រឿង ចោរចិត្តជា
ប្រជុំរឿងព្រេងខ្មែរភាគ ១ ទំព័រ ៥៧ - ៦៤
កិរដូចបានឮតៗមកថា : កាលនោះ មានក្មេងប្រុសម្នាក់ នៅស្រុកមួយ អ្នកស្រុកគេហៅថា « អាចោរចិត្តជា » ។ លុះក្មេងនោះ ចម្រើនធំឡើងឪពុកស្លាប់ទៅ នៅតែម្ដាយ ។ ចៅនោះមិនគិតធ្វើការរកស៊ីអ្វីសោះ តែវេលាយប់កាលណា ដើររកលួចទ្រព្យសម្បត្តិអ្នកស្រុកទាំងពួង ។ មាតាទូន្មានប្រដៅដូចម្ដេច ក៏មិនព្រមធ្វើតាម ទើបមាតាយកទៅឲ្យនៅវត្ត រៀនអក្សរ ។ ចៅនោះក៏មិនខំរៀនសូត្រឡើយ ប្រព្រឹត្តតែដើរលួចទ្រព្យគេ យកមកចិញ្ចឹមមាតានិងអាត្មា ។ គ្រូរំលឹកប្រដៅដូចម្ដេចម្ដា ក៏មិនព្រមស្ដាប់ ។
រឿង ជាតិខ្លាធំ
ប្រជុំរឿងព្រេងខ្មែរភាគ ១ ទំព័រ ៥៤ - ៥៦
កាលពីព្រេងនាយ មានព្រះមហាក្សត្រមួយព្រះអង្គ សោយរាជសម្បត្តិនៅនគរមួយ មានអគ្គមហេសី ជាចមស្ត្រី មានមន្ត្រីចតុស្តម្ភ ៤ នាក់ មានហោរាមួយនាក់ ជាតំណាងព្រះនេត្រ ព្រះកាណ៌ព្រះអង្គ មានមន្ត្រីនិងស្រីស្នំជារាជបរិពារ ពេញកិត្តិយសជាម្ចាស់ផែនដី តាមព្រះរាជប្រពៃណីអំពីបុរាណរៀងមក ។ ប៉ុន្តែព្រះមហាក្សត្រនិងចតុស្តម្ភទាំង ៤ នាក់ ពុំបានរៀនវេទមន្ត ខាងការពិជ័យសង្គ្រាម ដូចព្រះរាជាមុន ៗមកឡើយ ព្រះអង្គតែងទ្រង់ព្រួយបារម្ភនឹងព្រះមហានគរជាអនេក ។
រឿង កំលោះពីរនាក់ ចង់បានប្រពន្ធគេ
ប្រជុំរឿងព្រេងខ្មែរភាគ ១ ទំព័រ ៥១ - ៥៣
មានរឿងមួយថា មានបុរសម្នាក់ មានប្រពន្ធល្អ ទើបតែរៀបការថ្មីៗ បណ្ដើរគ្នាទៅសួរញាតិ មានកំលោះពីរនាក់បានឃើញ ក៏ស្រឡាញ់ចង់បាន វាគិតថា «យើងធ្វើដូចម្ដេចនឹងបានអេះ ?» ។ ចៅម្នាក់ ឆ្លើយថាងាយទេ ឯងគិតទៅរកខ្ចីរទេះគោមកបរ ប៉ុន្តែឯងមិនស្គាល់អញ បើអញសួរឯងៗ កុំប្រាប់ថារទេះ ចូរឯងប្រាប់ថាចន្ទោល ថានឹមទៅវិញ ។ ទើបកំលោះម្នាក់ទៅខ្ចីរទេះគេមកបរឲ្យជួបនឹងបុរសបណ្ដើរប្រពន្ធនោះដើរមកដល់, ក៏កំលោះម្នាក់នោះវាសួរថា « នែអ្នក ! អញ្ជើញមកអាយ ឈប់និយាយគ្នាលេងបន្តិចសិន» ។ បុរសការប្រពន្ធថ្មី ក៏ចូលទៅអង្គុយលេង ។
រឿង គ្រូ និងសិស្ស
ប្រជុំរឿងព្រេងខ្មែរភាគ ១ ទំព័រ ៤៦- ៥០
មានរឿងមួយ ដំណាលថា : មានភិក្ខុមួយអង្គ គង់នៅវត្តមួយ មានកូនសិស្សតែម្នាក់ ឈ្មោះអាផ្លូញ ។ អាផ្លូញខិលណាស់ គ្រូក៏ល្ងង់ណាស់ ឆោតណាស់ គ្មានឧបាសកបាសិកាណារាប់អាន យកចង្ហាន់ ស្លា បារីទៅប្រគេន ឬនិមន្តលោកនោះ ទៅឆាន់ឯផ្ទះដល់ម្ដងឡើយ, លោកនោះក្រលំបាកពន់ពេក តែលោកមានដំរីមួយ ។