ពុទ្ធសាសនបណ្ឌិត្យ

ពុទ្ធសាសនបណ្ឌិត្យបានយកសៀវភៅប្រគេន ដល់ព្រះសង្ឃសម្រាប់តម្កល់ទុកក្នុងពុទ្ធិកបណ្ណាល័យ នានាក្នុង ខេត្តព្រះសីហនុ

កាលពីខែកុម្ភៈកន្លងទៅ ពុទ្ធសាសនបណ្ឌិត្យបាន យកសៀវភៅប្រគេន ដល់ព្រះសង្ឃសម្រាប់តម្កល់ទុកក្នុងពុទ្ធិកបណ្ណាល័យ នានាក្នុង ខេត្តព្រះសីហនុ។ សូមជូនបុណ្យកុសលទាំងអស់គ្នា ...

Read more: ពុទ្ធសាសនបណ្ឌិត្យបានយកសៀវភៅប្រគេន ដល់ព្រះសង្ឃសម្រាប់តម្កល់ទុកក្នុងពុទ្ធិកបណ្ណាល័យ នានាក្នុង...

ឯកឧត្តម ឈិត សុខុន រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញថ្វាយព្រះពរ សម្ដេច កិត្តិឧទ្ទេសបណ្ឌិត ទេព វង្សុ, សម្តេចកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី និង សម្តេចកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត

 

 

 

ព្រឹកថ្ងៃពុធ ៧រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា និងលោកជំទាវ អមដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក នាយករង នាយិការង និងប្រធាននាយកដ្ឋាន បានអញ្ជើញថ្វាយព្រះពរសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ខាងមុខនេះ នៅវត្តឧណ្ណាលោម  វត្តបទុមវតីរាជវរារាម ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ក៏បាននាំយកនូវបច្ច័យ និងទេយ្យទានជាច្រើនមុខទៅវេរថ្វាយសម្តេច ដោយក្នុងមួយព្រះអង្គរួមមាន៖ ១. ផ្លែឈើចំនួន ១កន្ត្រក ២. មីចំនួន ២កេះតូច ៣. ទឹកផ្លែឈើចំនួន ២កេះ ៤. អង្ករចំនួន ៥០ គីឡូក្រាម ៥. ទឹកបរិសុទ្ធគូលែនចំនួន ២ កេះ ៦. ទឹកដោះគោ Ensure USA ចំនួន ១ កេះ ៧. បច្ច័យចំនួន ១ លានរៀល ដើម្បីឧទ្ទិសកុសលជូនទៅដល់វិញ្ញាណក្ខន្ធបុព្វការីជនមាន មាតាបិតា ជីដូន ជីតា ញាតិការទាំង៧សន្តាន ពិសេសដើម្បីឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ របស់ឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុរំដោះជាតិ និងប្រជាពលរដ្ឋ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយជាពិសេសជាងនេះទៅទៀត គឺប្រជាជនស្លូតត្រង់ ដែលទទួលទុក្ខទារុណកម្មយ៉ាងព្រៃផ្សៃ និងស្លាប់យ៉ាងអយុត្តិធម៌នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ សូមឱ្យដួងវិញ្ញាណក្ខន្ធអ្នកទាំងនោះបានទទួលយកនូវកុសលផលបុណ្យទៅកើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

Read more: ឯកឧត្តម ឈិត សុខុន រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញថ្វាយព្រះពរ សម្ដេច...

Flag Counter

https://www.hulusungaiselatankab.go.id/slot+gacor+thailand/