រសៀលថ្ងៃព្រហស្បតិ៍ ១៥ កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៨ ខែ មីនា ឆ្នាំ២០២១ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងលោកជំទាវ បានអញ្ជើញចូលរួមជាអធិបតីស្តាប់ព្រះធម៌ទេសនា ក្នុងនាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់ នឹងសង្គមលើកទី២៤៦ លើប្រធានបទព្រឹត្តិការសំខាន់ៗនៃបុណ្យមាឃបូជា ។
កម្មវិធីសម្តែងព្រះធម៌ទេសនានេះ ក៏មានគោលបំណងរួមចំណែកដល់ការអប់រំទូន្មាន ពុទ្ធបរិស័ទឱ្យយល់ដឹងអំពី៖ ១.ការប្រកាន់ខ្ជាប់នូវអំពើល្អ សីលធម៌ សុជីវធម៌ គុណធម៌ ក្នុងសង្គម ២-ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ៣-បង្ការការរីករាលដាលមេរោគអេដ៍ និងជំងឺអេដ៍ ៤-ចៀសផុតពីការសេពគ្រឿងញៀន គ្រឿងស្រវឹង, និងការជួញដូរមនុស្ស ៥-ចៀសផុតពីអំពើហិង្សាក្នុងគ្រួសារ និងក្នុងសង្គម។ ៦-បង្ការគ្រោះថ្នាក់ចរាចរ ៧-រួមចំណែករក្សា ភូមិ ឃុំ មានសុវត្ថិភាព ៨-អក្ខរកម្មឆ្ពោះទៅរកការសិក្សាពេញមួយជីវិត និងទី៩-ការចិញ្ចឹមកូនបែបវិជ្ជមាន៕ ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្រ្តីរាជការ សីលវន្ត សីលវតី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងពុទ្ធបរិស័ទ នៅទីស្តីការក្រសួង។
ថ្ងៃអាទិត្យ ១៥កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែមីនា ឆ្នាំ ២០២០ នាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយព្រះពុទ្ធសាសនាផ្សារភ្ជាប់សង្គម បានរៀបចំកម្មវិធី «នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម» លើកទី២២៦ ស្មើនឹង ៧៩៧ បាទនៃគាថា (ចំណងជើងព្រះធម៌) ក្រោមអធិបតីភាពឯកឧត្តម នរៈ រតនវឌ្ឍនោ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ដែលមានការនិមន្តព្រះសង្ឃគណៈមហានិកាយ ៣ព្រះអង្គ ជាធម្មកថិកាចារ្យ ដើម្បីសម្តែងព្រះធម៌ទេសនា ដែលមានការនិមន្ត និងអញ្ជើញចូលរួមស្តាប់ដូចខាងក្រោម ៖
១-ព្រះសង្ឃធម្មកថិកាចារ្យ ៣ ព្រះអង្គ
២-ព្រះសង្ឃចូលរួមស្តាប់ ០៤ ព្រះអង្គ
៣-ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា អញ្ជើញចូលរួមមាន ០៣រូប
-ឯកឧត្តម នរៈ រតនវឌ្ឍនោ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា (អធិបតី)
-ឯកឧត្តម អន ធាងអាន អនុរដ្ឋលេខាធិការ
-ឯកឧត្តម ប៉ុក វណ្ណធីរ អនុរដ្ឋលេខាធិការ
៤-នាយកដ្ឋានចំណុះឱ្យក្រសួងធម្មការ និងសាសនា
-នាយកដ្ឋានស្រាវជ្រាវ....នាយកដ្ឋានសាមីមន្ត្រីចូលរួមចំនួន ១៩រូប ស្រ្តី៤រូប
-វិទ្យាស្ថានពុទ្ធសាសនបណ្ឌិតចំនួន ០១រូប
-នាយកដ្ឋានបុគ្គលិកចំនួន ០១រូប (ស្រ្តី ១រូប)
-នាយកដ្ឋានរដ្ឋបាល និងសរុបចំនួន ០១រូប
-នាយកដ្ឋាន អវត្តមាន អត់បានផ្តល់ពត៌មានចំនួន៨នាយកដ្ឋាន ,
៥-អន្តរក្រសួងចំនួន០៦ក្រសួងx៥ = ៣០ រូប (ស្រី្ត២៣រូប)
-ក្រសួងការពារជាតិ
-ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ
-អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
-ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
-ទីស្តីការគណៈរដ្ឋមន្ត្រី
-ក្រសួងមហាផ្ទៃ
៦-មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ
-បានចាត់បញ្ជូនសីលវតី ពីវត្តនន្ទមុនី ចំនួន១៥រូប (ស្រ្តី១១រូប)
៧-ពុទ្ធបរិស័ទមកពីមជ្ឈដ្ឋាននានាចំនួន ៣៩រូប (ស្ត្រីចំនួន ២៥ រូប)។
សរុបទាំងអស់ ចំនួន ១០៩ អង្គ/នាក់ (ព្រះសង្ឃ៧អង្គ, ស្រី៦៤រូប)។
សូមឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ទាំងអស់អនុមោទនាបុណ្យ ស្មើៗគ្នា!!!
