ពុទ្ធសាសនបណ្ឌិត្យ

នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម លើប្រធានបទ សីលនាំសុខមកឱ្យដរាបដល់ជរា

រសៀលថ្ងៃសុក្រ ១៥កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ០៦ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីនាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម លើប្រធានបទ សីលនាំសុខមកឱ្យដរាបដល់ជរា សម្តែងដោយព្រះមហាជយបណ្ឌិតោ ភិក្ខុ លាង សុវណ្ណ ព្រះធម្មកថិកាចារ្យ គង់នៅវត្តសំពៅមាស សង្កាត់បឹងព្រលឹត ខណ្ឌ ៧មករា រាជធានីភ្នំពេញ ២-សីលជាគុណជាតិក្រៃលែងក្នុងលោកសម្ដែងដោយ ព្រះមហាវិមលោ ភិក្ខុ ផល ចាន់ថេត ធម្មកថិកាចារ្យ គង់នៅវត្តសំពៅមាស សង្កាត់បឹងព្រលឹត ខណ្ឌ ៧មករា រាជធានីភ្នំពេញ ៣- ព្រះសក្កដភាសានុរ័ក្ខ មហា ហ៊ុ សុទ្ធា ព្រះឧត្តមវិរិយោ សាស្ត្រាចារ្យភាសាបាលី-សំស្ក្រឹតនៃពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជ គង់នៅវត្តបទុមវតី រាជធានីភ្នំពេញ ជាប្រធានសម្របសម្រួល និគមវចនៈ សរុបខ្លឹមសារ។ ដែលមានការនិមន្តសម្ដែងព្រះធម៌ទេសនាពីព្រះសង្ឃគណៈមហានិកាយ ០៣អង្គ ជាធម្មកថិកាចារ្យ និងមានការនិមន្ត-អញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្រ្តីរាជការ ព្រះសង្ឃ តាជី យាយជី និងសិស្សានុសិស្សយ៉ាងច្រើនកុះករផងដែរ។

  ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការសម្តែងព្រះធម៌ទេសនានេះពិតជាបានចូលរួមចំណែកយ៉ាងធំធេងដល់ការអប់រំ ដល់សង្គមរួមមាន៖

  ១- ការយល់ដឹងនូវព្រះធម៌ ដើម្បីប្រកាន់ខ្ជាប់នូវអំពើល្អ សីលធម៌ សុជីវធម៌ គុណធម៌ក្នុងសង្គម។ 

  ២-ផ្សព្វផ្សាយអំពីវិធានការបង្ការនិងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

  ៣-បង្ការការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍។ 

  ៤-ចៀសផុតពីការសេពគ្រឿងញៀន គ្រឿងស្រវឹង, និងការជួញដូរមនុស្ស។

  ៥-ចៀសផុតពីអំពើហិង្សាក្នុងគ្រួសារ និងក្នុងសង្គម។ 

  ៦-បង្ការគ្រោះថ្នាក់ចរាចរ។

  ៧-រួមចំណែករក្សា ភូមិ ឃុំ មានសុវត្ថិភាព។ 

  ៨-អក្ខរកម្មឆ្ពោះទៅរកការសិក្សាពេញមួយជីវិត។

  ៩-ការចិញ្ចឹមកូនបែបវិជ្ជមាន។ 

  ១០-ចូលរួមផ្សព្វផ្សាយព្រះធម៌ ព្រះវិន័យ ដើម្បីពង្រឹងព្រះពុទ្ធសាសនាដែលជា សាសនារបស់រដ្ឋឱ្យបានរឹងមាំនិងតាំងនៅឋិតថេរជានិច្ចនិរន្តរ៍។

Read more: នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម លើប្រធានបទ សីលនាំសុខមកឱ្យដរាបដល់ជរា

នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម លើប្រធានបទ «បញ្ញាវគ្គ »

 រសៀលថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម នរៈ រតនវឌ្ឍនោ រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីក្នុងកម្មវិធីនាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម លើប្រធានបទ «បញ្ញាវគ្គ » គឺ៖១-បញ្ញាហ្នឹងឯង ប្រសើរជាងទ្រព្យ សម្តែងដោយ ព្រះសិរីមុនី ស៊ុន ច័ន្ទសុធា ព្រះរាជាគណកិត្តិយស ព្រះបាឡាត់គណខេត្តខេត្តព្រៃវែង និងជាព្រះចៅអធិការវត្តមេសប្រចណ្ឌ ស្រុកពារាំង ខេត្តព្រៃវែង ២-មនុស្សខ្ជិលរមែងមិនបាននូវផ្លូវនៃបញ្ញាឡើយ សម្ដែងដោយ ព្រះមហាជយបណ្ឌិតោ លាង សុវណ្ណ ព្រះធម្មកថិកាចារ្យ គង់នៅវត្តសំពៅមាស សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ  ៣- សរុបខ្លឹមសារ និងសម្របសម្រួល និគមវចនៈ ដោយ ព្រះបវរសត្ថា ហួរ សារិទ្ធិ ព្រះរាជាគណៈថ្នាក់ចត្វា ព្រះគ្រូសូត្រស្ដាំ និងជាព្រឹទ្ធបុរសរងពុទ្ធិកមហាវិទ្យាល័យទស្សនវិជ្ជា និងសាសនា នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ គង់នៅវត្តលង្កាព្រះកុសុមារាម រាជធានីភ្នំពេញ ដែលមានការនិមន្តសម្ដែងព្រះធម៌ទេសនាពីព្រះសង្ឃគណៈមហានិកាយ ០៣អង្គ ជាធម្មកថិកាចារ្យ និងមានការនិមន្ត-អញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្រ្តីរាជការ ព្រះសង្ឃ តាជី យាយជី និងសិស្សានុសិស្សយ៉ាងច្រើនកុះករផងដែរ។ 

  ឆ្លៀតឱកាសនោះផងដែរ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ការស្តាប់ព្រះធម៌ទេសនានេះនាំមកនូវ៖ ១-ព្រះធម៌ទេសនាជួយអប់រំទូន្មាន កូនខ្មែរគ្រប់រូបឱ្យប្រកាន់ខ្ជាប់នូវអំពើល្អ សីលធម៌ គុណធម៌ ចរិយាធម៌ សេចក្ដីថ្លៃថ្នូរនៅក្នុងសង្គម។ ២-បង្ការការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍។ ៣-ចៀសផុតពីការសេពគ្រឿងញៀន គ្រឿងស្រវឹង, និងការជួញដូរមនុស្ស។ ៤-ចៀសផុតពីអំពើហិង្សាក្នុងគ្រួសារ និងក្នុងសង្គម។ ៥-បង្ការគ្រោះថ្នាក់ចរាចរ។ ៦-ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ។ ៧-រួមចំណែករក្សា ភូមិ ឃុំ មានសុវត្ថិភាព។ ៨-អក្ខរកម្មឆ្ពោះទៅរកការសិក្សាពេញមួយជីវិត។ ៩-ការចិញ្ចឹមកូនបែបវិជ្ជមាន។ ១០-ដើម្បីរួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ (COVID-19) និងអនុវត្តវិធានការ «៣ការពារ និង៣កុំ»។ ១១-ជួយផ្សព្វផ្សាយពីហានីភ័យ ដែលកើតឡើងពីផ្សែងធូប ផ្សែងភ្លើងទៀន ក៏ដូចជាផ្សែងដុតក្រដាសចិនសែ ធ្វើយ៉ាងណាឱ្យពួកគាត់កាត់បន្ថយ ការបង្កគ្រោះថ្នាក់ដល់សុខភាពខ្លាំងណាស់។

   ស្តាប់នូវព្រះធម៌ទេសនាកើតនូវបញ្ញា និងរួចចាកផុតទុក្ខទាំងឡាយទាំងពួង !!!

Read more: នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម លើប្រធានបទ «បញ្ញាវគ្គ »

នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម លើប្រធានបទ «ព្រះធម៌បាទនៃគាថា»

រសៀលថ្ងៃព្រហស្បតិ៍ ១៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីនាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម លើប្រធានបទ «ព្រះធម៌បាទនៃគាថា» គឺ៖១-ពួកជនពាលអប្បឥតប្រាជ្ញា តែងប្រកបរឿយៗ នូវសេចក្ដីប្រមាទ សម្តែងដោយ ព្រះកំពង់ចាមជ័យអម្ពមុនី កង ប៊ុនហៃ ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តកំពង់ចាម គង់នៅវត្តអម្ពវត្យារាម ២-ការប្រហែសធ្វេស ជាមន្ទិលរបស់អ្នកថែរក្សា សម្ដែងដោយ ព្រះទេសន៍ប្រជានិយម ផាយ រិទ្ធី ព្រះបាឡាត់គណ គណៈធម្មយុត្តិកនិកាយខេត្តប៉ៃលិន គង់នៅវត្តប៉ៃលិន ៣- សរុបខ្លឹមសារ និងសម្របសម្រួល និគមវចនៈ ដោយ ព្រះមហាព្រហ្មមុនី ទូច សាទរ ព្រះរាជាគណៈថ្នាក់ទោ ជាព្រះមេគណស្ដីទីរាជធានីភ្នំពេញ គង់នៅវត្តព្រះធម៌កំពូលត្រ័យភព ដែលមានការនិមន្តសម្ដែងព្រះធម៌ទេសនាពីព្រះសង្ឃគណៈធម្មយុត្តិកនិកាយ ០៣អង្គ ជាធម្មកថិកាចារ្យ និងមានការនិមន្ត-អញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្រ្តីរាជការ ព្រះសង្ឃ តាជី យាយជី និងសិស្សានុសិស្សយ៉ាងច្រើនកុះករផងដែរ។ 

ឆ្លៀតឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ការស្តាប់ព្រះធម៌ទេសនានេះនាំមកនូវ៖ ១-ព្រះធម៌ទេសនាជួយអប់រំទូន្មាន កូនខ្មែរគ្រប់រូបឱ្យប្រកាន់ខ្ជាប់នូវអំពើល្អ សីលធម៌ គុណធម៌ ចរិយាធម៌ សេចក្ដីថ្លៃថ្នូរនៅក្នុងសង្គម។ ២-ផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ ៣-បង្ការការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍។ ៤-ចៀសផុតពីការសេពគ្រឿងញៀន គ្រឿងស្រវឹង, និងការជួញដូរមនុស្ស។ ៥-ចៀសផុតពីអំពើហិង្សាក្នុងគ្រួសារ និងក្នុងសង្គម។ ៦-បង្ការគ្រោះថ្នាក់ចរាចរ។ ៧-រួមចំណែករក្សា ភូមិ ឃុំ មានសុវត្ថិភាព។ ៨-អក្ខរកម្មឆ្ពោះទៅរកការសិក្សាពេញមួយជីវិត។ ៩-ការចិញ្ចឹមកូនបែបវិជ្ជមាន។ ១០-ជួយផ្សព្វផ្សាយពីហានីភ័យ ដែលកើតឡើងពីផ្សែងធូប ផ្សែងភ្លើងទៀន ក៏ដូចជាផ្សែងដុតក្រដាសចិនសែ ធ្វើយ៉ាងណាឱ្យពួកគាត់កាត់បន្ថយ ការបង្កគ្រោះថ្នាក់ដល់សុខភាពខ្លាំងក្លា។

Read more: នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម លើប្រធានបទ «ព្រះធម៌បាទនៃគាថា»

នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់ នឹងសង្គមលើកទី២៤៦

រសៀលថ្ងៃព្រហស្បតិ៍ ១៥ កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៨  ខែ មីនា ឆ្នាំ២០២១ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងលោកជំទាវ  បានអញ្ជើញចូលរួមជាអធិបតីស្តាប់ព្រះធម៌ទេសនា ក្នុងនាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់ នឹងសង្គមលើកទី២៤៦ លើប្រធានបទព្រឹត្តិការសំខាន់ៗនៃបុណ្យមាឃបូជា ។ 

កម្មវិធីសម្តែងព្រះធម៌ទេសនានេះ ក៏មានគោលបំណងរួមចំណែកដល់ការអប់រំទូន្មាន ពុទ្ធបរិស័ទឱ្យយល់ដឹងអំពី៖ ១.ការប្រកាន់ខ្ជាប់នូវអំពើល្អ សីលធម៌ សុជីវធម៌ គុណធម៌ ក្នុងសង្គម ២-ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ៣-បង្ការការរីករាលដាលមេរោគអេដ៍ និងជំងឺអេដ៍ ៤-ចៀសផុតពីការសេពគ្រឿងញៀន គ្រឿងស្រវឹង, និងការជួញដូរមនុស្ស ៥-ចៀសផុតពីអំពើហិង្សាក្នុងគ្រួសារ និងក្នុងសង្គម។ ៦-បង្ការគ្រោះថ្នាក់ចរាចរ ៧-រួមចំណែករក្សា ភូមិ ឃុំ មានសុវត្ថិភាព ៨-អក្ខរកម្មឆ្ពោះទៅរកការសិក្សាពេញមួយជីវិត និងទី៩-ការចិញ្ចឹមកូនបែបវិជ្ជមាន៕ ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្រ្តីរាជការ  សីលវន្ត សីលវតី  លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងពុទ្ធបរិស័ទ នៅទីស្តីការក្រសួង។

Read more: នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់ នឹងសង្គមលើកទី២៤៦

Flag Counter

https://www.hulusungaiselatankab.go.id/slot+gacor+thailand/