រឿង​ព្រាហ្មណ៍ ៣​នាក់ ដណ្ដើម​ស្រី​ម្នាក់​ធ្វើ​ប្រពន្ធ

ប្រជុំរឿងព្រេងខ្មែរភាគ ៣ ទំព័រ ១៣ - ១៦

    មាននិទានមួយថា : ព្រាហ្មណ៍ម្នាក់ឈ្មោះតិនស្វាមី មានកូនស្រីម្នាក់ឈ្មោះនាងមន្ទាវតី  រូបឆោមលោមពណ៌ល្អលើសលែងស្រីទាំងពួងគ្មានស្រីណាប្រៀបផ្ទឹមស្មើឡើយ បើប្រុសណាឃើញនាងនេះ តែងស្រលាញ់ចង់បាននាងធ្វើជាប្រពន្ធគ្រប់ ៗ គ្នា ហើយប្រាប់ឪពុកម្ដាយឲ្យទៅស្ដីដណ្ដឹងដល់ព្រាហ្មណ៍តិនស្វាមីជាឪពុក ។ ព្រាហ្មណ៍តិនស្វាមីមិនព្រមឲ្យដល់អ្នកចូលទៅស្ដីដណ្ដឹងអស់នោះឡើយ ។

អានបន្ត ៖ រឿង​ព្រាហ្មណ៍ ៣​នាក់ ដណ្ដើម​ស្រី​ម្នាក់​ធ្វើ​ប្រពន្ធ

រឿង បុរស៤នាក់ រៀនសិល្ប៤បែប

ប្រជុំរឿងព្រេងខ្មែរភាគ ៣ ទំព័រ ៩ - ១១
           
            -ម្នាក់រៀនធ្វើឲ្យកើតជារូបមនុស្ស;
            -ម្នាក់រៀនធ្វើឲ្យមានអវយវៈ;
            -ម្នាក់រៀនធ្វើឲ្យមានសាច់ឈាមពណ៌សម្បុរ ;
            -ម្នាក់រៀនធ្វើឲ្យមានជីវិតចេះនិយាយស្ដី ។
    មាននិទានមួយថា : មានបុរស ៤ នាក់ ទៅស្វែងរករៀនសិល្បសាស្ត្រឯតក្កសិលាមហានគរ, លុះរៀនបានចេះចប់សព្វគ្រប់ហើយ ក៏លាលោកគ្រូអាចារ្យត្រលប់មកស្រុកវិញ, កាលមកដល់ពាក់កណ្ដាលផ្លូវ ក៏ឈប់សម្រាកនៅទីមួយក្នុងព្រៃ ទីនោះមានខ្លាកាចសាហាវជាច្រើននឹងដេកមិនលក់សោះ ។ បុរសទាំង ៤ នាក់នោះគិតគ្នាថា “គួរតែយើងយកឈើមកធ្វើជារូបស្ត្រីម្នាក់ ឲ្យដេកកំដរយើង” ។ លុះគិតព្រមព្រៀងគ្នាហើយ បុរសម្នាក់យកឈើមកធ្វើជារូបរាងខ្លួនប្រាណ បុរសម្នាក់ឆ្លាក់រចនាសម្រេចជារូបអង្គឲ្យល្អល្អះ ត្រចះត្រចង់សព្វសព៌ាង្គកាយ មានទាំងកេរ្តិ៍ខ្មាសផង, បុរសម្នាក់សូត្រសែកមន្តឧបទេស បន្ទន់សាច់ឲ្យមានពណ៌សម្បុរល្អិតល្អ ព្រមទាំងឲ្យមានសំលៀកបំពាក់ដណ្ដប់ស្បៃ វិស័យជាមនុស្សពិត ៗ, បុរសម្នាក់សូត្រសែកមន្តវិសេសឧបទេសជបឲ្យរសជាមនុស្សចេះនិយាយស្ដី ។

