ពុទ្ធសាសនបណ្ឌិត្យ

ពិធីសំណេះសំណាលសួរសុខទុក្ខមន្រ្តីរាជការបម្រើការងារនៅមន្ទីធម្មការ និងសាសនា ខេត្តឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យៈ នៅរសៀលថ្ងៃពុធ ៨កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលសួរសុខទុក្ខមន្រ្តីរាជការបម្រើការងារនៅមន្ទីធម្មការ និងសាសនា ខេត្តឧត្តរមានជ័យ ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខ ការនឹករលឹក និងជូនពរពី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា និងជាសមាជិកគណៈ អធិបតីកិត្តិយសក្រុមប្រឹក្សា ជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា ដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាមន្រ្តីរាជការបម្រើការងារនៅមន្ទីធម្មការ និងសាសនា ខេត្តឧត្តរមានជ័យ សូម បានជួបប្រទះ តែនឹងសេចក្តីសុខ សេចក្តីចម្រើនជានិច្ចនិរន្តរ៍តរៀងទៅ។ ទន្ទឹមនឹងនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី សូមសម្តែង នូវការកោតសរសើរដោយស្មោះចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក នៃរដ្ឋបាលខេត្តឧត្តរមានជ័យ ជាពិសេសឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ដែលបានសហការយ៉ាងល្អជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក នៃមន្ទីរធម្មការ និងសាសនាខេត្តឧត្តរមានជ័យបានយ៉ាងល្អប្រសើរ និងបានវាយតម្លៃខ្ពស់ ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក នៃមន្ទីរធម្មការ និងសាសនា ខេត្តឧត្តរមានជ័យ ដែលមានឆន្ទៈស្រួចស្រាល់ និងការប្តេជ្ញាចិត្តមោះមុតយកអស់កម្លាំងកាយ ចិត្ត និងបញ្ញាស្មារតីក្នុងការបំពេញតួនាទី ភារកិច្ច និងកាតព្វកិច្ច ដើម្បីបម្រើដល់វិស័យការងារធម្មការ និងសាសនា នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ បន្ថែមពីលើនេះ ដោយខេត្តឧត្តរមានជ័យ ជាខេត្តដែលសម្បូរ ដោយរមណីយដ្ឋានប្រវត្តិសាស្រ្ត ដែលគប្បីមន្ទីរធម្មការ និងសាសនាខេត្ត គួរជំរុញចលនា នៃការចូលរួមអភិរក្ស ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ និងបង្កើនប្រភពចំណូលជូនប្រជាពលរដ្ឋមូលដ្ឋាន។ ព្រមជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើការក្រើនរំឮកអំពីបញ្ហា ជំងឺកូវីដ-១៩ ដែលមកទល់ពេលនេះ នៅពុំទាន់បានធូរស្បើយនៅឡើយ  សូមបន្តការថែរក្សាអនាម័យ ឧស្សាហ៍លាងសំអាតដៃ ពាក់ម៉ាសជាប្រចាំ និងអនុវត្តតាមនានាដែលដាក់ចេញដោយក្រសួងសុខាភិបាល។ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើការកោតសរសើរ និងថ្លែងអំណរគុណដល់អាជ្ញាធរខេត្តឧត្តរមានជ័យ ក្រោមការដឹកនាំរបស់ឯកឧត្តមប្រធានក្រុមប្រឹក្សា និងឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត ដែលបានសហការជាមួយមន្ទីរធម្មការ និងសាសនាខេត្តចុះធ្វើការអប់រំណែនាំ និងអនុវត្ត វិធានការនានា តាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នេះស្របពេលដែលកម្ពុជាមកដល់នឹងថ្ងៃនេះអ្នកឆ្លងមានចំនួន ២៧៣នាក់ ក្នុងនោះមានអ្នកសរុបចំនួន២៦៨នាក់ ត្រូវបានព្យាបាលជាសះស្បើយ និងពុំមានអ្នកស្លាប់នោះទេ។នៅក្នុងពិធីនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានបំពាក់មេដាយជូនមន្រ្តីរាជការបម្រើការងារនៅមន្ទីធម្មការ និងសាសនា ខេត្តឧត្តរមានជ័យ ដើម្បីជាការលើកទឹកចិត្តដល់មន្រ្តីរាជការដែលបានបម្រើការងារកន្លងមកនេះ។

