ពុទ្ធសាសនបណ្ឌិត្យ

ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញឧបត្ថម្ភអង្ករ និងថវិកា ជូនលោកគ្រូ អ្នកគ្រូ នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិចំនួន ១១៣រូប ក្នុងពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ

ព្រឹកថ្ងៃព្រហ្បត្តិ៍ ៨រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញឧបត្ថម្ភអង្ករ និងថវិកា ជូនលោកគ្រូ អ្នកគ្រូ នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិចំនួន ១១៣រូប ក្នុងពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងក្នុងស្ថានភាពបច្ចុប្បន្នដែលកំពុងរាតត្បាតដោយជំងឺកូវីដ-១៩ ។ក្នុងនោះមានអង្ករ និងថវិកា ជូនដល់លោកគ្រូ អ្នកគ្រូ ដើម្បីចូលរួមចំណែកកាត់បន្ថយជីវភាពមួយរយ:ពេលខ្លីនៅក្រសួងធម្មការនិងសាសនា។នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍កោតសសើរ និងវាយតម្លៃខ្ពស់ដល់លោកគ្រូ អ្នកគ្រូ ក្របខណ្ឌ និងជាប់កិច្ចសន្យានៃក្រសួងធម្មការ និងសាសនាទាំងអស់កន្លងមក ដែលតែងតែយកចិត្តទុកដាក់ ចំណាយកម្លាំងកាយចិត្ត បញ្ញា ស្មារតីក្នុងការបង្រៀនដល់សមណសិស្ស សិស្ស និស្សិត ។ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលបានបង្កលក្ខណៈគ្រប់យ៉ាងធ្វើឱ្យវិស័យព្រះពុទ្ធសាសនា កាន់តែមានជំនឿជឿជាក់ពីប្រជាពលរដ្ឋពោល គឺព្រះពុទ្ធសាសនាបានរួមចំណែកអភិវឌ្ឍន៍លើវិស័យហេដ្ឋារចនាសម្ព័ន្ធសង្គម ជាមួយកាកបាទក្រហមកម្ពុជា និងការអប់រំសីលធម៌ ចរិយាធម៌ គុណធម៌ សុជីវធម៌ដល់ពុទ្ធបរិស័ទធ្វើឱ្យប្រសើរឡើងនូវស្ថានភាពចាស់ជរា ស្រ្តី និងកុមារ។ ក្រៅពីការយកចិត្តទុកដាក់ផងដែរ ពោលគឺក្រសួងបានបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវធ្វើឱ្យមានសុខុដុមនីយកម្មវិស័យសាសនា បង្ករលក្ខណៈឱ្យប្រជាជនមានសិទ្ធិសេរីភាពពេញលេញក្នុងជំនឿសាសនា ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចកម្ពុជា ។ ជាក់ស្ដែងក្នុងពេលនេះ ក្នុងស្ថានភាពបច្ចុប្បន្នដែលកំពុងរាតត្បាតដោយជំងឺកូវីដ-១៩ ក្រសួងបានខិតខំផ្សព្វផ្សាយឱ្យសាសនិក គ្រប់សាសនាទាំងអស់ចូលរួមបង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសំណូមពរជំរុញដល់លោកគ្រូ អ្នកគ្រូ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ ១រោច ដល់ ១៥រោច ខែភទ្របទនេះ ឱ្យចេះថែរក្សាអនាម័យសុខភាពជាប្រចាំ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការការប្រយុទ្ធប្រឆាំងទៅនឹងការឆ្លងជំងឺកូវីដ-១៩ ដោយត្រូវពាក់ម៉ាស ឬក្រម៉ា រក្សាអនាម័យដោយទឹកអាកុល ឧស្សាហ៍លាងដៃ ហើយកុំឱ្យនៅកៀកគ្នាពេកត្រូវនៅចំងាយយ៉ាងតិច១ម៉ែត្រកន្លះ។ ឯកឧត្តមរដ្ឋមន្ត្រីបានចែកជូនអង្ករក្នុងម្នាក់ចំនួន២៥គីឡូក្រាម និងថវិកាមួយចំនួន សម្រាប់លោកគ្រូ អ្នកគ្រូ នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ បានចូលរួមទាំងអស់ប្រមាណជាង ១១៣ នាក់នាឱកាសនោះផងដែរ។

Flag Counter

https://www.hulusungaiselatankab.go.id/slot+gacor+thailand/