រសៀលថ្ងៃសុក្រ ១០កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៨ ខែកក្កដាឆ្នាំ ២០២២ ឯកឧត្តម ញាណ ភឿន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ជំនាន់ទី៣៨ ដែលមានការនិមន្ត-អញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន គ្រូឧទ្ទេសាចារ្យ សិក្ខាកាមព្រះសង្ឃ និងអាចារ្យ និងមានសិក្ខាកាមបានចូលមកសិក្សាសរុបចំនួនចំនួន ១៧៣ អង្គ/នាក់ នៅទីស្ដីការក្រសួង។
ថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនោះដែរ ក្នុងនាមឯកឧត្តមរដ្ឋមន្រ្តី ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍មួយចំនួនដល់សិក្ខាកាមជាអាចារ្យដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលនេះក្នុងន័យលើកកំពស់ការពង្រឹង ការប្រតិបត្តិនូវប្រពៃណីទំនៀមទម្លាប់ខ្មែរឱ្យបានគត់មត់ ស្របតាមចរន្តហូរចូលនៃសាកលភាវូបនីយកម្ម និងការអភិវឌ្ឍលើគ្រប់វិស័យ។
Read more: ពិធីបិទវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ជំនាន់ទី៣៨
ព្រឹកថ្ងៃសុក្រ ទី០៨ ខែកក្កដា ឆ្នាំ២០២២ ពុទ្ធសាសនបណ្ឌិត្យបានរៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំឆមាសទី១ នៃឆ្នាំ២០២២។ កិច្ចប្រជុំដំណើរការទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ញ៉ែម វ៉ាលី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ដែលទទួលបន្ទុកពុទ្ធសាសនបណ្ឌិត្យ ព្រមទាំងមានវត្តមានឯកឧត្ដមអនុរដ្ឋលេខាធិការទាំងពីរ, អគ្គនាយករង, ប្រធាន-អនុប្រធានពុទ្ធសាសនបណ្ឌិត្យ និងប្រធាន-អនុប្រធានការិយាល័យទាំង៥។
Read more: កិច្ចប្រជុំបូកសរុបការងារប្រចាំឆមាសទី១ នៃឆ្នាំ២០២២
រសៀលថ្ងៃចន្ទ ៦កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ញាណ ភឿន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ លើកទី៣៨ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រធាននាយកដ្ឋាន ប្រធានមន្ទីរធម្មការ និងសាសនា រាជធានី/ខេត្ត គ្រូឧទ្ទេស សិក្ខាកាមព្រះសង្ឃ និងអាចារ្យ សរុបចំនួន ១៧៥អង្គ/រូប នៅទីស្ដីការក្រសួង។
ក្នុងឱកាសនោះផងដែរ ក្នុងនាមឯកឧត្តមរដ្ឋមន្រ្តី ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ដល់សិក្ខាកាមជាអាចារ្យដែលនឹងចូលរួមវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ លើកទី៣៨ នេះ ត្រូវខិតខំត្រងត្រាប់ ស្ដាប់នូវបទឧទ្ទេសនាមពីសំណាក់ព្រះឧទ្ទេសាចារ្យ គ្រូឧទ្ទេសាចារ្យ ហើយបន្តលើកកម្ពស់ និងពង្រឹងការប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួនតាមក្បួនខ្នាត។
Read more: ពិធីបើកវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ លើកទី៣៨
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិក និកាយ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីបញ្ចុះបឋមសិលា និងបុណ្យផ្កាសាមគ្គីកសាងអគារសិក្សា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា នៅបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២។
Read more: ពិធីបញ្ចុះបឋមសិលា និងបុណ្យផ្កាសាមគ្គីកសាងអគារសិក្សា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា