorsokny[at]gmail.com

www.budinst.gov.kh

Flag Counter

https://www.hulusungaiselatankab.go.id/slot+gacor+thailand/