ពុទ្ធសាសនបណ្ឌិត្យ

នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម ១៣/កញ្ញា/២០១៩

ថ្ងៃសុក្រ ១៥កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០១៩ នាយកដ្ឋានស្រាវជ្រាវផ្សព្វផ្សាយព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម បានរៀបចំកម្មវិធី «នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម» លើកទី២១៥ ស្មើនឹង ៧៦៦ បាទនៃគាថា (ចំណងជើងព្រះធម៌) ក្រោមអធិបតីភាព ឯកឧត្តម ហាក់ ប៊ុនធឿន រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ដែលមានការនិមន្តព្រះសង្ឃគណៈមហានិកាយ ជាធម្មកថិកាចារ្យ ដើម្បីសម្តែងព្រះធម៌ទេសនាតាមប្រធានបទ និងមានការនិមន្ត-អញ្ជើញចូលរួមស្តាប់ដូចខាងក្រោម៖

១-ព្រះសង្ឃធម្មកថិកាចារ្យ ៣ ព្រះអង្គ

២-ព្រះសង្ឃចូលរួមស្តាប់ ៣០ ព្រះអង្គ 

៣-ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា អញ្ជើញចូលរួមមាន ០៣រូប 

   -ឯកឧត្តម ហាក់ ប៊ុនធឿន រដ្ឋលេខាធិការ (អធិបតី)

   -ឯកឧត្តម អន ធាងអាន អនុរដ្ឋលេខាធិការ និងលោកជំទាវ

   -ឯកឧត្តម ប៉ុក វណ្ណធីរ អនុរដ្ឋលេខាធិការ

៤-នាយកដ្ឋាន ចូលរួមចំនួន ០៦ គឺ

   -នាយកដ្ឋានសាមីចំនួន ១៨រូប (ស្រី០៤រូប)

   -សហប្រតិបត្តិកាអន្តរជាតិ ចំនួន ០១រូប 

   -ពុទ្ធសាសនបណ្ឌិត្យ ចំនួន០២រូប 

   -នាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ ចំនួន០២រូប ស្រី្ត១

   -អធិការដ្ឋានក្រសួង ចំនួន ២រូប (ស្រី០១រូប)

   -នាយកដ្ឋានបុគ្គលិក (ស្ត្រី៣រូប)

៥-អន្តរក្រសួងចំនួន១៤ក្រសួងx៥= ៧០ រូប (ស្រី្ត៣៨រូប)

៦-សាកលវិទ្យាល័យ ចំនួន០១ គឺ 

   -សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានចាត់បញ្ជូនលោកគ្រូអ្នកគ្រូ និងនិស្សិតចំនួន ៣០រូប (ព្រះសង្ឃ២០អង្គ) និង (ស្រី០៣រូប)

៧-ពុទ្ធបរិស័ទមកពីមជ្ឈដ្ឋាននានាចំនួន ៣២រូប (ស្ត្រីចំនួន ២៦ រូប)។ 

សរុបទាំងអស់ចំនួន ១៩៣ អង្គ/នាក់ (ព្រះសង្ឃ ៣៣អង្គ, ស្រី ៨២ រូប)។

            គោរពជូនជ្រាបជារបាយការណ៏!!!

Read more: នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម ១៣/កញ្ញា/២០១៩

នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម ២៩/៨/២០១៩

ថ្ងៃព្រហស្បតិ៍ ១៤រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០១៩ នាយកដ្ឋានស្រាវជ្រាវផ្សព្វផ្សាយពុទ្ធសាសនាផ្សារភ្ជាប់សង្គម បានរៀបចំកម្មវិធី «នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម» លើកទី២១៤ ស្មើនឹង ៧៦៣ បាទនៃគាថា (ចំណងជើងព្រះធម៌) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងលោកជំទាវ ដែលមានការនិមន្តព្រះសង្ឃគណៈធម្មយុត្តិកនិកាយ ជាធម្មកថិកាចារ្យ ដើម្បីសម្តែងព្រះធម៌ទេសនាតាមប្រធានបទ និងមានការនិមន្តអញ្ជើញចូលរួមស្តាប់ដូចខាងក្រោម ៖

