ពុទ្ធសាសនបណ្ឌិត្យ

ព្រះរាជពិធីច្រត់ព្រះនង្គ័ល ប្រចាំព.ស២៥៦៧ គ.ស២០២៣

(កំពង់ធំ)៖  នាព្រឹកថ្ងៃចន្ទ  ៤រោច  ខែពិសាខ  ឆ្នាំថោះ  បញ្ចស័ក  ព.ស.២៥៦៧  ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញចូលរួមជាកិត្តិយសក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លក្រោមព្រះរាជាធិបតីភាព ដ៏ខ្ពងខ្ពស់បំផុតព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល ប្រចាំព.ស២៥៦៧ គ.ស២០២៣ ដែលប្រារព្ធឡើងលើទីព្រះស្រែ ក្នុងបរិវេណកីឡាដ្ឋាន ភូមិរូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

Read more: ព្រះរាជពិធីច្រត់ព្រះនង្គ័ល ប្រចាំព.ស២៥៦៧ គ.ស២០២៣

ពិធីបុណ្យវិសាខបូជា ដែលប្រារព្វធ្វើឡើង នៅបរិវេណព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ភ្នំឧត្តុង្គ)

ព្រឹកថៃ្ងព្រហស្បតិ៍ ១៥ កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ព្រមទាំងឯកឧត្តម លោកជំទាវ មន្ត្រីរាជការនៃក្រសួងធម្មការនិងសាសនា  បានចូលរួមក្នុងពិធីបុណ្យវិសាខបូជា ដែលប្រារព្វធ្វើឡើង នៅបរិវេណព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ភ្នំឧត្តុង្គ) ដែលស្ថិតក្នុងស្រុកពញាឮ  ខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ។ក្នុងឱកាសពិធីបុណ្យវិសាខបូជានេះផងដែរ ឯកឧត្តម ក៏បានរាប់បាត្រប្រគេនព្រះសង្ឃ៨០អង្គ ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វបុរស  ដែលបានបូជាជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិកម្ពុជាផងដែរ។

Read more: ពិធីបុណ្យវិសាខបូជា ដែលប្រារព្វធ្វើឡើង នៅបរិវេណព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ភ្នំឧត្តុង្គ)

ការប្រគល់ជូនគោរម្យ៍ងារកិត្តិយសដ៏ឧត្តុង្គឧត្តម ចំពោះសម្ដេច អគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

សូមគាំទ្រយ៉ាងពេញទំហឹងនូវសេចក្ដីថ្លែងការណ៍របស់គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ស្ដីពីការប្រគល់ជូនគោរម្យ៍ងារកិត្តិយសដ៏ឧត្តុង្គឧត្តម ចំពោះសម្ដេច អគ្គមហាសេនាតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី  នៃព្រះរាជាណាចក្រកម្ពុជា  ថា "ពុទ្ធមាមកាភិបាល" របស់អង្គការពុទ្ធសាសនិកពិភពលោក ដែលមានសមាជិកកាន់ ព្រះពុទ្ធសាសនា៥៥ប្រទេស ។

Flag Counter

https://www.hulusungaiselatankab.go.id/slot+gacor+thailand/