Read more: នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់និងសង្គម ៨/ មីនា/ ២០២០
ថ្ងៃសៅរ៍ ១៤រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២០ នាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយព្រះពុទ្ធសាសនាផ្សារភ្ជាប់សង្គម នៃអគ្គនាយកដ្ឋានកិច្ចការសាសនា បានរៀបចំកម្មវិធី «នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម» លើកទី២២៥ ស្មើនឹង៧៩៤បាទនៃគាថា (ចំណងជើងព្រះធម៌)ក្រោមអធិបតីភាពឯកឧត្តម នរៈ រតនវឌ្ឍនោ រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ដែលមានការនិមន្តព្រះសង្ឃគណៈធម្មយុត្តិកនិកាយ ៣ព្រះអង្គ ជាធម្មកថិកាចារ្យ ដើម្បីសម្តែងព្រះធម៌ទេសនា ដែលមានការនិមន្ត និងអញ្ជើញចូលរួមស្តាប់ដូចខាងក្រោម ៖
១-ព្រះសង្ឃធម្មកថិកាចារ្យ ៣ ព្រះអង្គ
២-ព្រះសង្ឃចូលរួមស្តាប់ ១០ ព្រះអង្គ
៣-ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា អញ្ជើញចូលរួមមាន ០៣រូប
-ឯកឧត្តម នរៈ រតនវឌ្ឍនោ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា (ជាអធិបតី)
-ឯកឧត្តម ហាក់ ប៊ុនធឿន រដ្ឋលេខាធិការ
-ឯកឧត្តម ប៉ុក វណ្ណធីរ អនុរដ្ឋលេខាធិការ
៤-នាយកដ្ឋានចំណុះឱ្យក្រសួងធម្មការ និងសាសនា
-នាយកដ្ឋានសាមីមន្ត្រីចូលរួមចំនួន ១៨រូប ស្រ្តី៤រូប -វិទ្យាស្ថានពុទ្ធសាសនបណ្ឌិតចំនួន ០២រូប
-អវត្តមានមន្ត្រី នៃនាយកដ្ឋានទាំង១១ នៃក្រសួងធម្មការ និងសាសនា!
៥-អន្តរក្រសួងចំនួន១០ក្រសួងx៥ = ៥០ រូប (ស្រី្ត២៨រូប)
-ក្រសួងកិច្ចការនារី
-ក្រសួងមុខងារសាធារណៈ
-ក្រុមប្រឹក្សាធម្មនុញ្ញ
-ធនាគាជាតិនៃកម្ពុជា
-រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល
-ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
-ក្រសួងអប់រំ យុវជន និងកីឡា
-ក្រសួងអភិវឌ្ឍន៍ជនបទ
-ក្រសួងព័ត៌មាន
-ក្រសួងយុត្តិធម៌
៦-មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ
-បានចាត់បញ្ជូនសីលវតី វត្តគល់ទទឹង ចំនួន១៦រូប
៧-មន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ បានចាត់បញ្ជូនសិស្ស១ វិទ្យាល័យគឺ ៖
-វិទ្យាល័យបឹងត្របែក ចំនួន ៥០រូប (ស្រ្តី ៣០រូប)
៨-ពុទ្ធបរិស័ទមកពីមជ្ឈដ្ឋាននានាចំនួន ៦៥រូប (ស្ត្រីចំនួន ៤៦ រូប)។
សរុបទាំងអស់ ចំនួន ២១៧ អង្គ/នាក់ (ព្រះសង្ឃ១៣អង្គ, ស្រី១២៤រូប)។
សូមឯកឧត្តម លោកជំទាវ លោក លោកស្រីថ្នាក់ដឹកនាំ មេត្តាទទួលនូវបុណ្យស្មើៗគ្នា !!!
ថ្ងៃសៅរ៍ ១៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ ២០២០ នាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយព្រះពុទ្ធសាសនាផ្សារភ្ជាប់សង្គម បានរៀបចំកម្មវិធី «នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម» លើកទី២២៤ ស្មើនឹង ៧៩១ បាទនៃគាថា (ចំណងជើងព្រះធម៌) ក្រោមអធិបតីភាពឯកឧត្តម កែ សំអឿន អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ដែលមានការនិមន្តព្រះសង្ឃគណៈធម្មយុត្តិកនិកាយ ៣ព្រះអង្គ ជាធម្មកថិកាចារ្យ ដើម្បីសម្តែងព្រះធម៌ទេសនា ដែលមានការនិមន្ត និងអញ្ជើញចូលរួមស្តាប់ដូចខាងក្រោម ៖
១-ព្រះសង្ឃធម្មកថិកាចារ្យ ៣ ព្រះអង្គ
២-ព្រះសង្ឃចូលរួមស្តាប់ ១៥ ព្រះអង្គ
៣-ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា អញ្ជើញចូលរួមមាន ០១រូប
-ឯកឧត្តម កែ សំអឿន អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា (អធិបតី)
៤-នាយកដ្ឋានចំណុះឱ្យក្រសួងធម្មការ និងសាសនា
-នាយកដ្ឋានសាមីមន្ត្រីចូលរួមចំនួន ១៨រូប ស្រ្តី៤រូប -វិទ្យាស្ថានពុទ្ធសាសនបណ្ឌិតចំនួន ០២រូប
-នាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅចំនួន ០៣រូប ស្រី្ត០១រូប
៥-អន្តរក្រសួងចំនួន១០ក្រសួងx៥ = ៥០ រូប (ស្រី្ត៣១រូប)
-ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
-ទីស្តីការគណៈរដ្ឋមន្ត្រី
-ក្រសួងមហាផ្ទៃ
-ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
-ក្រសួងការពារជាតិ
-ក្រសួងអប់រំយុវជន និងកីឡា
-ក្រសួងរ៉ែ និងថាមពល
-ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
-អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
-អគ្គលេខាធិការដ្ឋានរដ្ឋសភា
៦-មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ
-បានចាត់បញ្ជូនសីលវន្ត សីលវតី ចំនួន២១រូប (ស្ត្រី១៨រូប)
៧-សាកលវិទ្យាល័យ
-ពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា ចំនួន ២០រូប (ស្ត្រីចំនួន ៥ រូប)។
-សាកលវិទ្យាល័យកម្ពុជា ចំនួន ១៣ រូប (ស្រី ០៧ រូប)។
-សាកលវិទ្យាល័យបែលធីអន្តរជាតិ បានបញ្ជូនសិល្សានុសិស្សចំនួន ២៥រូប (ស្រ្តី ១៧រូប)
៨-មន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ បានចាត់បញ្ជូនសិស្ស១ វិទ្យាល័យគឺ ៖
-វិទ្យាល័យចតុមុខ ចំនួន ៥៦រូប (ស្រ្តី ៣០រូប)
៩-ពុទ្ធបរិស័ទមកពីមជ្ឈដ្ឋាននានាចំនួន ៣៩រូប (ស្ត្រីចំនួន ២៥ រូប)។
សរុបទាំងអស់ ចំនួន ២៦៥ អង្គ/នាក់ (ព្រះសង្ឃ១៧អង្គ, ស្រី១៣៨រូប)។
សូមអនុមោទនាបុណ្យ!!!