១-ព្រះសង្ឃធម្មកថិកាចារ្យ ៣ ព្រះអង្គ

២-ព្រះសង្ឃចូលរួមស្តាប់ ១៣ ព្រះអង្គ 

៣-ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា អញ្ជើញចូលរួមមាន ០៥រូប 

   -ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងលោកជំទាវ (អធិបតី)

   -ឯកឧត្តម ផ្លោក ផន រដ្ឋលេខាធិការប្រចាំការ និងលោកជំទាវ 

   -ឯកឧត្តម សារ៉ាយឆុន អនុរដ្ឋលេខាធិការ   

   -ឯកឧត្តម ប៉ុក វណ្ណធីរ អនុរដ្ឋលេខាធិការ

   -លោកជំទាវ ម៉ែន នារវុឌ្ឍី ទីប្រឹក្សាក្រសួងធម្មការ និងសាសនា

៤-នាយកដ្ឋាន ចូលរួមចំនួន ០៤ គឺ

  -នាយកដ្ឋានសាមីចំនួន ១៨រូប (ស្រី០៤រូប)

  -សហប្រតិបត្តិកាអន្តរជាតិ ចំនួន ០២រូប 

  -ពុទ្ធសាសនបណ្ឌិត្យ ចំនួន០២រូប (ស្រ្តី០១រូប)

  -នាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ ចំនួន០១រូប

  -អធិការដ្ឋានក្រសួង ចំនួន ២រូប (ស្រី០១រូប)

៥-អន្តរក្រសួងចំនួន៨ក្រសួងx៥= ៤០ រូប (ស្រី្ត២៩រូប)

៦-សាកលវិទ្យាល័យ ចំនួន០២ គឺ 

   -សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ បានចាត់បញ្ជូនលោក្រូអ្នកគ្រូ និងនិស្សិតចំនួន ៣០រូប (ស្រី២១រូប)

   -សាកលវិទ្យាល័យចេនឡា បានចាត់បញ្ជូនលោកគ្រូអ្នកគ្រូ និងនិស្សិតចំនួន ៣០រូប (ស្រី១៨រូប)

៧- មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ

   -បានអញ្ជើញសីលវន្តសីលវតីពីវត្តស្ទឹងមានជ័យ ចំនួន៣០រូប (ស្រ្តី២៦រូប) ។

៨ -ពុទ្ធបរិស័ទមកពីមជ្ឈដ្ឋាននានាចំនួន ៥២រូប (ស្ត្រីចំនួន ៣៦ រូប)។ 

សរុបទាំងអស់ ចំនួន ២២៧ អង្គ/នាក់ (ព្រះសង្ឃ ១៦ អង្គ, ស្រី ១៣៧ រូប)។ 

                                                                      *សូមអនុមោទនា*

Read more: នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម ២៩/៨/២០១៩

នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម ៣១/០៧/២០១៩

កម្មវិធី«នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម»លើកទី២១២

        មេត្តាជា្របថា ថ្ងៃពុធ ១៥រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០១៩ នាយកដ្ឋានបានរៀបចំកម្មវិធី «នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម» លើកទី២១២ ស្មើនឹង ៧៥៧ បាទនៃគាថា (ចំណងជើងព្រះធម៌) ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន វិបុល អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ដែលមានការនិមន្តព្រះសង្ឃគណៈមហានិកាយចំនួន០៣ព្រះអង្គ ជាធម្មកថិកាចារ្យ ដើម្បីសម្តែងព្រះធម៌ទេសនាតាមប្រធានបទ និងមានការ និមន្ត-អញ្ជើញចូលរួមស្តាប់ដូចខាងក្រោម ៖

១-ព្រះសង្ឃចូលរួមស្តាប់ ១១ ព្រះអង្គ 

២-ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា អញ្ជើញចូលរួមមាន ០៥រូប (ស្រ្តី០១រូប)

-ឯកឧត្តម ប៉ុក វណ្ណធីរ អនុរដ្ឋលេខាធិការ

-ឯកឧត្តម អន ធាងអាន អនុរដ្ឋលេខាធិការ និងលោកជំទាវ

-ឯកឧត្តម ម៉ុម នាង ទីប្រឹក្សារក្រសួង

-លោកជំទាវ ចាន់ ម៉ារីសុវណ្ណ ទីប្រឹក្សាក្រសួង

៣-នាយកដ្ឋាន ចូលរួមចំនួន ០៣ គឺ

-នាយកដ្ឋានសាមីចំនួន ១៨រូប (ស្រី០៤រូប)

