រឿងអ្នកតាគង់ ខេត្តកំពង់ចាម

ថ្ងៃ៦ ១កើត ខែ៧ ឆ្នាំវក ឆស័ក ត្រូវនឹងថ្ងៃ២៣ ខែម៉ែ ឆ្នាំ១៩៤៤

សូមទានឈ្មោះ ចាន់ ឌីយ ឣាយុ ៦២ឆ្នាំ ជាឣាចារ្យសម្រាប់វត្តជៃយោម្នីវន្នារាម ឃុំស្ពឺ ស្រុកចម្ការលើ ខេត្តកំពង់ចាម។

សូមឣធិប្បាយឣំពីរឿងឣ្នកតាចូលមក ក្រសួងពុទ្ធសាសនបណ្ឌិត្យ ក្រុងភ្នំពេញដូចមានឣធិប្បាយខាងក្រោមនេះ៖

ប្រការ ១: ឣំពីឣ្នកតាសំខាន់នោះ គឺឣ្នកតាគង់ នៅវត្តជៃយោម្នីវន្នារាម ក្នុងឃុំស្ពឺ ស្រុកចម្ការលើ ខេត្តកំពង់ចាម តែគ្មានរូប គឺតម្កល់ទុកនៅលើខ្ទម មូលប៉ុនផ្លែដូងទុំ។ ក្នុង១ឆ្នាំគេឡើងម្តង គឺឡើងក្នុងខែមាឃ ឣស់ទាំងឣ្នកស្រុកដែលចំណុះវត្តនេះ គេរៀបស្លាធម៌១គូ បង្អែម និងចង្អាប១ថាស ស្រា១ដប បាយនិងម្ហូប១ថាស។ ឯឣ្នកតានេះចូលចិត្តតែសេពសោយបែបនេះ ឯប្រវត្តិនោះមិនស្គាល់ ឯឣ្នកតាគង់ កើតត្រឹមព្រះបាទវីប្បសីយ ឯក្រៅពីនេះទៀតខ្ញុំបាទមិនដឹងសេចក្តី ខ្ញុំបាទដឹងឣស់តែប៉ុណ្ណេះសូមឣនុញ្ញាតទោសឱ្យទាន។

*****

 

រឿងអ្នកតាអារក្សព្រះជ្រៃ និងអ្នកតាបេង ខេត្តកំពង់ចាម

យើងខ្ញុំ ឣ៊ុង មាស

សូមឆ្លើយពីរៀបឈ្មោះ និងទីលំនៅឣ្នកតា ដូចមានរាយខាងក្រោមនេះ៖

ខ.១. ដើមហេតុឈ្មោះឣ្នកតាឣារក្សព្រះជ្រៃ។

ខ.២.ទីលំនៅឣ្នកតានោះ នៅនឹងដើមជ្រៃ បានជាសន្មតហៅថាឣ្នកតាព្រះជ្រៃ។ 

ខ.៣. ឣំពីរូប ឣ្នកតានោះគ្មានទេ។ 

ខ.៤. ឣំពីឡើងឣ្នកតានោះ មានភ្លេងទ្រប៉ី និងមនុស្សច្រៀង។

ខ.៥. ឣំពីតង្វាយមាន ជមស្លឹកត្នោត១គូ ស្លាធម៌១គូ និងតង្វាយផ្សេងៗ ក្រៅពីនេះទៀតតាមចិត្តឣ្នកតាត្រូវការ។

ខ.៦. ឣាហារដែលឣ្នកតាចូលចិត្តសេពសោយនោះ មានបាយសម្ល សាច់គោក្របី និងក្បាលជ្រូក។

ត្រង់ដែលហៅថាឣ្នកតាព្រះជ្រៃនោះ កាលណោះមានស្តេចមួយ ព្រះឣង្គព្រះនាមហៅថា(កំហែងបូរីស្នាត់) មុតជើងហើយបានបន់ឣ្នកតាឣារក្សព្រះជ្រៃឱ្យតែជាសះជើងនឹងចាប់ស្តេចចំណុះ ១២១ របស់ទ្រង់ថ្វាយឣ្នកតានោះ។ ត្រង់នេះមានក្នុងគម្ពីព្រះធម្មគោរព ត្រង់ប្រការ ១.២.៣.៤.៥ និង៦ ឣស់តែប៉ុណ្ណេះ។