Read more: ពិធីសំណេះសំណាលសួរសុខទុក្ខមន្រ្តីរាជការបម្រើការងារនៅមន្ទីធម្មការ និងសាសនា ខេត្តឧត្តរមានជ័យ

ទំនាក់ទំនងរវាងប្រជាជនកម្ពុជានិងប្រជាជនចិន លើវិស័យព្រះពុទ្ធសាសនា

 

សូមគោរពនិមន្ត និងអញ្ជើញចូលរួមស្ដាប់បាឋកថាប្រចាំខែសីហា ឆ្នាំ២០២០ ក្រោមប្រធានបទ «ទំនាក់ទំនងរវាងប្រជាជនកម្ពុជានិងប្រជាជនចិន លើវិស័យព្រះពុទ្ធសាសនា» នៅថ្ងៃសុក្រ ទី២៨ ខែសីហា វេលាម៉ោង៩:០០នាទីព្រឹក នៅក្នុងសាលប្រជុំពុទ្ធសាសនបណ្ឌិត្យ ដោយសាស្ត្រាចារ្យបណ្ឌិត ជា មុនីឫទ្ធិ និងលោក ឈាន យានកាង។ 

ប្រធានបទនេះនឹងផ្តល់ជូន

១-ប្រវត្តិនៃព្រះពុទ្ធសាសនានៅក្នុងប្រទេសចិន

២-ទំនាក់ទំនងជាប្រពៃណីរវាងប្រជាជននិងប្រជាជននៃប្រទេសយើងទាំងពីរលើវិស័យព្រះពុទ្ធសាសនា

៣-និកាយព្រះពុទ្ធសាសនាមហាយាននៅក្នុងប្រទេសចិន

៤-ការផ្សារភ្ជាប់ដួងចិត្តរវាងប្រជាជននិងប្រជាជននៃប្រទេសយើងទាំងពីរតាមរយៈការប្រតិបត្តិព្រះពុទ្ធសាសនាដែលមានប្រភពតែមួយ។

សូមជួយផ្សព្វផ្សាយបន្តដោយអនុគ្រោះ។ 

សូមអរព្រះគុណ និងអរគុណ

ពុទ្ធសាសនបណ្ឌិត្យមានរៀបចំកិច្ចប្រជុំមួយរបស់គណៈកម្មការបច្ចេកទេសកែស្នាដៃពានរង្វាន់អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យលើកទី៣

កាលពីព្រឹកពុធ ៨កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនិងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នៅពុទ្ធសាសនបណ្ឌិត្យមានរៀបចំកិច្ចប្រជុំមួយរបស់គណៈកម្មការបច្ចេកទេសកែស្នាដៃពានរង្វាន់អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យលើកទី៣ ក្រោមអធិបតីភាពឯកឧត្ដម ញ៉ែម វ៉ាលី រដ្ឋលេខាធិការទទួលបន្ទុក និងឯកឧត្ដមបណ្ឌិត ថោ គឿន ប្រធានគណៈកម្មការបច្ចេកទេស។ ចំពោះរបៀបវារៈមាន៖

 ១. បូកសរុបពិន្ទុរកជ័យលាភី ផ្នែករឿងខ្លី និងផ្នែកកំណាព្យខ្លី

២. កំណត់ប្រធានបទសម្រាប់ពានរង្វាន់ពុទ្ធសាសនបណ្ឌិត្យ លើកទី៤ ឆ្នាំ២០២១ ដើម្បីដាក់ជូនឯកឧត្ដមរដ្ឋមន្ត្រីពិនិត្យ និងសម្រេច

៣. ពិភាក្សាដើម្បីកែលំអដំណើរការពានរង្វាន់អក្សរសិល្ប៍សម្រាប់ឆ្នាំក្រោយ

ក្រោយពីបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់លើរបៀបវារៈទាំងបីខាងលើ កិច្ចប្រជុំកំណត់បានជ័យលាភីលេខ១, ២ និង៣ ក្នុងផ្នែករឿងខ្លី និងកំណាព្យខ្លី ព្រមទាំងបានរៀបចំធ្វើកំណត់ហេតុ និងរបាយការណ៍ដើម្បីដាក់ជូនឯកឧត្ដមរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ដើម្បីពិនិត្យ និងសម្រេច។

សូមអរគុណ

ពិធីសំណេះសំណាលសួរសុខទុក្ខមន្រ្តីរាជការបម្រើការងារនៅមន្ទីធម្មការ និងសាសនា ខេត្តព្រះវិហារ

