ពុទ្ធសាសនបណ្ឌិត្យ

តំណាងពុទ្ធសាសនបណ្ឌិត្យបាននាំយកសៀវភៅចំនួន ៧៦០ ក្បាលដែលជាអំណោយរបស់អង្គការ រីស្សូ កូសី-កៃ(RKK) នៃ ប្រទេសជប៉ុន ជូនដល់ពុទ្ធិកបណ្ណាល័យចំនួនពីរនៅក្នុងខេត្តពោធិ៍សាត់

កាលពីព្រឹកថ្ងៃ ទី ២៦ ខែ តុលា ឆ្នាំ ២០២០ តំណាងពុទ្ធសាសនបណ្ឌិត្យបាននាំយកសៀវភៅចំនួន ៧៦០ ក្បាលដែលជាអំណោយរបស់អង្គការ រីស្សូ កូសី-កៃ(RKK) នៃ ប្រទេសជប៉ុន  ជូនដល់ពុទ្ធិកបណ្ណាល័យចំនួនពីរនៅក្នុងខេត្តពោធិ៍សាត់ ។ ពិធីបានប្រព្រឹត្តទៅនៅមន្ទីរធម្មការ និង សាសនាខេត្តពោធ៍សាត់។

Read more: តំណាងពុទ្ធសាសនបណ្ឌិត្យបាននាំយកសៀវភៅចំនួន ៧៦០ ក្បាលដែលជាអំណោយរបស់អង្គការ រីស្សូ កូសី-កៃ(RKK) នៃ...

ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីសាសនានៅព្រះរាជាណាចក្រកម្ពុជាលើកទី២

នារសៀលថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីសាសនានៅព្រះរាជាណាចក្រកម្ពុជា ដែលមានការនិមន្ត អញ្ជើញចូលរួមពី សម្តេចព្រះសង្ឃនាយករង  សម្តេច ព្រះមន្រ្តីសង្ឃទាំងពីរគណៈ  ឯកឧត្តម លោកជំទាវ ជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន  នៅទីស្ដីការក្រសួងធម្មការ និងសាសនា។

Read more: ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា...

ប្រៀបធៀបស្នេហាទុំទាវ និង ស៊ីប្រង់ស៊ែលម៉ា

សូមគោរពនិមន្ត និងអញ្ជើញចូលរួមស្ដាប់បាឋកថាប្រចាំខែតុលា ឆ្នាំ២០២០ ក្រោមប្រធានបទ «ប្រៀបធៀបស្នេហាទុំទាវ និង ស៊ីប្រង់ស៊ែលម៉ា» » នៅថ្ងៃពុធ ទី២៨ ខែតុលា វេលាម៉ោង៩:០០នាទីព្រឹក នៅក្នុងសាលប្រជុំពុទ្ធសាសនបណ្ឌិត្យ ដោយលោកសាស្ត្រាចារ្យ ប៉ាង រតនា ជាអ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា។

-តើអ្វីជាស្នេហាទុំទាវ? តើអ្វីជាស្នេហាស៊ីប្រង់ស៊ែលម៉ា? ហើយតើស្នេហាទាំងពីរនេះ ដូចនិងខុសគ្នាត្រង់ណាខ្លះ?

 

សូមអញ្ជើញចូលរួម និងជួយផ្សព្វផ្សាយបន្តដោយអនុគ្រោះ។

សូមអរព្រះគុណ និងអរគុណ

Flag Counter