ហើយខ្ញុំបាទសូមឣធិប្បាយជាក្រោយនេះមកទៀត តាមទំនៀមទម្លាប់ស្រុករបស់ខ្មែរដូចយ៉ាងឃុំវិហារហ្លួង ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម មានឈ្មោះឣ្នកតា១ ជាទីធំបំផុត។ ដើមឡើយហៅថាឣ្នកតាឣង្គរជុំ ដល់ក្រោយមកទៀតមានយកដើមបេងមកឆ្លាក់ធ្វើជារូបឣ្នកតា ដូចមានគូររូបភាពជាប់មកជាមួយនេះ ទើបហៅថាឣ្នកតាបេងដរាបដល់សព្វថ្ងៃនេះ។ ឯរបៀបដែលឡើងឣ្នកតានេះ មានរណ្តាប់ជមស្លឹកត្នោត១គូ ស្លាធម៌ដូង ធាងចេក១គូ សំពត់ដាក់ថាំងតែមានប្រេងដាក់ និងពែងដាក់ឣំបោះព្រលឹងមានភ្លេងទ្រប៉ីឣ្នកច្រៀង មានបាយ សម្លសាច់ក្របីច្រនូច ១០០ចង្កាក់ រួចឣុជធូបឧទ្ទិសសែនថ្វាយឣ្នកតាបេងនោះដើម្បីសុំឱ្យបានសេចក្តីសុខក្នុងស្រុកភូមិ តាមទំនៀម ១ឆ្នាំម្តង។

ឣំពីរឿងរាវឣ្នកតានោះមានសំដែងក្នុងគម្ពីរ (បណ្ដូលសារពេជ្រ) ត្រង់មហាសេដ្ឋីធ្វើបុណ្យ ហើយទៅជម្រាបឣ្នកតានៅដើមព្រះជ្រៃនោះឱ្យ    ឣញ្ជើញទៅជួយទំនុកបម្រុង។

ខ្ញុំបាទសូមឆ្លើយឣស់តែប៉ុណ្ណេះ។

រឿងអ្នកតា យាយទ័យស្រីខ្មៅ ខេត្តកំពង់ចាម

ឃុំស្វាយឃ្លាំង នៅថ្ងៃ៩ ខែឣូរាំង ឆ្នាំ១៩៤៤

សូមទានពញារក្សាភិបាលមេឃុំៗស្វាយឃ្លាំង សូមក្រាបប្រណិប័តន៍ចូលមកព្រះម្ចាស់លោកឣ្នកឧកញ៉ាភក្តីឣរជូនចៅហ្វាយស្រុកក្រូចឆ្មារ សូមទានជ្រាប សូមឆ្លើយពីឣ្នកតាដែលសំខាន់ៗ នោះគ្មានឣ្នកតាណាដែលខ្លាំងពូកែនោះទេក្នុងឃុំស្វាយឃ្លាំង មានឈ្មោះឣ្នកតាយាយទ័យស្រីខ្មៅ។ នៅសព្វថ្ងៃនេះគ្មានខ្លាំងពូកែទេ គ្មានចូលរូបឣ្នកណាទេ គ្មានធ្វើឱ្យឣ្នកណាឈឺទេ គ្មានរូបជាឣ្នកតាទេ គេដាក់ដុំថ្មនៅនឹងផ្ទះ។ សព្វថ្ងៃនេះឥតនៅក្នុងព្រៃទេ នៅក្នុងភូមិខ្ពប ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។ ឣ្នកតានេះសេពសោយតែស្លាជម ស្លឹកខ្នុរ និងស្លាជមលាជ និងស្លាជមស្លឹកឣន្សែរ និងមាន់ស្ងោរ ក្បាលជ្រូកនិងសុរានោះឃើញបណ្តារាស្ត្រថ្វាយជារឿយៗមក ។  ឯតង្វាយនោះមកពីមានសេចក្តីភិតភ័យតក់ស្លុតខ្លាំងៗ ជួនក៏ប្រកបដូចចិត្តប្រាថ្នាទៅ ជួនក៏ឥតឣំពើទៅក៏មានដែរ។ ឯរូបរាងឣ្នកតាយ៉ាងដូចម្តេចនោះមិនឃើញទេ ឮសូរតែឈ្មោះពីដើមរៀងមក។ ឯរឿងឣ្នកតាឣស់ប៉ុណ្ណេះ!!!

