ព្រឹកថ្ងៃសុក្រ ទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ពុទ្ធសាសនបណ្ឌិត្យបានទទួលស្វាគមន៍ប្រតិភូអង្គការសន្តិស្ម័គ្រចិត្ត (SVA) នៃប្រទេសជប៉ុន មកស្វែងយល់ពីការងាររបស់ពុទ្ធសាសនបណ្ឌិត្យ និងពិភាក្សាការងារ។
ពុទ្ធសាសនបណ្ឌិត្យ សូមថ្លែងអំណរគុណដល់សមាគមពន្លឺ ដែលបានបរិច្ចាគ វចនានុក្រម ខ្មែរ បារាំង អង្លេស មួយកំប្លេជូនដល់ បណ្ណាល័យពុទ្ធសាសនបណ្ឌិត្យ ទុកជាឯកសារយោង និងជាប្រយោជន៍សាធារណៈ។ វចនានុក្រមនេះ ចងក្រង និងរៀបរៀងដោយ លោក វ៉ាន់ឌី កាអុន ហើយសមាគមពន្លឺ បានចាត់ចែងបោះពុម្ពផ្សាយវចនានុក្រម នៅឆ្នាំ២០២៣នេះ។
សូមគោរពអរគុណឯកឧត្តម សូ មុយឃៀង ដែលបានប្រគល់សៀវភៅមួយចំនួនដល់បណ្ណាល័យពុទ្ធសាសនបណ្ឌិត្យ ដើម្បីទុកជាប្រយោជន៍សាធារណៈ កាលពីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។ សូមគោរពជូនពរ សូមទទួលបានសុខភាពល្អ។