ពុទ្ធសាសនបណ្ឌិត្យ

រឿង​ អា​សុខ​ស្លូត​ អា​សុខ​កាច

រឿង អាសុខស្លូត អាសុខកាច
ប្រជុំរឿងព្រេងខ្មែរភាគ ១ ទំព័រ ៧៤- ៨២

    កាលពីព្រេងនាយ មានក្មេងប្រុស ២ នាក់ នៅភូមិជាមួយគ្នា មួយឈ្មោះអាសុខស្លូត មួយឈ្មោះអាសុខកាច ។ ឯអាសុខកាចចិត្តអាក្រក់ បើលេងល្បែងអ្វីៗនឹងក្មេងផងគ្នា រកតែរឿងឈ្លោះជេរវាយគេមិនដែលខាន ។ ម្ដាយឪពុកអាសុខកាចនោះជាអ្នកគ្រាន់បើ មានស៊ី មានចាយ កាន់ជើងអាសុខកាចណាស់ បណ្ដាជនក្នុងភូមិនោះខឹងស្អប់អាសុខកាចពន់ពេក ។ ឯអាសុខស្លូតកំព្រាឥតមានមាតាបិតា មានតែជីដូន ៗ ក៏ចាស់ជរា ក្រលំបាកពេកក្រៃ ។ អាសុខស្លូតនោះ បើលេងល្បែងអ្វីៗនឹងក្មេងផងគ្នា ក្នុងភូមិនោះពុំដែលឈ្លោះប្រកែកដល់ម្ដងឡើយ ។

អាន​បន្ត ៖ រឿង​ អា​សុខ​ស្លូត​ អា​សុខ​កាច

រឿង ឪពុក​ក្មេក​រើស​កូន​ប្រសា

រឿង ឪពុកក្មេករើសកូនប្រសា
ប្រជុំរឿងព្រេងខ្មែរភាគ ១ ទំព័រ ៦៥ -  ៧៣

    កាលពីព្រេងនាយ មានតាចាស់ម្នាក់ និងដូនចាស់ម្នាក់ នៅស្រុកមួយ ។ តាចាស់យាយចាស់នោះ មានកូនក្រមុំម្នាក់ រូបល្អណាស់ អ្នកណាទៅដណ្ដឹងក៏គាត់មិនព្រមឲ្យគាត់ថា « អ្នកណាតមមិនជេរម្ដាយគេបាន ទើបគាត់ឲ្យកូនជាប្រពន្ធអ្នកនោះ » ។
    ជួនជាថ្ងៃមួយនោះ មានកំលោះម្នាក់រូបរាងស្អាតបាត ចូលទៅដណ្ដឹងកូនគាត់ ៗ ថា «អើអញឲ្យឯងៗ កុំព្រួយចិត្ត ប៉ុន្តែឯងត្រូវតមជេរម្ដាយគេ ហើយទទួលបម្រើអញតាមពាក្យអញ ទើបបានអញឲ្យឯង បើតមមិនបានអញផ្ដាច់មិនឲ្យឯងទេ អញប្រាប់ឯងឲ្យដឹងជាមុន, លុះក្រោយទៅ ឯងកុំថាអញកាចណា» ។

អាន​បន្ត ៖ រឿង ឪពុក​ក្មេក​រើស​កូន​ប្រសា

រឿង​ ចោរ​ចិត្ត​ជា

រឿង ចោរចិត្តជា
ប្រជុំរឿងព្រេងខ្មែរភាគ ១ ទំព័រ ៥៧ - ៦៤

    កិរដូចបានឮតៗមកថា : កាលនោះ មានក្មេងប្រុសម្នាក់ នៅស្រុកមួយ អ្នកស្រុកគេហៅថា « អាចោរចិត្តជា » ។ លុះក្មេងនោះ ចម្រើនធំឡើងឪពុកស្លាប់ទៅ នៅតែម្ដាយ ។ ចៅនោះមិនគិតធ្វើការរកស៊ីអ្វីសោះ តែវេលាយប់កាលណា ដើររកលួចទ្រព្យសម្បត្តិអ្នកស្រុកទាំងពួង ។ មាតាទូន្មានប្រដៅដូចម្ដេច ក៏មិនព្រមធ្វើតាម ទើបមាតាយកទៅឲ្យនៅវត្ត រៀនអក្សរ ។ ចៅនោះក៏មិនខំរៀនសូត្រឡើយ ប្រព្រឹត្តតែដើរលួចទ្រព្យគេ យកមកចិញ្ចឹមមាតានិងអាត្មា ។ គ្រូរំលឹកប្រដៅដូចម្ដេចម្ដា ក៏មិនព្រមស្ដាប់ ។

អាន​បន្ត ៖ រឿង​ ចោរ​ចិត្ត​ជា

រឿង ជាតិ​ខ្លា​ធំ

រឿង ជាតិខ្លាធំ
ប្រជុំរឿងព្រេងខ្មែរភាគ ១ ទំព័រ ៥៤ -  ៥៦

    កាលពីព្រេងនាយ មានព្រះមហាក្សត្រមួយព្រះអង្គ សោយរាជសម្បត្តិនៅនគរមួយ មានអគ្គមហេសី ជាចមស្ត្រី មានមន្ត្រីចតុស្តម្ភ ៤ នាក់ មានហោរាមួយនាក់ ជាតំណាងព្រះនេត្រ ព្រះកាណ៌ព្រះអង្គ មានមន្ត្រីនិងស្រីស្នំជារាជបរិពារ ពេញកិត្តិយសជាម្ចាស់ផែនដី តាមព្រះរាជប្រពៃណីអំពីបុរាណរៀងមក ។ ប៉ុន្តែព្រះមហាក្សត្រនិងចតុស្តម្ភទាំង ៤ នាក់ ពុំបានរៀនវេទមន្ត ខាងការពិជ័យសង្គ្រាម ដូចព្រះរាជាមុន ៗមកឡើយ ព្រះអង្គតែងទ្រង់ព្រួយបារម្ភនឹងព្រះមហានគរជាអនេក ។

អាន​បន្ត ៖ រឿង ជាតិ​ខ្លា​ធំ

Flag Counter

Unauthorized

Error 401

This bucket cannot be viewed

You are not authorized to view this bucket

This bucket does not exist or is not publicly accessible at this URL. Check the URL of the bucket that you’re looking for or contact the owner to enable Public access.

Learn how to enable Public Access