ពុទ្ធសាសនបណ្ឌិត្យ

ឯកឧត្តម ផ្លោក ផន រដ្ឋលេខាធិការក្រសួងធម្មការបានទទួលអំណោយជាអង្ករ និងថវិកាពី ឯកឧត្តម ខាន់ ខុន ទីប្រឹក្សាក្រសួង និងជាប្រធានសមាគមបេសកកម្មដំណឹងល្

ព្រឹកថ្ងៃសុក្រ ២កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ផ្លោក ផន រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានទទួលអំណោយជាអង្ករ និងថវិកាពី ឯកឧត្តម ខាន់ ខុន ទីប្រឹក្សាក្រសួង និងជាប្រធានសមាគមបេសកកម្មដំណឹងល្អ និងលោកជំទាវ ព្រមទាំងសហការី នូវអង្ករចំនួន ០២តោន និងថវិកាចំនួន ៦,០០០,០០០រៀល ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋនៅមូលដ្ឋានដែលកំពុងជួបប្រទះនូវវិបត្តិជំងឺកូវីដ-១៩ នៅទីស្ដីការក្រសួង។

    ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ខាន់ ខុន និងលោកជំទាវ ព្រមទាំងសហការី ដែលតែងតែបានចូលរួមចំណែកយ៉ាងសកម្មក្នុងវិស័យសាសនាក្នុងការផ្ដល់នូវសម្ភារៈ និងគ្រឿងឧបភោគ បរិភោគ ចំពោះក្រសួងក៏ដូចជាការងារមនុស្សធម៌ផងដែរ។

 

Flag Counter

https://www.hulusungaiselatankab.go.id/slot+gacor+thailand/