រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានអញ្ជើញទទួលទេយ្យទានជាអង្ករនិងសម្ភារពីសម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល

  • Print

ព្រឹកថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានអញ្ជើញទទួលទេយ្យទានជាអង្ករនិងសម្ភារពីសម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល ព្រះចៅអធិការវត្តលង្កាព្រះកុសុមារាម ។

ដោយសម្ដេចមានទឹកព្រះទ័យជ្រះថ្លាផ្សារភ្ជាប់នឹងសង្គមនៃផ្នែកពុទ្ធិចក្រ និងអាណាចក្រ  បានចូលរួមបរិច្ចាគនូវគ្រឿងបរិភោគ  រួមមានទឹកដោះចំនួន១១កេសធំ មីចំនួន១១កេសធំ ត្រីខចំនួន៣កេសធំ និង៧កេសតូច អង្ករចំនួន១០០បាវតូចនិងបច្ច័យចំនួន១០.០០០.០០០រៀល(១០លានរៀល)គិតជាទឹកប្រាក់សរុបចំនួន២០.៤៩៦.០០០រៀល (ម្ភៃលានបួនរយកៅសិបមួយពាន់រៀល)ដល់ក្រសួងធម្មការនិងសាសនា។

ឯកឧត្តម ឈិត សុខុន ជារដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនារួមទាំងមន្រ្តីក្រោមឱវាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចព្រះធម្មលិខិតបណ្ឌិត ដែលជានិច្ចកាល សម្តេចតែងតែជួយឧបត្ថម្ភស្បៀងនិងសម្ភារ បច្ច័យដល់ក្រសួងធម្មការនិងសាសនាជាបន្តបន្ទាប់ ។