-ពុទ្ធសាសនបណ្ឌិត្យ ចំនួន ០១រូប 

-អធិការដ្ឋាន (ស្រ្តី ០១រូប

៤-អន្តរក្រសួងចំនួន១០ក្រសួងx៥= ៥០ រូប (ស្រី្ត៣១រូប)

៥-សាកលវិទ្យាល័យ ចំនួន០១ គឺ 

-សាកលវិទ្យាល័យអាស៊ីអឺរ៉ុប និស្សិតចំនួន ៣០រូប (ស្រី១៦រូប)

៦-មន្ទីរអប់រំយុវជន និងកីឡា រាជធានីភ្នំពេញ (អវត្តមាន)

៧-មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ (អវត្តមាន)។

៨-ពុទ្ធបរិស័ទមកពីមជ្ឈដ្ឋាននានាចំនួន ៦២រូប (ស្ត្រីចំនួន ៤៦ រូប)។ 

សរុបទាំងអស់ ចំនួន ១៨១ អង្គ/នាក់ (ព្រះសង្ឃ ១៤ អង្គ, ស្រី ៩៩ រូប)។

ក្នុងកម្មវិធីសម្តែងព្រះធម៌ មានធម្មកថិកាចារ្យ ចំនួន ៣ព្រះអង្គ 

១-ព្រះសុមេធវង្សបណ្ឌិត សុខ ប៊ុនធឿន ព្រះប្រធានផ្នែកពុទ្ធិកឧត្តមសិក្សា និងជាព្រះចៅអធិការវត្តនន្ទមុនី ខណ្ឌមានជ័យ រាជធានីភ្នំពេញ  ជាប្រធានសម្របសម្រួល និគមវចនៈ សរុបខ្លឹមសារ និងដោះស្រាយសំណួរ។

២-ព្រះសទ្ធម្មវង្សា ខៀវ ម៉ាលីន ព្រះលេខាធិការអនុគណខណ្ឌចំការមន គង់នៅវត្តមហាមន្ត្រី កុដិលេខ២៨ រាជធានីភ្នំពេញ សម្តែងអំពី៖ 

-នត្ថិ  អត្តសមំ  បេមំ  ប្រែថា  សេចក្តីស្រឡាញ់អ្វីស្មើនឹងខ្លួនមិនមានឡើយ។

៣-ភិក្ខុអគ្គទិន្នកោ ផាន់ វណ្ណារ៉េត ធម្មធរអនុគណស្រុកសន្ទុក និងជាព្រះចៅអធិការវត្តស្វាយកល្ប ឃុំកកោះ ស្រុក សន្ទុក ខេត្តកំពង់ធំ សម្តែងអំពី៖ 

-អត្តា សុទន្តោ បុរិសស្ស ជោតិ ប្រែថា ខ្លួនដែលទូន្មានល្អហើយ  ជាពន្លឺរបស់បុរស។

-និពន្ធកំណាព្យតាមខ្លឹមសារប្រធានបទធម៌ ដោយឯកឧត្តម ប៊ុន បុណ្យសារ៉ាត់ អគ្គនាយករងកិច្ចការសាសនា និងជាទីប្រឹក្សាក្រសួង, ស្មូតដោយលោកស្រី នេត្រ លីអេង ខេត្តតាកែវ។

Read more: នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម ៣១/០៧/២០១៩

នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម ១៦/កក្កដា/២០១៩

ថ្ងៃអង្គារ ១៥កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃ ទី១៦ ខែកក្កដា ឆ្នាំ ២០១៩ នាយកដ្ឋានបានរៀបចំកម្មវិធី «នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម» លើកទី២១១ ស្មើនឹង ៧៥៤ បាទនៃគាថា (ចំណងជើងព្រះធម៌) ក្រោមអធិបតីភាព ឯកឧត្តម ហាក់ ប៊ុនធឿន រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ដែលមានការនិមន្តព្រះសង្ឃគណៈមហានិកាយចំនួន០៣ព្រះអង្គ ជាធម្មកថិកាចារ្យ ដើម្បីសម្តែងព្រះធម៌ទេសនាតាមប្រធានបទ និងមានការមន្ត-អញ្ជើញចូលរួមស្តាប់ដូចខាងក្រោម ៖

