ពុទ្ធសាសនបណ្ឌិត្យ

អ្នកឧកញ៉ា សុះ កំរុី ចាងហ្វាង នៃគណៈ ដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជាចូលរួមព្រះរាជពិធីថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧០ព្រះវស្សា

ព្រះរាជពិធីថ្វាយព្រះពរ ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧០ព្រះវស្សា ថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង ដឹកនាំដោយ អ្នកឧកញ៉ា សុះ កំរុី ចាងហ្វាង នៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា។

Read more: អ្នកឧកញ៉ា សុះ កំរុី ចាងហ្វាង នៃគណៈ...

សារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងព្រះរាជពិធីបុណ្យចម្រើន​ព្រះជន្ម គម្រប់ ៧០ យាងចូល ៧១ ព្រះវស្សា

ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការនៃក្រសួងធម្មការ និងសាសនា បានផ្ញើសារលិខិតថ្វាយព្រះពរសូមព្រះបរមរាជានុញ្ញាតក្រាបបង្គំទូលថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសដ៏នក្ខត្តឫក្សវិសេសវិសាល នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧០ យាងចូល ៧១ ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ១០ រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ នេះ ។

ពុទ្ធសាសនបណ្ឌិត្យបានទទួលសៀវភៅ និងឯកសារមួយចំនួនពីសមាគមសាលាត្រាជូ

ពុទ្ធសាសនបណ្ឌិត្យ សូមអរគុណដល់សមាគមសាលាត្រាជូដែល បាន យកសៀវភៅ-ឯកសារមួយចំនួន មកតម្កល់ទុកនៅបណ្ណាល័យពុទ្ធសាសនបណ្ឌិត្យសម្រាប់ជា ប្រយោជន៍ សាធារណជនសិក្សាស្រាវជ្រាវ។

ពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី៣០

នៅរសៀលថ្ងៃព្រហស្បតិ៍ ៧រោច ខែពិសាខ  ឆ្នាំថោះ  បញ្ចស័ក  ព.ស.២៥៦៧  ត្រូវនឹងថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ហង្ស ចាន់ព្រីដា រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឈិត សុខុនរដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី៣០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចដែលប្រព្រឹត្តទៅនៅសាលប្រជុំធំសាលាខេត្តស្វាយរៀង។

Read more: ពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី៣០

Flag Counter

https://www.hulusungaiselatankab.go.id/slot+gacor+thailand/