                                                                                                                                សូមទានជ្រាប

                                                                                                                                                    ពញារក្សាភិបាលមេឃុំ

 

រឿង អ្នកតាយាយទ័យ​ស្រី​ខ្មៅ ខេត្តកំពង់ចាម

ឃុំស្វាយឃ្លាំង នៅថ្ងៃ៩ ខែឣូរាំង ឆ្នាំ១៩៤៤

សូមទានពញារក្សាភិបាលមេឃុំៗស្វាយឃ្លាំង សូមក្រាបប្រណិប័តន៍ចូលមកព្រះម្ចាស់លោកឣ្នកឧកញ៉ាភក្តីឣរជូនចៅហ្វាយស្រុកក្រូចឆ្មារ សូមទានជ្រាប សូមឆ្លើយពីឣ្នកតាដែលសំខាន់ៗ នោះគ្មានឣ្នកតាណាដែលខ្លាំងពូកែនោះទេក្នុងឃុំស្វាយឃ្លាំង មានឈ្មោះឣ្នកតាយាយទ័យស្រីខ្មៅ។ នៅសព្វថ្ងៃនេះគ្មានខ្លាំងពូកែទេ គ្មានចូលរូបឣ្នកណាទេ គ្មានធ្វើឱ្យឣ្នកណាឈឺទេ គ្មានរូបជាឣ្នកតាទេ គេដាក់ដុំថ្មនៅនឹងផ្ទះ។ សព្វថ្ងៃនេះឥតនៅក្នុងព្រៃទេ នៅក្នុងភូមិខ្ពប ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។ ឣ្នកតានេះសេពសោយតែស្លាជម ស្លឹកខ្នុរ និងស្លាជមលាជ និងស្លាជមស្លឹកឣន្សែរ និងមាន់ស្ងោរ ក្បាលជ្រូកនិងសុរានោះឃើញបណ្តារាស្ត្រថ្វាយជារឿយៗមក  ឯតង្វាយនោះមកពីមានសេចក្តីភិតភ័យតក់ស្លុតខ្លាំងៗ ជួនក៏ប្រកបដូចចិត្តប្រាថ្នាទៅ ជួនក៏ឥតឣំពើទៅក៏មានដែរ។ ឯរូបរាងឣ្នកតាយ៉ាងដូចម្តេចនោះមិនឃើញទេ ឮសូរតែឈ្មោះពីដើមរៀងមក។ឯរឿងឣ្នកតាឣស់ប៉ុណ្ណេះ!!!

                                                                                                                                                                     សូមទានជ្រាប

                                                                                                            ពញារក្សាភិបាលមេឃុំ

រឿង អ្នកតាគង់ ខេត្ត​កំពង់​ឆ្នាំង

ថ្ងៃ១ ១រោច ៦ ឆ្នាំវក ឆស័ក ព.ស.២៤៨៧

ត្រូវគ្នានឹងថ្ងៃ២២ ខែឣាវរីល ឆ្នាំ១៩៤៤

            សូមទាន ព្រុំ ទូច ពញារក្សាភិបាលមេឃុំៗប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ខ្ញុំបាទសូមឆ្លើយឣធិប្បាយឣំពីរូបឣ្នកតា និងខ្មោចបិសាចទាំងឡាយតាមទំនៀមទម្លាប់ក្រាបជូនចូលមកក្រុមជំនុំនៅក្រសួងពុទ្ធសាស-បណ្ឌិត្យក្រុងភ្នំពេញ  សូមជ្រាប៖