អានបន្ត ៖ រឿង បុរស៤នាក់ រៀនសិល្ប៤បែប

រឿង បុរស​៤​នាក់ រៀន​សិល្បសាស្ត្រ

ប្រជុំរឿងព្រេងខ្មែរភាគ៣ ទំព័រ៥-៧

            -ម្នាក់រៀនទាយ;
            -ម្នាក់រៀនបាញ់;
            -ម្នាក់រៀនមុជទឹក;
            -ម្នាក់រៀនជប ។
    មាននិទានមួយថា : មានបុរស៤នាក់ទៅស្វែងរៀនសិល្បសាស្ត្រ អំពីព្រាហ្មណ៍ម្នាក់ជាទិសាបាមោក្ខាចារ្យ នៅតក្កសិលាមហានគរ ។ បណ្ដាបុរសទាំង៤នាក់នោះ, បុរសម្នាក់រៀនទាយ បុរសម្នាក់រៀនបាញ់ បុរសម្នាក់រៀនមុជទឹក បុរសម្នាក់ទៀតរៀនជបឲ្យរស់ឡើងវិញ ។ អ្នកទាំង៤នាក់ សឹងរៀនទីទៃៗពីគ្នា លុះរៀនចប់ហើយ ក្រាបលាទិសាបាមោក្ខាចារ្យជាគ្រូទៅស្រុកវិញ លុះចេញដើរទៅដល់ពេលល្ងាច ឈប់សម្រាកដេកនៅឆ្នេរសមុទ្រ ។ ព្រឹកឡើងបុរសចេះហោរនិយាយនឹងបុរសទាំង៣នាក់ថា អ្នកអើយ ! ពេលនេះយើងនឹងមានលាភដោយសត្វឥន្ទ្រីពាំនាំកូនស្ដេចមួយព្រះអង្គ អំពីពារាណសីមហានគរ ហើរមកទៀបលំនៅយើងនេះឯង ។ បុរសទាំង៤នាក់គិតគ្នាហើយ ក៏ឃ្លាំចាំមើលដោយទិសទីទៃៗ ។ ឰដ៏កាលនោះ ពុំយូរឡើយសត្វឥន្ទ្រីក៏នាំនាងហើរមក ទៀងប្រាកដឆុតដូចហោរទាយនោះមែន, បុរសចេះបាញ់ក៏ដំឡើងធ្នូបាញ់ត្រូវសត្វឥន្ទ្រីនោះ ធ្លាក់នាងអំពីមាត់ ចុះទៅក្នុងទឹកសមុទ្រ, អ្នកចេះមុជទឹក ក៏មុជចុះទៅស្រង់យកនាងឡើងមកបានដូចបំណង, ឯអ្នកចេះជប បានជបនាងនោះឲ្យរស់ឡើងវិញ ។ កាលនាងមានជីតិតរស់ឡើងវិញហើយ អស់អ្នកទាំង៤នាក់នោះ ដណ្ដើមគ្នាចង់យកនាងជាភរិយាតែរៀងខ្លួន ។ អស់អ្នកទាំង៤នោះ ឈ្លោះប្រកែកគ្នាពុំដាច់ស្រេច ក៏នាំគ្នាទៅប្ដឹងចៅក្រម ដោយដំណើរខ្លួនទីទៃៗ ហើយសួរចៅក្រមថា “នាងនេះតើបានជាប្រពន្ធនរណា? ” ។

អានបន្ត ៖ រឿង បុរស​៤​នាក់ រៀន​សិល្បសាស្ត្រ

រឿង​ មហាឫសីប្រោះខ្លា

ប្រជុំរឿងព្រេងខ្មែរភាគ ៣ ទំព័រ ១ - ៤
    មាននិទានមួយដំណាលថា : មានខ្លាទោល ១ ទៅដេកលើរូងពស់ ៗលូនចេញមកចឹកខ្លានោះស្លាប់នៅមាត់រូង ។ ថ្ងៃនោះជួនជាមហាឫសីមួយអង្គនិមន្តគោចរ ទៅឃើញខ្លានោះស្លាប់ ក៏មេត្តាប្រោះខ្លានោះឲ្យរស់ឡើងវិញ ។ ខ្លារស់ដឹងខ្លួនហើយនិយាយថា ˝ អញកំពុងតែដេកលក់ជាសុខសប្បាយក្នុងព្រៃជាលំនៅរបស់អញ ម្ដេចឡើយក៏ព្រះស្ដែងហ៊ានមកធ្វើឲ្យអញភ្ញាក់ ម៉េ្លះហើយអញខាំព្រះស្ដែង ស៊ីពុំលែងឡើយ˝ ។ មហាឫសីឆ្លើយថា ˝ព្រះស្ដែងដេកលើរូងពស់ ៗ ចឹកស្លាប់ អញប្រោះ ព្រះស្ដែងឲ្យរស់ឡើងវិញ គួរតែព្រះស្ដែងសងគុណអញ ម្ដេចឡើយក៏ព្រះស្ដែងគិតខាំអញវិញ˝ ។ មហាឫសីនិងខ្លាប្រកែកជជែកគ្នាមិនអស់ មិនហើយ ទើបនាំទៅប្ដឹងចចក ថ្លែងប្រាប់តាមដំណើររៀងខ្លួន ។ ចចកជញ្ជឹងគិតថា ˝ អញនៅក្នុងព្រៃសព្វថ្ងៃនេះពឹងពាក់អានុភាពខ្លា បើអញកាត់ក្ដីនេះឲ្យខ្លាចាញ់ សមអញនឹងពឹងពាក់ខ្លានៅនាព្រៃនេះពុំបានឡើយ˝ ។ ចចកគិតដូច្នេះហើយ ក៏កាត់ក្ដីឲ្យខ្លាស៊ីមហាឫសី ។ ឯចចកកាត់ក្ដីយ៉ាងនេះហៅថា ឆន្ទាគតិ ។

អានបន្ត ៖ រឿង​ មហាឫសីប្រោះខ្លា

រឿង ក្មេងកំព្រា

រឿងក្មេងកំព្រា
ប្រជុំរឿងព្រេងខ្មែរភាគ២ ទំព័រ ១៤៨-១៥៨

    កាលពីព្រេងនាយ មានបុរសអ្នកស្រែម្នាក់ ប្រកបរបរចិញ្ចឹមជីវិតតែនឹងដាក់ជុចយកត្រី មកលក់ដូរប៉ុណ្ណោះ ។ បុរសនោះ មានកូនប្រុសពីរនាក់ កូនបង អាយុ ១៣ ឆ្នាំ កូនប្អូនអាយុ ១១ ឆ្នាំ ។ ប្រពន្ធស្លាប់ទៅ គាត់នៅពោះម៉ាយជាមួយនឹងកូនទាំងពីរ ហើយរកស៊ីចិញ្ចឹមកូនតែនឹងដាក់ជុចដដែល ។ វេលាដែលបុរសនោះទៅព្រៃ រកវល្លិផ្ដៅធ្វើជុច តែងយកកូនបងទៅជាមួយ, ឯកូនប្អូនទុកឲ្យនៅចាំផ្ទះ ។

អានបន្ត ៖ រឿង ក្មេងកំព្រា

Flag Counter

https://www.hulusungaiselatankab.go.id/slot+gacor+thailand/