១-ព្រះសង្ឃចូលរួមស្តាប់ ១០ ព្រះ អង្គ

២-ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា អញ្ជើញចូលរួមមាន ០៣ (ស្រ្តី០១រូប)

-ឯ.ឧ ប៉ុក វណ្ណធីរ អនុរដលេខាធិការ

-លោកជំទាវ ម៉ែន នារីវុឌ្ឍី ទីប្រឹក្សារក្រសួង

-ឯ.ឧ ម៉ុម នាង ទីប្រឹក្សាក្រសួង

៣-នាយកដ្ឋាន ចូលរួមចំនួន ០៥ គឺ

-នាយកដ្ឋានសាមីចំនួន ១៨រូប (ស្រី០៤រូប)

-ពុទ្ធសាសនបណ្ឌិត្យ ចំនួន ០១រូប

-នាយកដ្ឋានរដ្ឋបាល និងសរុប ០១រូប

-នាយកដ្ឋានសហប្រតិបត្តិអន្តរជាតិ ០១រូប

-អធិការដ្ឋាន០១រូប

៤-អន្តរក្រសួងចំនួ ន១០ក្រសួងx៥= ៥០ រូប (ស្រី្ត៣០រូប)

៥ -សាលាអន្តរទ្វីបអាមេរិចកាំង ចំនួន ៥០ រូប (ស្រី៣០រូប)

៦-មន្ទីរអប់រំយុវជន និងកីឡា បានបញ្ជូនសិស្សមកពី

-សាលាអនុវិទ្យាល័យចតុមុខ ចំនួន ១០០រូប (ស្រី ៦២រូប)

៧-មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ បានបញ្ជូនដូនជីចំនួន ៣០ រូប ។

៨-ពុទ្ធបរិស័ទមកពីមជ្ឈដ្ឋាននានាចំនួន ៥០រូប (ស្ត្រីចំនួន ៤០ រូប)។

សរុបទាំងអស់ ចំនួន ៣១៧ អង្គ/នាក់ (ព្រះសង្ឃ ១៣ អង្គ, ស្រី ១៩៧ រូប)។

ក្នុងកម្មវិធីសម្តែងព្រះធម៌ មានធម្មកថិកាចារ្យ ចំនួន ៣ព្រះអង្គ

១-ព្រះធម្មវិបស្សនា ម៉ុន សាយ ព្រះរាជាគណថ្នាក់ចត្វា ព្រះប្រធានពុទ្ធមណ្ឌលអន្តរជាតិកម្ពុជាស្រីលង្កានិងជាអគ្គនាយកវិទ្យុសំឡេងព្រះធម៌ FM102.70Mz វត្តថាន់ គង់នៅវត្តនួនមណីរាម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាប្រធានសម្របសម្រួល និគមវចនៈ សរុបខ្លឹមសារ និងដោះស្រាយសំណួរ។

២-ព្រះគ្រូឥន្ទ្រីយសំវរោ ច័ន្ទ វិសាល ព្រះគ្រូចៅអធិការវត្តពារាណសីសិរីមង្គល ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង សម្តែងអំពី៖

-អត្ត ហវេ ជិតំ សេយ្យោ ការឈ្នះខ្លួនឯង ជាការប្រសើរជាង។

៣-ព្រះគ្រូមុនីធម្មបាលោ ភាន មករា ធម្មកថិកាចារ្យ គង់នៅវត្តនួនមណីរាម(វត្តថាន់) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ សម្តែងអំពី៖

-អត្តា ហិ កិរ ទុទ្ទមោ លោកថាខ្លួនហ្នឹងហើយ ដែលបុគ្គលទូន្មានបានដោយកម្រ។

-និពន្ធកំណាព្យតាមខ្លឹមសារប្រធានបទធម៌ ដោយឯកឧត្តម ប៊ុន បុណ្យសារ៉ាត់ អគ្គនាយករង កិច្ចការសាសនា និងជាទីប្រឹក្សាក្រសួង, ស្មូតដោយលោក ខាន់ សំណាង ខេត្តតាកែវ។

អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូមឯកឧត្តមទេសរដ្ឋមន្ត្រី មេត្តាជ្រាបជារបាយការណ៍ដ៏ខ្ពង់ខ្ពស់។

Flag Counter