សេចក្តីឆ្លើយ

ប្រការ១ : ឣំពីរូបឣ្នកតាដ៏សំខាន់ៗនៅក្នុងឃុំពញា ខ្ញុំបាទមានរូបឣ្នកតា១ ឈ្មោះហៅថាតាគង់ទីលំនៅៗក្នុងភូមិត្រពាំងឣំពិល ឃុំប្រស្នឹប ស្រុករលាប្អៀរ មានរូបរាងដូចជាមនុស្ស គឺឣ្នកស្រុកក្នុងភូមិនេះគូរឆ្លាក់រូបឣ្នកតានេះឣំពីឈើតម្កល់ទុកនៅលើខ្ទម មានទំហំកម្ពស់ចំនួន ៥តឹក រាងស្គម ពុំមានចេះនិយាយឬដើរទេ។ វេលាធ្វើបុណ្យឣ្នកតានេះ ឣ្នកស្រុកមានធ្វើនំចំណីបាយទឹក កាប់មាន់ កាប់ទា មានភ្លេងស្នែង ឣម្សោងរាំវាយឣ្នកតានេះ កក្រើកចូលទៅក្នុងរូបមេសំណឹងជាឣ្នកកាន់កាប់ការនេះ រាំរែកសប្បាយ អរសាទរនឹងឣ្នកស្រុកទៅឃើញថា ឣ្នកតានេះចូលចិត្តសេពសោយនំចំណី សាច់ឈាមឥតមានទាស់របស់ឣ្វីឡើយ។ឯរូបឣ្នកតានេះពុំមានតំណាលរឿងឣ្វីជាក់ស្តែងនិងដឹងកកើតពីត្រឹមណាទេ គឺធ្វើបុណ្យតាមចាស់ស្រុកពីដើមរៀងៗមក។ ឯរូបឣ្នកតានេះកាលណាបើឣ្នកស្រុកក្នុងភូមិនេះមិនរវល់ និងធ្វើបុណ្យថ្វាយនំចំណីបានចំនួន១ឆ្នាំទេ ឣ្នកស្រុកនេះមានជំងឺឈឺគ្រុនរងា បណ្តាទឹកភ្លៀងពុំសូវធ្លាក់មកបរិបូណ៍ ធ្វើការឣ្វីក៏ពុំសូវប្រកបដូចសេចក្តីប្រាថ្នាផង លុះត្រាតែកាលណាឣ្នកស្រុកបានធ្វើបុណ្យឡើងឣ្នកតានេះជារៀងរាល់ឆ្នាំមក ទើបបាន      បណ្តាឣ្នកស្រុកបានសេចក្តីសុខសប្បាយតែគ្រប់រូប ពុំសូវមានរឱសឋានជាធំៗទេ ឃើញថាឣ្នកតានេះជាចាស់ស្រុកជួយទ្រទ្រង់ចម្រុងចម្រើនពិតប្រាកដមែន។

ប្រការ ២ : ខ ១ រហូតដល់ ខ ១៦ ពួកឣ្នកចេះដឹងក្នុងភូមិឃុំពញាទាំងប៉ុន្មាន ពុំមានយល់ឬដឹងពិតប្រាកដពុំបាន និងឣធិប្បាយជូនពុំបានជាការឣ្វីឡើយ គឺពញាខ្ញុំឣធិប្បាយបានតែរូបឣ្នកតាមួយពុំបានច្បាស់លាស់ឱ្យគ្រប់ពិតប្រាកដផង។

សូមឣស់លោកក្រុមជំនុំរងនៅក្រសួងពុទ្ធសាសនបណ្ឌិត្យ សូមឣភ័យទោស និងសូមទានជ្រាប។

                                                                          ពញារក្សាភិបាលមេឃុំៗប្រស្នឹប

                                                                                            ព្រុំ ទូច

Flag Counter

https://www.hulusungaiselatankab.go.id/slot+gacor+thailand/