រឹកថ្ងៃពុធ ៨កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលសួរសុខទុក្ខមន្រ្តីរាជការបម្រើការងារនៅមន្ទីធម្មការ និងសាសនា ខេត្តព្រះវិហារ ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខ ការនឹករលឹក និងជូនពរពី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា និងជាសមាជិកគណៈ អធិបតីកិត្តិយសក្រុមប្រឹក្សា ជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា ដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាមន្រ្តីរាជការបម្រើការងារនៅមន្ទីធម្មការ និងសាសនា ខេត្តព្រះវិហារ សូម បានជួបប្រទះ តែនឹងសេចក្តីសុខ សេចក្តីចម្រើនជានិច្ចនិរន្តរ៍តរៀងទៅ។ទន្ទឹមនឹងនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី សូមសម្តែងនូវការកោតសរសើរដោយស្មោះចំពោះថ្នាក់ដឹកនាំមន្ត្រីរាជការបុគ្គលិក នៃរដ្ឋបាលខេត្តព្រះវិហារ ជាពិសេសឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ដែលបានសហការយ៉ាងល្អជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក នៃមន្ទីរធម្មការ និងសាសនាខេត្តព្រះវិហារ បានយ៉ាងល្អប្រសើរ និងបានវាយតម្លៃខ្ពស់ ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក នៃមន្ទីរធម្មការ និងសាសនា ខេត្តព្រះវិហារ ដែលមានឆន្ទៈស្រួចស្រាល់ និងការប្តេជ្ញាចិត្តមោះមុតយកអស់កម្លាំងកាយ ចិត្តនិងបញ្ញាស្មារតីក្នុងការបំពេញតួនាទីភារកិច្ចនិងកាតព្វកិច្ចដើម្បីបម្រើដល់វិស័យការងារធម្មការនិងសាសនា នៅក្នុងដែនសមត្ថកិច្ច របស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ បន្ថែមពីលើនេះ ដោយខេត្តព្រះវិហារ ជាខេត្តដែលសម្បូរ ដោយជីវចំរុះគ្រប់ប្រភេទជាពិសេសព្រៃឈើ និងសត្វព្រៃ ប្រាង្គប្រាសាទ ដែលគប្បីមន្ទីរធម្មការ និងសាសនាខេត្ត គួរជំរុញចលនា នៃការចូលរួមអភិរក្ស ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ និងបង្កើនប្រភពចំណូលជូនប្រជាពលរដ្ឋមូលដ្ឋាន។ព្រមជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើការក្រើនរំឮកអំពីបញ្ហា ជំងឺកូវីដ-១៩ ដែលមកទល់ពេល នេះ នៅពុំទាន់បានធូរស្បើយនៅឡើយ  សូមបន្តការថែរក្សាអនាម័យ ឧស្សាហ៍លាងសំអាតដៃ ពាក់ម៉ាសជាប្រចាំ និងអនុវត្តតាមនានាដែលដាក់ចេញដោយក្រសួងសុខាភិបាល។ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើការកោតសរសើរ និងថ្លែងអំណរគុណដល់អាជ្ញាធរខេត្តព្រះវិហារ ក្រោមការដឹកនាំរបស់ឯកឧត្តមប្រធានក្រុមប្រឹក្សា និងឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត ដែលបានសហការជាមួយមន្ទីរធម្មការ និងសាសនាខេត្តចុះធ្វើការអប់រំណែនាំ និងអនុវត្ត វិធានការនានា តាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នេះស្របពេលដែលកម្ពុជាមកដល់នឹងថ្ងៃនេះអ្នកឆ្លងមានចំនួន ២៧៣នាក់ ក្នុងនោះមានអ្នកសរុបចំនួន២៦៨នាក់ ត្រូវបានព្យាបាលជាសះស្បើយ និងពុំមានអ្នកស្លាប់នោះទេ។នៅក្នុងពិធីនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានបំពាក់មេដាយជូនមន្រ្តីរាជការបម្រើការងារនៅមន្ទីធម្មការ និងសាសនា ខេត្តព្រះវិហារ ដើម្បីជាការលើកទឹកចិត្តដល់មន្រ្តីរាជការដែលបានបម្រើការងារកន្លងមកនេះ។

Read more: ពិធីសំណេះសំណាលសួរសុខទុក្ខមន្រ្តីរាជការបម្រើការងារនៅមន្ទីធម្មការ និងសាសនា ខេត្តព្រះវិហារ

Flag Counter