ពុទ្ធសាសនបណ្ឌិត្យ

នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម ០១/០៧/២០១៩

ថ្ងៃចន្ទ ១៤រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០១៩ នាយកដ្ឋានស្រាវជ្រាវផ្សព្វផ្សាយពុទ្ធសាសនាផ្សារភ្ជាប់សង្គម បានរៀបចំកម្មវិធី «នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម» លើកទី២១០ ស្មើនឹង ៧៥១បាទនៃគាថា (ចំណងជើងព្រះធម៌) ក្រោមអធិបតីភាព ឯកឧត្តម នរៈ រតនវឌ្ឍនោ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ដែលមានការនិមន្តព្រះសង្ឃគណៈធម្មយុត្តិកនិកាយចំនួន០៣ព្រះអង្គ ជាធម្មកថិកាចារ្យ ដើម្បីសម្តែងព្រះធម៌ទេសនាតាមប្រធានបទ និងមានការមន្ត-អញ្ជើញចូលរួមស្តាប់ដូចខាងក្រោម ៖

-ព្រះសង្ឃចូលរួមស្តាប់ ១៤ ព្រះអង្គ

-ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា អញ្ជើញចូលរួមមាន ០៩រូប (ស្រ្តី០១រូប)

-ឯកឧត្តម នរៈ រតនវឌ្ឍនោ រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា (ជាអធិបតី)។

 -ឯកឧត្តម ជា សុខុម រដ្ឋលេខាធិការ

-ឯកឧត្តម ហាក់ ប៊ុនធឿន រដ្ឋលេខាធិការ

-ឯកឧត្តម ប៉ែន វិបុល អនុរដ្ឋលេខាធិការ

-ឯកឧត្តម ប៉ុក វណ្ណធីរ អនុរដ្ឋលេខាធិការ

-លោកជំទាវ ម៉ែន នារីវុឌ្ឍី ទីប្រឹក្សារក្រសួង

-ឯកឧត្តម ម៉ុម នាង ទីប្រឹក្សារក្រសួង

-ឯកឧត្តម សយ សារ៉េត ទីប្រឹក្សាក្រសួង

-ឯកឧត្តម អ៊ុត សង្វារពេជ្រ ទីប្រឹក្សាក្រសួង

-នាយកដ្ឋាន ចូលរួមចំនួន ០៤ គឺ

-នាយកដ្ឋានសាមីចំនួន ១៨រូប (ស្រី០៤រូប)

-ពុទ្ធសាសនបណ្ឌិត្យ ចំនួន ០៣រូប ស្រី០១រូប 

-នាយកដ្ឋានរដ្ឋបាល និងសរុប ០១រូប

-នាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់០២រូប (ស្រី០១)

-អន្តរក្រសួងចំនួន០៦ក្រសួងx៥= ៣០ រូប (ស្រី្ត២១រូប)

-មន្ទីរអប់រំយុវជន និងកីឡា បានបញ្ជូនសិស្សមកពី

-វិទ្យាល័យប៊ុនព្រះយុគន្ធរ ចំនួន ៧០រូប (ស្រី ៤៣រូប)

-មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ (អវត្តមាន)។

-ពុទ្ធបរិស័ទមកពីមជ្ឈដ្ឋាននានាចំនួន ៧៥រូប (ស្ត្រីចំនួន ៥៦ រូប)។ 

សរុបទាំងអស់ ចំនួន ២២៥ អង្គ/នាក់ (ព្រះសង្ឃ ១៧ អង្គ, ស្រី ១២០ រូប)។

 សូមគោរពឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំទាំងអស់ មេត្តាជ្រាបជារបាយការណ៏ !

Read more: នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម ០១/០៧/២០១៩

នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម ០២/០៦/២០១៩

នៅរសៀលថ្ងៃអាទិត្យ ១៥រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែមិថុនាឆ្នាំ២០១៩ ក្រសួងធម្មការ និងសាសនា បានរៀបចំកម្មវិធី«នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម» ក្រោមអធិបតីភាពឯកឧត្តម ហាក់ ប៊ុនធឿន រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា   និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាំវ ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា និង ក្រសួង ស្ថាប័ន ពុទ្ធបរិស័ទ្ធគ្រប់មជ្ឈដ្ឋាន(កម្មវិធីនេះបាននិមន្តព្រះធម្មកថិកាចារ្យគណៈមហានិកាយ )

                 សូមអនុមោទនាបុណ្យ!

Read more: នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម ០២/០៦/២០១៩

នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម ០៣/ឧសភា/២០១៩

នៅរសៀលថ្ងៃសុក្រ ១៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែឧសភាឆ្នាំ២០១៩ ក្រសួងធម្មការ និងសាសនា បានរៀបចំកម្មវិធី«នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម» ក្រោមអធិបតីភាពឯកឧត្តម ប៉ុក វណ្ណធីរ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា   ព្រមទាំងឯកឧត្តម លោកជំទាំវ ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា ដោយមានការចូលរួមពីក្រសួងស្ថាប័ន សិស្ស និស្សិត ព្រមទាំងពុទ្ធបរិ័ស័ទគ្រប់មជ្ឃដ្ឋាន (កម្មវិធីនេះ បាននិមន្តព្រះធម្មកថិកាចារ្យ គណៈធម្មយុត្តិកនិកាយ)

                 សូមអនុមោទនាបុណ្យ!

Read more: នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម ០៣/ឧសភា/២០១៩

នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់និងសង្គម ១៩/ មេសា/ ២០១៩

នៅរសៀលថ្ងៃសុក្រ ១៥ កើត ខែ ចេត្រ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី១៩ ខែ មេសា ឆ្នាំ ២០១៩ ក្រសួងធម្មការ និងសាសនា បានរៀបចំកម្មវិធី "នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់និងសង្គម " ក្រោមអធិបតីភាព ឯកឧត្តម កែ សំអឿន អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ព្រមទាំងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា(កម្មវិធីនេះបាននិមន្តព្រះធម្មកថិកាចារ្យគណៈធម្មយុតិ្តកនិកាយ)   ។                                                                   សូមអនុមោទនាបុណ្យ!

Read more: នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់និងសង្គម ១៩/ មេសា/ ២០១៩

Flag Counter