ពុទ្ធសាសនបណ្ឌិត្យ

ប្រជុំគណៈកម្មការបច្ចេកទេសដើម្បីកែស្នាដៃរកជ័យលាភីពានរង្វាន់អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យលើកទី៦ ឆ្នាំ២០២៣

ព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ ពុទ្ធសាសនបណ្ឌិត្យបានរៀបចំប្រជុំគណៈកម្មការបច្ចេកទេសដើម្បីកែស្នាដៃរកជ័យលាភីពានរង្វាន់អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យលើកទី៦ ឆ្នាំ២០២៣។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត ថោ គឿន រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា និងជាប្រធានគណៈកម្មការបច្ចេកទេស ព្រមទាំងអនុប្រធាន សមាជិក សមាជិកាជាច្រើនរូបទៀត។

Read more: ប្រជុំគណៈកម្មការបច្ចេកទេសដើម្បីកែស្នាដៃរកជ័យលាភីពានរង្វាន់អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យលើកទី៦...

ពិធីសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា

ព្រឹកថ្ងៃអង្គារ ១១កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០២៣ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានអញ្ជើញចូលរួមពិធីសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានការអញ្ជើញចូលរួមពី សមាជិកសមាជិកាព្រឹទ្ធសភា រដ្ឋសភា និងសមាជិករាជរដ្ឋាភិបាល ស្ថិតក្នុងបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ 

អគារសិក្សាថ្មីនេះ ត្រូវបានប្រសិទ្ធនាមថា «អគារសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី» ត្រូវបានសាងសង់ឡើង ដោយចំណាយថវិកាសរុប១,៩៩៩,៩៩៩ ដុល្លារសហរដ្ឋអាមេរិក។ ថវិកាសាងសង់អគារសិក្សាថ្មីនេះ ទទួលបានការឧបត្ថម្ភពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងក្រុមគ្រួសារ ព្រមទាំងសប្បុរសជននានា។

Read more: ពិធីសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា

ពិធីបិទវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី៤១

រសៀលថ្ងៃសុក្រ ៧កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី៤១ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន គ្រូឧទ្ទេសាចារ្យ សិក្ខាកាមព្រះសង្ឃ អាចារ្យ និងអាចារិនី សរុបចំនួន ២២២អង្គ/រូប នៅទីស្ដីការក្រសួង។

   ឯកឧត្តមរដ្ឋមន្រ្តី ចូលរួមអបអរសាទរ និងសូមសម្តែងនូវការកោតសរសើរដោយស្មោះចំពោះការខិតខំប្រឹងប្រែងតស៊ូសិក្សារៀនសូត្រ ក្រេបជញ្ជក់នូវរាល់មុខវិជ្ជាទាំងឡាយ ដើម្បីបំពេញបន្ថែមនូវចំណេះដឹងអស់រយៈពេល៥ថ្ងៃរបស់ព្រះសិក្ខាកាម សិក្ខាកាមអាចារ្យ អាចារិនី រហូតសិក្សាបញ្ចប់វគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី៤១ ដោយជោគជ័យ។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើងបន្ថែមទៀតថា ក្នុងនាមជាអ្នកដឹកនាំពិធីកម្មផ្សេងៗ អាចារ្យត្រូវធើ្វយ៉ាងណាឱ្យបានត្រឹមត្រូវតាមក្បួនច្បាប់ពីបុរាណ ដែលដូនតាយើងបានបន្សល់ទុកឱ្យ ហើយការអនុវត្តនោះ ត្រូវឱ្យស្របគ្នាពីតំបន់មួយទៅតំបន់មួយ ចៀសវាងការអនុវត្តផ្ទុយគ្នា ដែលបណ្តាលមកពីការអនុវត្តខុសពីក្បួនច្បាប់ពីបុរាណ និងធ្វើឱ្យមានការចម្លងអនុវត្តខុសតៗគ្នាទៀត។ និងសូមអំពាវនាវដល់អាចារ្យ អាចារិនី និងបងប្អូនប្រជាពលរដ្ឋយើងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឱ្យទទួលបានជោគជ័យដ៏ត្រចះត្រចង់បន្ថែមទៀត និងប្រកាន់ខ្ជាប់ខ្ជួននូវជំហរឥតងាករេ ដោយបន្តគាំទ្រដ៏ស្មោះស័្មគ្រចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី សម្រាប់គ្រប់ៗអាណត្តិ និងសូមគាំទ្រយ៉ាងពេញទំហឹងនូវបេក្ខភាពឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នាពេលអនាគត។

Read more: ពិធីបិទវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី៤១

Flag Counter

https://www.hulusungaiselatankab.go.id/slot+gacor+thailand/