សេចក្តីជូនដំណឹង ពានរង្វាន់អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យលើកទី៥ ឆ្នាំ២០២២

  • Print

 

សេចក្តីជូនដំណឹង

ដោយមានការអនុញ្ញាតពីថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា ពុទ្ធសាសនបណ្ឌិត្យមានកិត្តិយសសូមជូនដំណឹងដល់សាធារណជនមេត្តាជ្រាបថា ពុទ្ធសាសនបណ្ឌិត្យប្រកាសចាប់ផ្ដើមទទួលស្នាដៃពានរង្វាន់អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យលើកទី៥ ឆ្នាំ២០២២ ក្រោមប្រធានបទ «សីលធម៌នៃការរស់នៅ» ក្នុងទម្រង់ជារឿងខ្លី និងកំណាព្យរឿងខ្លី។ 

ឈប់ទទួលយកស្នាដៃនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ជាកំហិត។

សូមមេត្តាជួយផ្សព្វផ្សាយបន្ថែមឲ្យបានទូលំទូលាយ

សូមអរព្រះគុណ និងអរគុណ