ពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី៣០

  • Print

នៅរសៀលថ្ងៃព្រហស្បតិ៍ ៧រោច ខែពិសាខ  ឆ្នាំថោះ  បញ្ចស័ក  ព.ស.២៥៦៧  ត្រូវនឹងថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ហង្ស ចាន់ព្រីដា រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឈិត សុខុនរដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី៣០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចដែលប្រព្រឹត្តទៅនៅសាលប្រជុំធំសាលាខេត្តស្វាយរៀង។